ព័ត៌មានថ្មីៗ

កាសែត Le Monde ដ៏ល្បីរបស់បារាំងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរាក្នុងតំបន់បេតិកភណ្ឌអង្គរ

បានផ្សាយនៅ ថ្ងៃទី 06 ខែ កុម្ភៈ ឆ្នាំ2018 03:08 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

តាមការចុះផ្សាយនៃបទយកការណ៍ពិសេសរបស់កាសែតបារាំង Le Monde កាសែតដ៏ល្បីមួយក្នុងពិភពលោក ថែមទាំងមានសុក្រិត្យភាពបំផុត ចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី០៤ ខែមករា ឆ្នាំ២០១៨ ក្រោមចំណងជើងថា «អង្គរ ការប្រឈមនៃការកើនឡើងយ៉ាងគំហុកនៃវិស័យទេសចរណ៍» បានបង្ហាញពីបញ្ហាជាច្រើននៅក្នុងតំបន់អង្គរ មានទាំងការអភិរក្ស ជួសជុលសំណង់ប្រាសាទ បរិស្ថាន ការគ្រប់គ្រងទេសចរ ចំណូលអង្គរ ការរីករាលដាលនៃសំណង់ក្នុងឧទ្យានអង្គរ ជីវភាពរស់នៅរបស់ប្រជាជន ការបង្កើតគណៈកម្មាធិការគ្រប់គ្រងតំបន់អង្គរ កសិកម្ម និងការវិនិយោគទុនផ្សេងៗ។ល។

កាសែតនេះ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នអាជ្ញាធរជាតិអប្សរាលើតំបន់ឧទ្យានអង្គរក្នុងផ្ទៃក្រឡាជាង៤០១គីឡូម៉ែត្រក្រឡា ដូចជាការទប់ស្កាត់នូវការរីករាដាលនៃសំណង់ខុសច្បាប់ក្នុងតំបន់អង្គរបានរាប់រយករណី ការយកចិត្តទុកដាក់លើការថែរក្សា ការពារ ជួសជុល អភិរក្សប្រាង្គប្រាសាទនានាជាមួយអ្នកជំនាញបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិថែមទៀត ក្នុងនោះក៏មានបារាំងផងដែរ។ ពិសេសគឺការបង្កើតឱ្យមានគណគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) ដែលជាគំរូដ៏ល្អសម្រាប់តំបន់បេតិកភណ្ឌដទៃទៀតលើពិភពលោកយកគំរូតាម។

ក្រៅពីការងារគ្រប់គ្រង អភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីការរស់នៅរបស់ប្រជាជនក្នុងតំបន់អង្គរដោយខ្លួនឯងផងនិងមានការសហការពីដៃគូអភិវឌ្ឍន៍ផង ទាំងលើផ្នែកសិក្សាអប់រំ ការថែរក្សាបេតិកភណ្ឌ ការបណ្តុះបណ្តាលលើជំនាញចិញ្ចឹមសត្វនិងការដាំដុះផ្សេងៗ អប់រំអំពីបរិស្ថានល្អនិងអនាម័យ ការរស់នៅនិងហូបស្អាត ការប្រើប្រាស់និងសាងសង់បង្គន់ជាដើម។

ដើម្បីទទួលបានព័ត៌មានផ្សេងៗអំពីសកម្មភាពការងារនិងសមិទ្ធផលដែលអាជ្ញាធរជាតិអប្សរាសម្រេចបាន សូមអញ្ជើញទស្សនាគេហទំព័រ www.apsaraauthority.gov.kh និងហ្វេសប៊ុកផ្លូវអាជ្ញាធរជាតិអប្សរាដែលឈ្មោះ អាជ្ញាធរជាតិអប្សរា៕

















































កាលពីព្រឹកថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៨ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរអប្សរា បានសហការជាមួយអង្គការ GIZ នៃប្រទេសអាល្លឺម៉ង់រៀបចំកម្មវិធីអប់រំបេតិកភណ្ឌមួយសម្រាប់សិស្សានុសិស្សនៃសាលាបឋមសិក្សាប្រាសាទបន្ទាយសំរ៉ែនៅក្នុងឧទ្យានអង្គរ ក្នុងឱកាសខួបទី១០ឆ្នាំនៃការបង្កើតកម្មវិធីបណ្តុះបណ្តាលអ្នកជំនាញខ្មែរខាងវិស័យអភិរក្សនិងជួសជុលចម្លាក់ថ្មរបស់អង្គការ GIZ នៅតំបន់អង្គរ។
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ម៉ី ម៉ារ៉ាឌី ប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ត្រូវបានអញ្ជើញឱ្យចូលរួមទទួលពានរង្វាន់ «សហគមន៍ទេសចរណ៍គំរូភូមិធម្មជាតិរុនតាឯក» ដែលជាពានរង្វាន់ថ្មី រៀបចំឡើងដោយក្រសួងទេចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។
អាជ្ញាធរជាតិអប្សរា រួមនិងស្ថាប័នដៃគូពាក់ព័ន្ធ បានរៀបចំការតាំងបង្ហាញជាសាធារណៈដើម្បីត្រៀមសម្ពោធការតាំងពិព័រណ៍ផ្លូវការអំពីសកម្មភាពការងារ និងសមិទ្ធផលនានារបស់គណៈកម្មាធិការអន្ដរជាតិសម្របសម្រួលការគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ដអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ។ ការតាំងបង្ហាញនេះធ្វើឡើងរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ វិច្ឆិកា ដល់ថ្ងៃទី ១២ ធ្នូ ឆ្នាំ២០១៨ នៅបរិវេណសួនច្បារមហាសណ្ឋាគារអង្គរ ឬក្រោយទីសក្ការៈព្រះអង្គចេក ព្រះអង្គចម។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
5861
ម្សិលមិញ
:
8779
សប្តាហ៍នេះ
:
38234
ខែនេះ
:
0086430
សរុប
:
007677129