សេចក្ដីជូនដំណឹងស្ដីពី អាជ្ញាធរជាតិអប្សរា

ព័ត៌មានថ្មីៗ

សេចក្ដីជូនដំណឹងស្ដីពី

បានផ្សាយនៅ ថ្ងៃទី 02 ខែ មិនា ឆ្នាំ2018 01:27 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ការសាងសង់កម្រាលក្ដារនៅតាមផ្លូវវង់ទស្សនា និងជុំវិញដើមឈើ សម្រាប់ភ្ញៀវជាតិ-អន្តរជាតិដើរទស្សនា ដើម្បីបញ្ឈប់ការដើរលើដីជាន់ឫសនិងគល់ដើមឈើតទៅទៀតនៅក្នុងបរិវេណប្រាសាទតាព្រហ្ម




ដោយមានការសម្របសម្រួលពីអាជ្ញាធរជាតិអប្សរាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត The CPR Hero Training Center ១០នាក់មកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត SORMA Sahai និងលោកវេជ្ជបណ្ឌិត Michael Pham ជំនាញសង្គ្រោះបឋម បានចុះមកពិនិត្យសុខភាពជូនប្រជាជននៅភូមិត្នោតនិងភូមិលលៃ ស្រុកសៀមរាប ក្នុងតំបន់អង្គរចំនួន២០០នាក់ដោយឥតគិតថ្លៃ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦។
ប្រឡាយនៅតាមប្រាសាទមានទំហំតូចៗ ដោយសារមិនអាចធ្វើធំពេកបាន។ ធ្វើធំមិនបាន ដោយសារម្យ៉ាងធ្វើឲ្យប៉ះពាល់ទេសភាពវប្បធម៌នៃរមណីយដ្ឋានអង្គរ ហើយម្យ៉ាងទៀត អាចធ្វើឲ្យប៉ះពាល់គ្រឹះប្រាសាទដែរ។ តែប្រឡាយតូចៗងាយនឹងកកស្ទះដោយសំរាម និងដីដែលហូរចូលពេលមានភ្លៀងធ្លាក់ម្តងៗ។ ដូច្នេះហើយ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា មានការងារជាប្រចាំលើការងារថែទាំ និងស្តារសម្អាតប្រឡាយជុំវិញប្រាសាទក្នុងតំបន់អង្គរ។
ប្រធានភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរាតាមបណ្តាប្រាង្គប្រាសាទនានា មន្ត្រីនគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ និងនគរបាលចរាចរណ៍ប្រចាំតំបន់ឧទ្យានអង្គរ កំពុងទទួលវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសសង្គ្រោះបឋម ពីក្រុមអ្នកជំនាញ The CPR Hero training center មកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ វគ្គសិក្សានេះធ្វើឡើងនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦។
“វប្បធម៌គឺជាសៀវភៅមួយក្បាល ដែលផ្ទុកដោយកំណត់ត្រាប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ សាសនា និងប្រពៃណីរបស់យើង។ វិស័យទេសចរណ៍ គឺជាអ្នកបោះពុម្ព ដែលក្នុងនោះភ្ញៀវទេសចរគឺជាអ្នកអាន និងមគ្គុទ្ទេសក៍ទេសចរណ៍គឺជាអ្នកអត្ថាធិប្បាយ បកស្រាយសៀវភៅមួយក្បាលនេះ ឲ្យបានទូលំទូលាយដល់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍”។ នេះជាប្រសាសន៍របស់ ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារអនុវត្តផែនការគ្រប់គ្រងទេសចរណ៍អង្គរ នៅសណ្ឋាគារសោមាទេវីអង្គរ។
ភ្នំគូលែន ជាឧទ្យានជាតិមួយដែលបានបង្កើតនិងកំណត់ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ឈ្មោះថា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន មានផ្ទៃដីសរុប ៣៧.៣៧៣ហិកតា។ យោងតាមទិន្នន័យស្រាវជ្រាវផ្ទាល់និងទិន្នន័យ LiDAR បានសន្និដ្ឋានថា ភ្នំគូលែនជាទីក្រុងបុរាណមួយដែលមានបុរាណដ្ឋានរាប់រយគួរឱ្យកត់សម្គាល់។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
10034
ម្សិលមិញ
:
16605
សប្តាហ៍នេះ
:
40196
ខែនេះ
:
0466167
សរុប
:
006779805