NEWS

អាជ្ញាធរជាតិអប្សរា និងសារមន្ទីរសិល្បៈអាស៊ី ហ្គីមេ ចុះអនុស្សរណៈលើការបណ្តុះបណ្តាល និងចងក្រងពាក្យសិល្បៈ និងបេតិកភណ្ឌ

Published on 03 April 2018 08:57 AM Post By ៖ Apsara National Authority

នៅព្រឹកថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ នាស្នាក់ការអាជ្ញាធរជាតិអប្សរា មានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នារវាងអាជ្ញាធរជាតិអប្សរា និងសារមន្ទីរសិល្បៈអាស៊ីហ្គីមេប្រទេសបារាំង។ អនុស្សរណៈនេះ ធ្វើឡើងក្នុងបំណងដើម្បីបណ្តុះបណ្តាលអ្នកជំនាញខ្មែរ និងរៀបចំចងក្រងវាក្យសព្ទបេតិកភណ្ឌ ដែលទាក់ទងក្នុងសិល្បៈវប្បធម៌ខ្មែរ។

ពិធីចុះអនុស្សរណៈធ្វើឡើងរវាងតំណាងអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយករង និងលោកស្រី Sophie Makariou ប្រធានសារមន្ទីរសិល្បៈអាស៊ី ហ្គីមេ ដែលជាសារមន្ទីរដែលតម្កល់វត្ថុសិល្បៈខ្មែរច្រើនជាងគេលើពិភពលោក។ គោលបំណងសំខាន់ៗនៃអនុស្សរណៈនេះគឺ ដើម្បីបណ្តុះបណ្តាលអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាបន្ថែមលើការស្វែងយល់អំពីអត្តសញ្ញាណនៃរចនាបទសិល្បៈខ្មែរ និង ចងក្រងវាក្យសព្ទនៃសិល្បៈនិងបេតិកភណ្ឌខ្មែរ ដែលឯកសារនេះនឹងរៀបរៀងជា៣ភាសា មានខ្មែរ បារាំង និងអង់គ្លេស។

តាមផែនការ សារមន្ទីរហ្គីមេនឹងបញ្ជូនអ្នកជំនាញរបស់ខ្លួនមកបណ្តុះបណ្តាលមន្ត្រីអាជ្ញាធរជាតិអប្សរាអំពីជំនាញខាងលើចាប់ពីខែ មិថុនាតទៅ។ ទោះជាយ៉ាងនេះក្តី នេះមិនមែនជាកិច្ចសហប្រតិបត្តិការលើកដំបូងរវាងស្ថាប័នទាំងពីរឡើយ ពោលសារមន្ទីហ្គីមេធ្លាប់បានបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរាចំនួន០២រូបអំពីការគ្រប់គ្រងទូទៅនៃសារមន្ទី ការអភិរក្សវាយនភណ្ឌ និងចំណេះដឹងបែបវិទ្យាសាស្រ្តស្តីពីការដាក់តាំងបង្ហាញសមុច្ចយ៕












១អាជ្ញាធរជាតិអប្សរាដាក់ឱ្យដំណើរការរហាត់ទឹកនៅស្ថានីយ៍បណ្ដុះកូនឈើប្រាសាទតាកែវ
នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ អាជ្ញាធរជាតិអប្សរាបានរៀបចំពិធីសម្ពោធ និងដាក់ឱ្យដំណើរការនូវរហាត់ទឹក ស្ថិតនៅស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិ សង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៤គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ម្បីរួមចំណែកលើកកម្ពស់សោភ័ណភាពតាមដងផ្លូវនិងកុំឱ្យប៉ះពាល់ដល់រចនាសម្ពន្ធប្រាសាទក្នុងរមណីយដ្ឋានអង្គរ និងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិអប្សរានឹងដកហូតដើមឈើនិងកាត់ក្រីមែកឈើនៅតាមទីតាំងមួយចំនួនដូចក្នុងសេចក្តីជូនដំណឹង
ថ្ងៃពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍ចំនួននៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការសហការចូលរួមអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍ចំនួននៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការសហការចូលរួមអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
FirstPrev12345...394395NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
15
Today
:
64825
Yesterday
:
98152
This Week
:
64825
This Month
:
0064825
Total
:
015134628