ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាកំពុងដំណើរការគម្រោងរៀបចំក្រាលក្ដារលើឫសឈើនៅប្រាសាទតាព្រហ្ម

បានផ្សាយនៅ ថ្ងៃទី 12 ខែ មិនា ឆ្នាំ2018 09:07 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៦ ខែមីនា បានដំណើរការគម្រោងរៀបចំក្រាលក្ដារឈើ តាមឬសឈើធំៗ និងនៅតាមវង់ទស្សនារបស់ភ្ញៀវទេសចរ នៅប្រាសាទតាព្រហ្ម។ តាមការប៉ាន់ស្មាន គម្រោងនេះអាចនឹងបញ្ចប់នៅមុនរដូវវស្សាមកដល់។

ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ បរិស្ថាន និងទេសភាពវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា កំពុងញាប់ដៃញាប់ជើង រៀបចំក្រាលក្ដារនៅជុំវិញឬសឈើនៅប្រាសាទតាព្រហ្ម។ គេដឹងហើយថា ដើមឈើធំៗ និងឬសធំៗ ដែលមានវ័យចំណាស់នៅប្រាសាទតាព្រហ្ម គឺជាផ្នែកមួយដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ ពួកគេតែងផ្តិតយកទិដ្ឋភាពទាំងនោះ នៅពេលបានមកដល់ប្រាសាទម្តងៗ។

ជាមួយនឹងកំណើនទេសចរជាច្រើនមកដល់ប្រាសាទតាព្រហ្ម វាក៏បានបង្កហានិភ័យផងដែរ។ ហានិភ័យត្រង់ភ្ញៀវទេសចរបានដើរជាន់ឬសឈើនៅក្រោមដីដោយមិនដឹងខ្លួន ដែលវានឹងបង្អាក់ដំណើរលូតលាស់របស់ដើមឈើទាំងនោះ។

លោក យិន សូវ៉ាត អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ បរិស្ថាន និងទេសភាពវប្បធម៌ ដែលកំពុងដឹកនាំក្រុមការងាររៀបចំកម្រាលក្ដារនៅប្រាសាទតាព្រហ្ម បានថ្លែងថា គោលបំណងនៃការរៀបចំនេះ គឺដើម្បីបង្កើនការលូតលាស់របស់ដើមឈើ និងថែរក្សាបរិស្ថានជុំវិញឱ្យបានល្អប្រសើរឡើងវិញ។ តាមការបញ្ជាក់របស់មន្រ្តីព្រៃឈើ ទីតាំងឬសឈើចំនួន៦កន្លែង ដែលគ្រោងក្រាលក្ដារ និងនៅតាមវង់ទស្សនាប្រវែងជាង៤០០ម៉ែត្របន្ថែមទៀត។

តាមការបញ្ជាក់របស់លោក យិន សូវ៉ាត ឈើដែលយកមកប្រើប្រាស់នេះជាប្រភេទឈើគគីរ ដែលតាមការប៉ាន់ស្មានសរុបប្រហែលជាង ៧០ម៉ែត្រគីប ដែលវាអាចរក្សាគុណភាពបានពី៦ ទៅ៧ឆ្នាំ។ ក្រុមការងារកំពុងមមាញឹករៀបចំគម្រោងនេះ ដោយរំពឹងថា វានឹងរួចរាល់នៅមុនរដូវវស្សា ឬមុនកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ នៅក្នុងខែមិថុនា ខាងមុខ៕









ក្រុមលេខាធិការដ្ឋានសហគមន៍ប្រចាំស្រុកអង្គរធំ ដែលដឹកនាំដោយអគ្គនាយករងអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ កាលពីសប្ដាហ៍កន្លងទៅ បានចុះជួយធ្វើផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នង និងបានបុកអណ្ដូងទឹកចំនួន២ ដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត។
នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ នាសាលសន្និសីទ អង្គរ នៃអាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលពីកិច្ចការពារ និងគ្រប់គ្រងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២-៦ ខែកក្កដា ឆ្នាំ២០១៨ រៀបចំឡើងក្នុងគោលបំណងបង្កើនចំណេះដឹងបន្ថែមនិងឱ្យមន្ត្រីបុគ្គលិកពាក់ព័ន្ធយល់ដឹងកាន់តែស៊ីជម្រៅអំពីការងារអភិរក្ស និងអភិវឌ្ឍន៍ ក្នុងតំបន់ការពារបេតិកភណ្ឌ«អង្គរ» ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។​
សេចក្ដីប្រកាសព័ត៌មានស្ដីពីការទប់ស្កាត់សំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ
តំបន់រលួសត្រូវបានគេស្គាល់ថា ជាអតីតរាជធានីដើមសម័យអង្គរ។ តំបន់នេះមានប្រាសាទចម្បងៗមួយចំនួន ដូចជាប្រាសាទលលៃ ប្រាសាទព្រះគោ និងប្រាសាទបាគង។ មិនខុសពីប្រាសាទដ៏ទៃប្រាសាទក្នុងតំបន់នេះរងការខូចខាតជាច្រើន ដែលទាមទារឱ្យមានការជួសជុលឱ្យបានទាន់ពេលវេលា។
ក្រុមការងារសហគមន៍របស់អាជ្ញាជរជាតិអប្សរាបានប្រជុំបូកសរុបរបាយការណ៍ក្នុងឆមាសទី១ នៃឆ្នាំ២០១៨ ដោយមានការអនុញ្ញាតសំណង់ស្រាលចំនួន៦២៤ករណី ជូនប្រជាសហគមន៍ក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅសាលបេងមាលា នៃអាជ្ញាធរជាតុអប្សរា នៅព្រឹកថ្ងៃអង្គារ៍ ទី២៥ ខែមិថុនាឆ្នាំ២០១៨កន្លងទៅនេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
7244
ម្សិលមិញ
:
10149
សប្តាហ៍នេះ
:
71961
ខែនេះ
:
0252931
សរុប
:
006189822