NEWS

អាជ្ញាធរជាតិអប្សរា៖ ពុំមានប្រាសាទថ្មីដែលត្រូវបានរកឃើញនៅស្រុកវាវិន ខេត្តសៀមរាបទេ!

Published on 04 April 2018 10:05 AM Post By ៖ Apsara National Authority

កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ កន្លងមក មានកាសែតមួយចំនួនបានចុះផ្សាយថា «អ្នកជំនាញបុរាណវិទ្យាបង្ហាញស្នាមញញឹម ខណៈដែលកាលពីពេលថ្មីៗនេះ បានរកឃើញវត្តមានប្រាសាទថ្មីឈ្មោះ "ចន្ទគីរី"» ស្ថិតក្នុងភូមិគោកចាន់ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។

លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិបានបញ្ជាក់ថា៖ ការលើកឡើងនោះជារឿងមិនពិតឡើយ។ តាមពិតទៅ ប្រាសាទនោះមានឈ្មោះថា «ប្រាសាទ តាឡី» បានចុះក្នុងបញ្ជីសារពើភណ្ឌប្រាសាទអស់ទៅហើយ។ ប្រាសាទនេះធ្លាប់បានស្រាវជ្រាវនិងចងក្រងជាឯកសារអំពីឈ្មោះ ប្រវត្តិ និងទីតាំង ដោយជនជាតិបារាំងលោក LUNET DE LA JONQUIÈRE នៅឆ្នាំ១៩១១។

ក្រោយមក ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានសហការជាមួយសាលាបារាំងចុងបូព៌ា បានចុះធ្វើបញ្ជីសារពើភណ្ឌបុរាណវិទ្យាប្រទេសកម្ពុជា ខេត្តសៀមរាប បោះពុម្ពនៅខែធ្នូ ឆ្នាំ២០១១ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា៖ ប្រាសាទតាឡីស្ថិតក្នុងភូមិគោកចន្ទ ឃុំល្វាក្រាំង ស្រុកវ៉ាវិន ខេត្តសៀមរាប ស្ថិតនៅចម្ងាយ១៥គីឡូម៉ែត្រពីប្រាសាទភូមិប្រាសាទ។ ប្រាសាទនេះមានកំពែងពីរ។ ក្នុងនោះលក្ខណៈសំខាន់ៗនៃប្រាសាទរួមមាន៖ ប៉មមួយមានរាងបួនជ្រុងស្មើធ្វើពីថ្មបាយក្រៀមបែរមុខទៅកើត មានយ៉ធ្វើពីឥដ្ឋអមដោយបង្អូចពីរធ្វើពីថ្មបាយក្រៀម។ ប៉មនេះមានទ្វារបញ្ឆោតនៅមុខបីផ្សេងទៀត។ ហោត្រ័យមួយធ្វើពីថ្មបាយក្រៀម ដំបូលពីឥដ្ឋបែរមុខទៅលិច មានយ៉និងស៊ុមទ្វារធ្វើអំពីថ្មភក់ ស្ថិតនៅជ្រុងអាគ្នេយ៍។ ថែវមួយធ្វើពីថ្មបាយក្រៀមមានសសរធ្វើពីថ្មភក់ខាងក្នុង។ ខ្លោងទ្វារកំពែងពីរមានច្រកចូលមួយ ស្ថិតនៅខាងលិចនិងខាងកើត។ ខ្លោងទ្វារកំពែងបញ្ឆោតពីរធ្វើពីថ្មបាយក្រៀមស្ថិតនៅខាងជើងនិងខាងត្បូង។ ខ្លោងទ្វារនេះមានដំបូលធ្វើពីឥដ្ឋដែរ។ ហោបន្ទាត់ទ្រូងមួយមានទ្វារចំហៀងនិងខ្លោងទ្វារកំពែងមួយធ្វើពីឥដ្ឋ។ កំពែងទីពីរនិងខ្លោងទ្វារកំពែងមួយធ្វើពីថ្មបាយក្រៀមមានច្រកបី។ ខ្លោងទ្វារនេះមានបន្ទប់កណ្តាលមួយនិងបន្ទប់អមពីរបែរទៅកើតនិងទៅលិច។ ស្រះតូចមួយមានគែមលម្អរពីថ្មបាយក្រៀមស្ថិតនៅឦ¬សាន។ នៅខាងកើតប្រាសាទមានបារាយពីរ។ ស្រះពីរស្ថិតនៅបន្តបន្ទាប់គ្នាខាងកើត។

