NEWS

អាជ្ញាធរជាតិអប្សរារៀបចំសមាហរណកម្មបុគ្គលិកអចិន្ត្រៃយ៍ជាមន្ត្រីរាជការ

Published on 03 April 2018 03:37 PM Post By ៖ Apsara National Authority

ក្រុមការងារនៃគណៈកម្មការសមាហរណកម្មបុគ្គលិកអចិន្ត្រៃយ៍ជាមន្ត្រីរាជការកំពុងរៀបចំលក្ខណៈវិនិច្ឆ័យសម្រាប់ធ្វើការពិនិត្យនិងវាយតម្លៃកម្រិតជំនាញ សមត្ថភាព បទពិសោធន៍ និងអតីតភាពការងាររបស់បុគ្គលិកអចិន្ត្រៃយ៍របស់អាជ្ញាធរជាតិអប្សរា។

ជាក់ស្តែងនៅថ្ងៃចន្ទ-អង្គារ៍ ២-៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២-៣ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ជុក មុន្នី អនុរដ្ឋលេខាធិការ ប្រតិភូក្រសួងមុខងារសាធារណៈបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យផ្ទាល់ និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធនានា ព្រមទាំងជួបសម្ភាសន៍ដោយផ្ទាល់ជាមួយបុគ្គលិកអចិន្ត្រៃយ៍ទាំងនោះ។ តាមការបញ្ជាក់ពី ឯកឧត្តម ជុក មុន្នី ការជួបប្រាស្រ័យផ្ទាល់ជាមួយបុគ្គលិកអចិន្ត្រៃយ៍ពាក់ព័ន្ធទាំងអស់គឺមានសារៈសំខាន់ណាស់ ព្រោះចាំបាច់ត្រូវតែអនុវត្តការងារប្រកបដោយតម្លាភាព ទទួលយកបានគ្រប់ភាគីពាក់ព័ន្ធ ហើយអ្នកត្រូវចូលជាមន្ត្រីរាជការសីុវិល អ្នកនោះត្រូវតែបំពេញនូវរាល់គ្រប់លក្ខណៈទាំងអស់ដែលមានចែងក្នុងសហលក្ខន្តិកៈមន្ត្រីរាជការសីុវិលនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា គណៈកម្មការនេះមានសមាសភាពចម្រុះមកពីក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន ហើយបានបង្កើតឡើងតាំងពីថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ មកម៉្លេះ៕













ថ្ងៃពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍ចំនួននៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការសហការចូលរួមអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើប្រាសាទគោកពោធិ៍ សិ្ថតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
«គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។
FirstPrev12345...393394NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
15
Today
:
9307
Yesterday
:
61021
This Week
:
149926
This Month
:
0453434
Total
:
014896275