ព័ត៌មានថ្មីៗ

សហគមន៍អ្នកប្រើប្រាស់ទឹកបារាយណ៍ទឹកថ្លាធ្វើការជ្រើសរើសប្រធានថ្មីក្រោមការសម្របសម្រួលអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 12 ខែ មិនា ឆ្នាំ2018 09:21 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរា បានសម្របសម្រួលរៀបចំបោះឆ្នោតប្រធានសហគមន៍អ្នកប្រើប្រាស់ទឹកបារាយណ៍ទឹកថ្លាអណត្តិទី២ បន្ទាប់ពីអណត្តិចាស់ដែលបានជ្រើសរើសកាលពីឆ្នាំ២០១៤ ត្រូវបានបញ្ចប់។ ការបោះឆ្នោតនេះក្នុងអណត្តិថ្មីនេះ លោក សុខ ម៉ក់ ត្រូវជាប់ជាអ្នកដឹកនាំនៅអណត្តិទី២នេះ។

ក្រោយរាជរដ្ឋាភិបាលប្រគល់សិទ្ធិឱ្យអាជ្ញាធរជាតិអប្សរា គ្រប់គ្រងទឹកបារាយណ៍ទឹកថ្លា នៅឆ្នាំ២០១៤មក អាជ្ញាធរជាតិអប្សរា បានសម្របសម្រួលរៀបចំឱ្យមានសហគមន៍ប្រើប្រាស់ទឹកឲ្យបានត្រឹមត្រូវ សម្រាប់ទាញយកទឹកបារាយណ៍ទឹកថ្លាយកទៅប្រើប្រាស់ជាប្រយោជន៍ដល់ការងារកសិកម្ម។ នៅឆ្នាំ២០១៤ តាមរយៈការបោះឆ្នោតជ្រើសរើសប្រធានសហគមន៍នេះ លោក ហួត ហាយ បានជាប់ជាប្រធាន និងបានដឹកនាំសហគមន៍អ្នកប្រើប្រាស់ទឹកបារាយណ៍ទឹកថ្លា រយៈពេល៣ឆ្នាំ។

លោក សុខ ម៉ក់ ដែលទើបជាប់ជាប្រធាន និងមានទីលំនៅក្នុងសង្កាត់ទឹកវិល បានឱ្យប្តេជ្ញានឹងខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឱ្យស័ក្តិសមចំពោះការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ។ លោកបន្ថែមថា នឹងស្វែងរកគ្រប់មធ្យោបាយ រិះរកដើម្បីឱ្យពលរដ្ឋមានទឹកប្រើប្រាស់គ្រប់គ្រាន់។

លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា ដែលបានដឹកនាំក្រុមការងាររៀបចំកម្មវិធីបោះឆ្នោតនៅសហគមន៍អ្នកប្រើប្រាស់ទឹកបារាយណ៍ទឹកថ្លា បានឱ្យដឹងថា ជាគោលការណ៍របស់អាជ្ញាធរជាតិអប្សរា គឺរៀបចំឱ្យមានអាណត្តិបោះឆ្នោត៣ឆ្នាំម្តង។ លោកបញ្ជាក់ថា កាលពីអាណត្តិមុន ក្រោមការដឹកនាំរបស់លោក ហួត ហាយ គឺធ្វើឱ្យប្រជាពលរដ្ឋសប្បាយរីករាយ ពេលដែលពួកគេមានទឹកប្រើប្រាស់បានគ្រប់គ្រាន់។

តាមការលើកឡើងរបស់មន្រ្តីជំនាញទឹក ដើម្បីឱ្យការប្រើប្រាស់ទឹកនៅបារាយណ៍ទឹកថ្លាមាននិរន្តរភាព គឺអាជ្ញាធរជាតិអប្សរា ចង់ឱ្យពលរដ្ឋទាំងអស់ ផ្លាស់ប្តូរពីការធ្វើស្រែមកដាំដំណាំវិញ។ លោក ជូរ៉ា ឌីណា ពន្យល់ថា ការដាំដំណាំ ប្រើប្រាស់ទឹកអស់តិច ហើយគេអាចបង្វែរទាំងក្នុងបារាយណ៍ទៅធ្វើទឹកស្អាតវិញ ព្រោះតម្រូវការក្នុងទីក្រុងសៀមរាបបច្ចុប្បន្នមានការកើនឡើងខ្ពស់។ លោកបន្ថែមទៀតថា ការដាំដំណាំ ក្រៅពីប្រើទឹកអស់តិចហើយនោះ ក៏អាចលក់បានថ្លៃជាងទៀត ដូច្នេះលើកទឹកចិត្តឱ្យពលរដ្ឋ គួរងៀកទៅដាំដំណាំ និងបន្លែជំនួសវិញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលបានប្រគល់ការងារគ្រប់គ្រងទឹក និងទ្វារទឹកនៅបារាយណ៍ទឹកថ្លា (បារាយណ៍ខាងលិច) ជូនអាជ្ញាធរជាតិអប្សរា ដោយត្រូវទទួលខុសត្រូវទាំងស្រុងលើតម្រូវការទឹកសម្រាប់ស្រូវចំនួន១២០០០ហិកតា (ស្រូវវស្សា៨០០០ហិកតា ស្រូវប្រាំង៤០០០ហិកតា) និងដំណាំរួមផ្សំផ្សេងទៀតចំនួន១០០០ហិកតា និងធានាដោះស្រាយរាល់បញ្ហាគ្រោះទឹកជំនន់ និងភាពរាំងស្ងួត ដែលអាចកើតមានឡើងជាយថាហេតុ។ បន្ទាប់ពីបានទទួលគោលការណ៍នេះហើយ អាជ្ញាធរជាតិអប្សរាបានជួសជុល ស្តារឡើងវិញជាបន្ទាន់នូវទ្វារទឹក និងប្រព័ន្ធប្រឡាយនៃបារាយណ៍ខាងលិច ដែលការងារនេះ ធ្វើឲ្យប្រជាពលរដ្ឋមានទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលបានគ្រប់រដូវ៕













នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរា បានរៀបចំការប្រឡងជ្រើសរើសភ្ញាក់ងារទេសចរណ៍សម្រាប់ឆ្នាំ ២០១៨។ ការប្រឡងនេះ ត្រូវបានរៀបចំឡើងនៅសាលសន្និសីទអង្គរ នៃអាជ្ញាធរជាតិអប្សរា។
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ គណៈប្រតិភូកូរ៉េដឹកនាំដោយលោកស្រី Weon Jihye អនុប្រធានភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារមួយចំនួននៅតំបន់អង្គរជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា តំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា។
នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំបច្ចេកទេសលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួលអន្ដរជាតិសម្រាប់ការអភរិក្ស និងការលើកតម្លៃថព្រះវិហារ ហៅកាត់ថា អាយស៊ីស៊ី-ព្រះវិហារ (ICC- Preah Vihear) នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា។
តាមការសិក្សារបស់អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា សមរាត្រីនារដូវវស្សាឆ្នាំ២០១៨នេះ នឹងត្រូវចំថ្ងៃអាទិត្យ ១៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
5359
ម្សិលមិញ
:
2939
សប្តាហ៍នេះ
:
20161
ខែនេះ
:
0051821
សរុប
:
007306252