NEWS

អាជ្ញាធរជាតិអប្សរាគ្រោងធ្វើកំណាយដើម្បីពិនិត្យមើលរចនាសម្ព័ន្ធស្រះអង្គរ វត្តមុនធ្វើការជួសជុល

Published on 10 April 2018 02:54 PM Post By ៖ Apsara National Authority

អាជ្ញាធរជាតិអប្សរា នឹងរៀបចំធ្វើកំណាយនៅផ្នែកណាមួយនៃស្រះទឹកខាងជើង និងខាងត្បូងក្នុងប្រាសាទអង្គរវត្ត មុនធ្វើការជួសជុល។ កំណាយនេះគឺដើម្បីពិនិត្យមើលរចនាសម្ព័ន្ធ និងទ្រង់ទ្រាយរបស់ស្រះ មុនអ្នកជំនាញធ្វើការជួសជុលឱ្យស្របតាមលំនាំចាស់ និងជៀសវាងផលប៉ះពាល់ណាមួយ។

លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានថ្លែងឱ្យដឹងថា កំណាយស្រាវជ្រាវបុរាណវិទ្យានេះធ្វើឡើងតាមយោបល់អ្នកជំនាញការអាដហុក របស់គណៈកម្មការ អាយស៉ីស៉ី-អង្គរ ដែលសុំឱ្យអ្នកជំនាញធ្វើកំណាយ មុននឹងជួសជុល និងកែលំអស្រះទាំងពីររបស់ប្រាសាទអង្គរវត្ត។

តាមលោក លី វណ្ណា គម្រោងជួសជុល និងស្ដារឡើងវិញនៃស្រះខាងលើ គឺក្នុងបំណងលើកតម្លៃ កែលំអស្រះ ដើម្បីឱ្យទឹកនៅបានយូរ និងរៀបចំច្រាំងស្រះជុំវិញ ដែលកន្លងមកស្រះទាំងនេះបានទាក់ទាញភ្ញៀវទេសចរជាច្រើន ដែលចូលចិត្តផ្ដិតទិដ្ឋភាពរបស់ពួកគេជាមួយកំពូលប្រាសាទអង្គរ ដែលឆ្លុះជាមួយទឹកស្រះដ៏ស្រស់ស្អាត។ លោក លី វណ្ណាបញ្ជាក់ថា កំណាយនេះនឹងអាចឱ្យអ្នកជំនាញដឹងកាន់តែច្បាស់ពីរចនាសម្ព័ន្ធរបស់ស្រះ ក៏ដូចជាគុណភាពរបស់ថ្ម ថាតើវាត្រូវកែលំអបែបណាបន្ថែមទៀតផងដែរ។

គម្រោងកំណាយស្រាវជ្រាវនៅស្រះអង្គរ គ្រោងធ្វើនៅក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងប្រើពេលចន្លោះពី១ខែកន្លះ ទៅ២ខែ។ អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ស្នើឱ្យភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ព្រមទាំងសាធារណជនទាំងអស់ យោគយល់ និងជ្រាបពីព័ត៌មាននេះ៕





ថ្ងៃពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍ចំនួននៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការសហការចូលរួមអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើប្រាសាទគោកពោធិ៍ សិ្ថតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
«គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។
FirstPrev12345...393394NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
15
Today
:
73936
Yesterday
:
61021
This Week
:
214555
This Month
:
0518063
Total
:
014960904