ព័ត៌មានថ្មីៗ

សកម្មភាពដើមខែទី១ ឆ្នាំ២០១៨ របស់ភ្នាក់ងារទេសចរណ៍អាជ្ញាធរជាតិអប្សរាសង្គ្រោះភ្ញៀវ និងប្រគល់របស់ជូនភ្ញៀវវិញ

បានផ្សាយនៅ ថ្ងៃទី 22 ខែ កុម្ភៈ ឆ្នាំ2018 02:08 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ភ្នាក់ងារទេសចរណ៍ មានតួនាទីសំខាន់ក្នុងការផ្តល់នូវព័ត៌មានអំពីសេវាកម្មទេសចរណ៍ដល់ភ្ញៀវ មើលសកម្មភាពនានា ពន្យល់ណែនាំឱ្យភ្ញៀវគោរពតាមក្រមប្រតិបត្តិអង្គរ ជួយសង្គ្រោះភ្ញៀវ ប្រគល់របស់ជូនភ្ញៀវ ជាពិសេសជួយដោះស្រាយបញ្ហាផ្សេងៗដែលបានកើតឡើងចំពោះភ្ញៀវជាយថាហេតុក្នុងដំណើរទស្សនានៅតំបន់អង្គរ។

យោងតាមរបាយការណ៍សកម្មភាពការងាររបស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរាប្រចាំខែមករា ឆ្នាំ២០១៨ បានឱ្យដឹងថា ក្រុមការងារជួយសង្រ្គោះភ្ញៀវបានចំនួន៤០ករណីដែលរងរបួសដោយរអិលឬជំពប់ជើង ដួល គ្រិច ថ្លោះដៃ ជើង ខ្យល់គរ វិលមុខ ចុកពោះ សត្វស្វាខាំ និងពស់ចឹកជាដើម។ បញ្ហាទាំងនេះកើតឡើងដោយសារភ្ញៀវខ្លះមានការធ្វេសប្រហែស និងមិនគោរពតាមការណែនាំ ឬផ្លាកសញ្ញាហាមឃាត់ និងបញ្ហាសុខភាពផ្ទាល់ខ្លួន។

បញ្ហាទាំងនេះត្រូវបានភ្នាក់ងារទេសចរណ៍ដែលមានជំនាញសង្រ្គោះបឋមនិងមានបរិក្ខារសង្រ្គោះបឋមនៅជាប់ខ្លួនជួយសង្រោះបឋមទាន់ពេលវេលានៅកន្លែងកើតហេតុក្នុងករណីស្រាលៗនិងសហការជាមួយនគរបាលទេសចរ និងនគរបាលការពារបេតិកភណ្ឌ បញ្ជូនទៅមន្ទីរពេទ្យក្នុងរកណីរបួសធ្ងន់ធ្ងរ។

បន្ថែមពីនោះ ក្រុមភ្នាក់ងារទេសចរណ៍ក៏បានរើសរបស់របរភ្ញៀវដែលភ្លេចឬជ្រុះនៅតាមប្រាសាទចំនួន២៨ករណីមាន៖ ទូរសព្ទដៃ អាយផេត កាបូបស្ពាយ កាបូបលុយ និងម៉ាស៊ីនថតជាដើម ហើយបានរកឃើញនិងប្រគល់ជូនម្ចាស់វិញបាន២៥ករណី។ ឯរបស់ខ្លះទៀត ដែលភ្ញៀវមិនបានមករកភ្លាមៗ ក្រុមការងារបានប្រគល់ឱ្យនគរបាលទេសចរណ៍រក្សាទុក រងចាំម្ចាស់ដើមមកទាក់ទង។ រាល់សកម្មភាពទាំងអស់នេះ តែងទទួលបានការអរគុណនិងការកោតសរសើរយ៉ាងកក់ក្តៅពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ព្រមទាំងបានបង្ហាញនូវក្តីស្រលាញ់និងទំនុកចិត្តខ្ពស់មកលើភ្នាក់ងារទេសចរន៍នៃអាជ្ញាធរជាតិអប្សរាទៀតផង។