លោក រដ្ឋា បន្តទៀតថា ចំពោះការហៅឈ្មោះប្រាសាទចន្ទគិរីនោះ គឺប្រហែលអ្នកស្រុកហៅដោយផ្អែកលើឈ្មោះវត្តនិងអាស្រមដែលទើបសាងសង់នាពេលថ្មីៗប៉ុណ្ណោះ ព្រោះមិនមានឈ្មោះនេះឡើយនៅលើទីតាំងដូចគ្នាក្នុងបញ្ជីសារពើភណ្ឌប្រាសាទ។ លើសពីនោះ កាសែតនេះ ក៏មិនបានបញ្ជាក់ពីឈ្មោះនិងតួនាទីរបស់អ្នកបុរាណវិទ្យាណាម្នាក់មកអះអាងដែរ។ ដូច្នេះ សូមស្ថាប័នកាសែតនីមួយៗមុននឹងធ្វើការចុះផ្សាយព័ត៌មាន សូមចុះផ្សាយឱ្យបានត្រឹមត្រូវ ដោយសិក្សាឱ្យបានច្បាស់លាស់ ចៀសវាងការសរសេរដោយគ្មានមូលដ្ឋានគ្រឹះផ្លូវការ នាំឱ្យមានការយល់ច្រឡំ។

បច្ចុប្បន្នក៏ដូចជាកន្លងមក អាជ្ញាធរជាតិអប្សរាក៏បានទៅពិនិត្យមើលស្ថានភាពប្រាសាទនេះតែយើងមិនទាន់មានគម្រោងក្នុងការអភិរក្ស ជួសជុលនៅឡើយដោយសារកត្តាជាច្រើន ហើយក៏មិនបានបោះបង់ប្រាសាទនេះចោលឱ្យនៅឯកាដែរ។ ម្យ៉ាងវិញទៀត ប្រាសាទតាឡី ក៏មិនមានការលួចបំផ្លាញបន្តទៀតដែរ ក្រៅពីភាពទ្រុឌទ្រោមនៃអាយុកាល និងសង្គ្រាម ហើយក៏សង្កេតឃើញថាមានភូមិបានរៀបចំពិធីឡើងគ្រូ បញ្ជាន់អារក្ស សុំទឹកភ្លៀងនៅប្រាសាទតាឡីទៀតផង៕






















សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានពិព័រណ៍អចិន្រ្តៃយ៍ចំនួន៣ សុទ្ធសឹងជាលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងតំបន់អង្គរ។ ពិព័រណ៍វត្ថុបុរាណដែលបានមកពីកំណាយស្រាវជ្រាវទាំងនោះ នឹងផ្តល់ចំណេះដឹងដល់អ្នកទស្សនាឱ្យយល់បានកាន់តែច្បាស់អំពីបុរាណវិទ្យាលើដីនិងក្រោមដី រួមទាំងប្រវត្តិសិល្បៈជាច្រើនទៀត។
អង្គរ ជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ បានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២។ តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន ក្រៅតែពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់អង្គរ ការបណ្តុះបណ្តាលអ្នកបន្តវេនថែរក្សាអង្គរត្រូវបានចាត់ទុកជាកិច្ចការអាទិភាពយ៉ាងសំខាន់។
ជាស្មារតីរួមចំណែកអបអរសាទរខួបលើកទី២៣នៃទិវាវប្បធម៌ជាតិ ដែលធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា កន្លងមកក៏បានចេញផ្សាយទស្សនាវដ្តី «ព្រះនគរ» ដែលបរិយាយលម្អិតពីទិដ្ឋភាពទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាលទ្ធផលស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។
ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ គឺជាទិវាវប្បធម៌ជាតិលើកទី២៣ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ ជាតិ »
FirstPrev12345...395396NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
18
Today
:
23677
Yesterday
:
40162
This Week
:
207945
This Month
:
0207945
Total
:
015277748