NEWS

អាជ្ញាធរជាតិអប្សរានិងអង្គការមូលនិធិបុរាណវិទ្យានិងអភិវឌ្ឍន៍ (ADF) ធ្វើកំណាយសង្គ្រោះលើទីតាំងបុរាណមួយកន្លែងនៅលើខ្នងភ្នំគូលែន

Published on 03 April 2018 02:27 PM Post By ៖ Apsara National Authority

អាជ្ញាធរជាតិអប្សរាបានសហការជាមួយស្ថាប័ន ADF ធ្វើកំណាយសង្គ្រោះមួយកន្លែងនៅបុរាណដ្ឋានលើភ្នំគូលែន ដែលគ្រោងនឹងធ្វើផ្លូវឆ្លងកាត់លើកន្លែងនោះ។ គម្រោងកំណាយនេះបានចាប់ផ្តើមកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ដើម្បីឱ្យដឹងថាកន្លែងបុរាណដ្ឋាននោះជាកន្លែងអ្វីតាមការពើបប្រទះឃើញថ្មបាយក្រៀមដែលផុសឡើង ហើយចងក្រងទិន្នន័យពីបុរាណដ្ឋាននោះ រក្សាទុកជាឯកសារសម្រាប់សិក្សាទៅថ្ងៃក្រោយ មុននឹងចាប់ផ្តើមសាងសង់ផ្លូវ។ លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានបានឱ្យដឹងថា ៖ គម្រោងសាងសង់ផ្លូវនេះត្រូវបានអ្នកជំនាញសិក្សាតាំងពីឆ្នាំ២០១៦ ហើយទើបនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ ២០១៨នេះ។ ចំពោះផ្លូវដែលកំពុងស្ថាបនានេះមានទទឹងប្រវែង៦ម៉ែត្រ និង៣២គីឡូម៉ែត្រ ដោយគិតចាប់ពីជើងភ្នំស្រុកបន្ទាយស្រី មកដល់ទីប្រជុំស្រុកស្វាយដោយប្រើប្រាស់ថវិកាមូលនិធិអភិរក្សនិងអភិវឌ្ឍតំបន់អង្គរ។

ចំពោះការសាងសង់ផ្លូវទៀតសោត គឺសាងសង់នៅលើផ្លូវចាស់មានស្រាប់ ពោលគឺផ្លូវដែលប្រជាពលរដ្ឋរស់នៅលើខ្នងភ្នំគូលែន ប្រើប្រាស់តាំងពីយូរយារណាស់មកហើយ។ នៅមុនគម្រោងត្រូវបានអនុវត្តអ្នកបុរាណវិទ្យាបានចុះសិក្សាអំពីផលប៉ះពាល់ដល់ផ្នែកវប្បធម៌ប្រវត្តិសាស្រ្តឃើញមានចំនួន៤កន្លែង។ ក្នុងនោះ៣ទីតាំង យើងសាងសង់ផ្លូវវាងបាន លើកលែងតែចំណុចដែលកំពុងធ្វើកំណាយសង្រ្គោះនេះ ជាទីតាំងដែលយើងមិនអាចធ្វើផ្លូវវាងបាន។ ដូច្នេះហើយតាមការចុះទៅពិនិត្យផ្ទាល់ពីអ្នកជំនាញការអាដហុកនិងអនុសាសន៍នៃគណៈកម្មការអាយស៊ីស៊ី-អង្គរឆ្នាំ២០១៧ បានសម្រេចឱ្យធ្វើកំណាយសង្គ្រោះសិន មុននឹងធ្វើការសាងសង់ផ្លូវថ្មីនេះ ដើម្បីធ្វើយ៉ាងណាបញ្ជៀសនូវផលប៉ះពាល់ឱ្យបានជាអតិបរមា។

ជាចុងក្រោយលោកបណ្ឌិត ឈាន រដ្ឋា ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ កុំឱ្យមានមន្ទិល ភ្ញាក់ផ្អើលចំពោះការធ្វើកំណាយសង្រ្គោះបែបបុរាណវិទ្យាដោយស្ថាប័នទាំងពីរ។ លើសពីនេះទៀត អាជ្ញាធរជាតិអប្សរានឹងខិតខំអភិរក្ស សម្បត្តិបេតិកភណ្ឌជាតិនៅលើខ្នងភ្នំគូលែន ដើម្បីឱ្យបេតិកភណ្ឌទាំងនោះទទួលបាននូវការគាំពារ និងអភិរក្សពិតប្រាកដ រួមទាំងចូលរួមលើកតម្លៃសេដ្ឋកិច្ចប្រជាពលរដ្ឋ តាមរយៈវិស័យទេសចរណ៍។ ជាពិសេសទៀតនោះ លោកបណ្ឌិត បានបញ្ជាក់បន្ថែមថា ភ្នំគូលែនគឺជារមណីយដ្ឋានវប្បធម៌ ប្រវតិ្តសាស្រ្តនិងធម្មជាតិ ហើយនឹងអាចក្លាយជាសម្បតិ្តបេតិកភណ្ឌពិភពលោកនាពេលអនាគតដ៏ឆាប់ខាងមុខ។ ដូច្នេះ ដើម្បីឱ្យរមណីយដ្ឋាន អាចបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកបាន សូមប្រជាពលរដ្ឋគ្រប់រូបចូលរួមថែរក្សា អភិរក្សបេតិកភណ្ឌនិងធម្មជាតិទាំងអស់គ្នាឱ្យរក្សាបាននូវតម្លៃជាសាកលដែលជាភាពអស្ចារ្យនៃភ្នំគូលែន៕









សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានពិព័រណ៍អចិន្រ្តៃយ៍ចំនួន៣ សុទ្ធសឹងជាលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងតំបន់អង្គរ។ ពិព័រណ៍វត្ថុបុរាណដែលបានមកពីកំណាយស្រាវជ្រាវទាំងនោះ នឹងផ្តល់ចំណេះដឹងដល់អ្នកទស្សនាឱ្យយល់បានកាន់តែច្បាស់អំពីបុរាណវិទ្យាលើដីនិងក្រោមដី រួមទាំងប្រវត្តិសិល្បៈជាច្រើនទៀត។
អង្គរ ជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ បានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២។ តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន ក្រៅតែពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់អង្គរ ការបណ្តុះបណ្តាលអ្នកបន្តវេនថែរក្សាអង្គរត្រូវបានចាត់ទុកជាកិច្ចការអាទិភាពយ៉ាងសំខាន់។
ជាស្មារតីរួមចំណែកអបអរសាទរខួបលើកទី២៣នៃទិវាវប្បធម៌ជាតិ ដែលធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា កន្លងមកក៏បានចេញផ្សាយទស្សនាវដ្តី «ព្រះនគរ» ដែលបរិយាយលម្អិតពីទិដ្ឋភាពទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាលទ្ធផលស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។
ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ គឺជាទិវាវប្បធម៌ជាតិលើកទី២៣ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ ជាតិ »
FirstPrev12345...395396NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
14
Today
:
0564
Yesterday
:
33427
This Week
:
00564
This Month
:
0303547
Total
:
015373350