ក្រៅពីការសង្គ្រោះ ការរើសរបស់ភ្ញៀវ ក្រុមភ្នាក់ងារទេសចរណ៍ក៏បានហាមឃាត់ភ្ញៀវដែលប្រព្រឹត្តិមិនសមរម្យបានចំនួន១០០ករណីរួមមាន៖ ការបង្ហោះត្រូន (Drone) ជនបរទេសថតរូប អាពាហ៍ពិពាហ៍ដោយគ្មានការអនុញ្ញាត ការថតរូបបញ្ចេញកាយវិការមិនសមរម្យ ឡើងកន្លែងហាមឃាត់និងគ្រោះថ្នាក់ លួចដុំថ្មប្រាសាទ ស្លៀកពាក់ស៊ិចស៊ី ប្រើប្រាស់ម៉ាស៊ីនថតខ្នាតធំ ថតរូបម៉ូដែល លួចថតវីដេអូដើម្បីផ្សព្វផ្សាយធ្វើអាជីវកម្មជាដើម។ ក្រោយពីហាមឃាត់ ក្រុមការងារក៏បានណែនាំតាមគោលការណ៍ដែលមានជាធរមាន និងដាក់សំណើសុំច្បាប់អនុញ្ញាតពីអាជ្ញាធរជាតិអប្សរាជាមុនសិន ក្នុងករណីណាមួយដែលត្រូវឆ្លងកាត់អាជ្ញាធរជាតិអប្សរា៕





















អាជ្ញាធរជាតិអប្សរាសហការជាមួយរាជរដ្ឋាភិបាលបារាំងក្រោមគម្រោង PAAGERA(ប៉ាជឺរ៉ា) បាននឹងកំពុងអនុវត្តសាកល្បងគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ខ្នាតតូចមួយកន្លែងស្ថិតនៅភូមិរហាល សង្គាត់នគរធំ ក្រុងសៀមរាបនៃរមណីយដ្ឋានអង្គរ។ ប្រព័ន្ធចម្រោះទឹកនេះត្រូវបានអនុវត្តក្នុងបំណងលើកកម្ពស់សុខមាលភាព អនាម័យរបស់ប្រជាជននិងកាត់បន្ថយទឹកកខ្វក់ជ្រាបចូលក្រោមដី។
នៅរសៀលថ្ងៃទី១៧ មករា ឆ្នាំ ២០១៩ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា មានជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា និងគណៈប្រតិភូប្រទេសកាណាដា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការមួយចំនួនទៅថ្ងៃអនាគត។ តំណាងអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ និងគណៈប្រតិភូកាណាដា ដឹកនាំដោយឯកឧត្តម Geng Tan សមាជិករដ្ឋសភានៃរដ្ឋ Ontario។
គម្រោង ប៉ាជឺរ៉ា (PAAGERA) ដែលជាកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងរដ្ឋាភិបាលបារាំង បាននិងកំពុងអនុវត្តន៍ដោយផ្តល់ថវិកាបដិភាគសង់បង្គន់អនាម័យសម្រាប់ប្រជាពលរដ្ឋរស់នៅរមណីយដ្ឋានអង្គរ។ គម្រោងនេះគ្របដណ្តប់លើភូមិទាំងអស់ក្នុងតំបន់រមណីយដ្ឋានអង្គរ គឺផ្តល់ជូនគ្រួសារនានាកំពុងរស់នៅតំបន់រមណីយដ្ឋានអង្គដែលមានបំណងចង់បានបង្គន់អនាម័យប្រើប្រាស់ជាលក្ខណៈឯកជន តែខ្វះថវិកាដើម្បីសង់បង្គន់អនាម័យដែលមានភាពល្អប្រសើរ។
អ្នកជំនាញអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការបស់អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័ន GIZ រួមទាំងអ្នកស្រាវជ្រាវកូរ៉េ បានពិភាក្សាផ្លាស់ប្តូរយោបល់លម្អិតតាមជំនាញនីមួយៗ ដើម្បីបំពេញការងារអភិរក្សក្នុងការប្រើប្រាស់បច្ចេកទេសនិងសម្ភារៈដែលមិនប៉ះពាល់ដល់ការជួសជុលព្រះពុទ្ធរូបពីរអង្គសម័យក្រោយអង្គរស្ថិតនៅប្រាង្គកណ្តាលនៃប្រាសាទប្រែរូប។
ឆ្លៀតក្នុងឱកាសអញ្ជើញទស្សនកិច្ចនៅខេត្តសៀមរាបរយៈពេល២ថ្ងៃ ពីថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីចូលរួមជាអធិបតីក្នុងពិធីបើកជាផ្លូវការខួបលើកទី ២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ និងកិច្ចប្រជុំបច្ចេកទេសលើកទី៣១ កិច្ចប្រជុំពេញអង្គលើកទី២៥ នៃអាយស៊ីស៊ី-អង្គរ លោកជំទាវ Audrey AZOULAY អគ្គនាយិកាយូណេស្កូ បានធ្វើទស្សនកិច្ចតាមការដ្ឋានជួសជុល តាមប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ដោយមានការអមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងមន្ត្រីមួយចំនួននៃអង្គការយូណេស្កូ។
ដើមដំបូងមុន12345...192193បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
10468
ម្សិលមិញ
:
12189
សប្តាហ៍នេះ
:
22657
ខែនេះ
:
0105841
សរុប
:
007832860