ព័ត៌មានថ្មីៗ

សហគមន៍អ្នកប្រើប្រាស់ទឹកបារាយណ៍ទឹកថ្លាធ្វើការជ្រើសរើសប្រធានថ្មីក្រោមការសម្របសម្រួលអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 12 ខែ មិនា ឆ្នាំ2018 09:21 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរា បានសម្របសម្រួលរៀបចំបោះឆ្នោតប្រធានសហគមន៍អ្នកប្រើប្រាស់ទឹកបារាយណ៍ទឹកថ្លាអណត្តិទី២ បន្ទាប់ពីអណត្តិចាស់ដែលបានជ្រើសរើសកាលពីឆ្នាំ២០១៤ ត្រូវបានបញ្ចប់។ ការបោះឆ្នោតនេះក្នុងអណត្តិថ្មីនេះ លោក សុខ ម៉ក់ ត្រូវជាប់ជាអ្នកដឹកនាំនៅអណត្តិទី២នេះ។

ក្រោយរាជរដ្ឋាភិបាលប្រគល់សិទ្ធិឱ្យអាជ្ញាធរជាតិអប្សរា គ្រប់គ្រងទឹកបារាយណ៍ទឹកថ្លា នៅឆ្នាំ២០១៤មក អាជ្ញាធរជាតិអប្សរា បានសម្របសម្រួលរៀបចំឱ្យមានសហគមន៍ប្រើប្រាស់ទឹកឲ្យបានត្រឹមត្រូវ សម្រាប់ទាញយកទឹកបារាយណ៍ទឹកថ្លាយកទៅប្រើប្រាស់ជាប្រយោជន៍ដល់ការងារកសិកម្ម។ នៅឆ្នាំ២០១៤ តាមរយៈការបោះឆ្នោតជ្រើសរើសប្រធានសហគមន៍នេះ លោក ហួត ហាយ បានជាប់ជាប្រធាន និងបានដឹកនាំសហគមន៍អ្នកប្រើប្រាស់ទឹកបារាយណ៍ទឹកថ្លា រយៈពេល៣ឆ្នាំ។

លោក សុខ ម៉ក់ ដែលទើបជាប់ជាប្រធាន និងមានទីលំនៅក្នុងសង្កាត់ទឹកវិល បានឱ្យប្តេជ្ញានឹងខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឱ្យស័ក្តិសមចំពោះការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ។ លោកបន្ថែមថា នឹងស្វែងរកគ្រប់មធ្យោបាយ រិះរកដើម្បីឱ្យពលរដ្ឋមានទឹកប្រើប្រាស់គ្រប់គ្រាន់។

លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា ដែលបានដឹកនាំក្រុមការងាររៀបចំកម្មវិធីបោះឆ្នោតនៅសហគមន៍អ្នកប្រើប្រាស់ទឹកបារាយណ៍ទឹកថ្លា បានឱ្យដឹងថា ជាគោលការណ៍របស់អាជ្ញាធរជាតិអប្សរា គឺរៀបចំឱ្យមានអាណត្តិបោះឆ្នោត៣ឆ្នាំម្តង។ លោកបញ្ជាក់ថា កាលពីអាណត្តិមុន ក្រោមការដឹកនាំរបស់លោក ហួត ហាយ គឺធ្វើឱ្យប្រជាពលរដ្ឋសប្បាយរីករាយ ពេលដែលពួកគេមានទឹកប្រើប្រាស់បានគ្រប់គ្រាន់។

តាមការលើកឡើងរបស់មន្រ្តីជំនាញទឹក ដើម្បីឱ្យការប្រើប្រាស់ទឹកនៅបារាយណ៍ទឹកថ្លាមាននិរន្តរភាព គឺអាជ្ញាធរជាតិអប្សរា ចង់ឱ្យពលរដ្ឋទាំងអស់ ផ្លាស់ប្តូរពីការធ្វើស្រែមកដាំដំណាំវិញ។ លោក ជូរ៉ា ឌីណា ពន្យល់ថា ការដាំដំណាំ ប្រើប្រាស់ទឹកអស់តិច ហើយគេអាចបង្វែរទាំងក្នុងបារាយណ៍ទៅធ្វើទឹកស្អាតវិញ ព្រោះតម្រូវការក្នុងទីក្រុងសៀមរាបបច្ចុប្បន្នមានការកើនឡើងខ្ពស់។ លោកបន្ថែមទៀតថា ការដាំដំណាំ ក្រៅពីប្រើទឹកអស់តិចហើយនោះ ក៏អាចលក់បានថ្លៃជាងទៀត ដូច្នេះលើកទឹកចិត្តឱ្យពលរដ្ឋ គួរងៀកទៅដាំដំណាំ និងបន្លែជំនួសវិញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលបានប្រគល់ការងារគ្រប់គ្រងទឹក និងទ្វារទឹកនៅបារាយណ៍ទឹកថ្លា (បារាយណ៍ខាងលិច) ជូនអាជ្ញាធរជាតិអប្សរា ដោយត្រូវទទួលខុសត្រូវទាំងស្រុងលើតម្រូវការទឹកសម្រាប់ស្រូវចំនួន១២០០០ហិកតា (ស្រូវវស្សា៨០០០ហិកតា ស្រូវប្រាំង៤០០០ហិកតា) និងដំណាំរួមផ្សំផ្សេងទៀតចំនួន១០០០ហិកតា និងធានាដោះស្រាយរាល់បញ្ហាគ្រោះទឹកជំនន់ និងភាពរាំងស្ងួត ដែលអាចកើតមានឡើងជាយថាហេតុ។ បន្ទាប់ពីបានទទួលគោលការណ៍នេះហើយ អាជ្ញាធរជាតិអប្សរាបានជួសជុល ស្តារឡើងវិញជាបន្ទាន់នូវទ្វារទឹក និងប្រព័ន្ធប្រឡាយនៃបារាយណ៍ខាងលិច ដែលការងារនេះ ធ្វើឲ្យប្រជាពលរដ្ឋមានទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលបានគ្រប់រដូវ៕













អាជ្ញាធរជាតិអប្សរាបានសហការជាមួយស្ថាប័ន ADF ធ្វើកំណាយសង្គ្រោះមួយកន្លែងនៅបុរាណដ្ឋានលើភ្នំគូលែន ដែលគ្រោងនឹងធ្វើផ្លូវឆ្លងកាត់លើកន្លែងនោះ។ គម្រោងកំណាយនេះបានចាប់ផ្តើមកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ដើម្បីឱ្យដឹងថាកន្លែងបុរាណដ្ឋាននោះជាកន្លែងអ្វីតាមការពើបប្រទះឃើញថ្មបាយក្រៀមដែលផុសឡើង ហើយចងក្រងទិន្នន័យពីបុរាណដ្ឋាននោះ រក្សាទុកជាឯកសារសម្រាប់សិក្សាទៅថ្ងៃក្រោយ មុននឹងចាប់ផ្តើមសាងសង់ផ្លូវ។
នៅព្រឹកថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ នាស្នាក់ការអាជ្ញាធរជាតិអប្សរា មានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នារវាងអាជ្ញាធរជាតិអប្សរា និងសារមន្ទីរសិល្បៈអាស៊ីហ្គីមេប្រទេសបារាំង។ អនុស្សរណៈនេះ ធ្វើឡើងក្នុងបំណងដើម្បីបណ្តុះបណ្តាលអ្នកជំនាញខ្មែរ និងរៀបចំចងក្រងវាក្យសព្ទបេតិកភណ្ឌ ដែលទាក់ទងក្នុងសិល្បៈវប្បធម៌ខ្មែរ។
អ្នកជំនាញខ្មែរខាងអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការរបស់អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័ន GIZ កំពុងដំណើរការជួសជុលចម្លាក់ព្រះពុទ្ធបដិមាចំនួនពីរអង្គ ស្ថិតនៅប្រាង្គកណ្តាលនៃប្រាសាទប្រែរូប។
នាឱកាសឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មីប្រពៃណីខ្មែរជិតឈានចូលមកដល់ ក្រុមការងារផ្សេងនៃសហភាពសហព័ន្ធយុវជនកម្ពុជាដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី កំពុងតែប្រញាប់ដៃប្រញាប់ជើងអនុវត្តការងាររបស់ខ្លួនយ៉ាងសស្រាក់សស្រាំដើម្បីចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មី ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ នៅលើទឹកដីអង្គរដ៏ពិសិដ្ឋ។ អាជ្ញាធរជាតិអប្សរាក្នុងនាមជាដៃគូសហការមួយក្នុងចំណោមដៃគូសហការជាច្រើនទៀតនៃសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានបំពេញការងាររបស់ខ្លួនយ៉ាងមមាញឹកផងដែរ។
ក្រុមអ្នកជំនាញអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការបស់អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលចម្លាក់តោចំនួនមួយនៅប្រាសាទក្រវ៉ាន់ ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប រួចរាល់ជាស្ថាពរហើយ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
3533
ម្សិលមិញ
:
6299
សប្តាហ៍នេះ
:
43678
ខែនេះ
:
0126937
សរុប
:
005284784