ព័ត៌មានថ្មីៗ

កាសែត Le Monde ដ៏ល្បីរបស់បារាំងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរាក្នុងតំបន់បេតិកភណ្ឌអង្គរ

បានផ្សាយនៅ ថ្ងៃទី 06 ខែ កុម្ភៈ ឆ្នាំ2018 03:08 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

តាមការចុះផ្សាយនៃបទយកការណ៍ពិសេសរបស់កាសែតបារាំង Le Monde កាសែតដ៏ល្បីមួយក្នុងពិភពលោក ថែមទាំងមានសុក្រិត្យភាពបំផុត ចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី០៤ ខែមករា ឆ្នាំ២០១៨ ក្រោមចំណងជើងថា «អង្គរ ការប្រឈមនៃការកើនឡើងយ៉ាងគំហុកនៃវិស័យទេសចរណ៍» បានបង្ហាញពីបញ្ហាជាច្រើននៅក្នុងតំបន់អង្គរ មានទាំងការអភិរក្ស ជួសជុលសំណង់ប្រាសាទ បរិស្ថាន ការគ្រប់គ្រងទេសចរ ចំណូលអង្គរ ការរីករាលដាលនៃសំណង់ក្នុងឧទ្យានអង្គរ ជីវភាពរស់នៅរបស់ប្រជាជន ការបង្កើតគណៈកម្មាធិការគ្រប់គ្រងតំបន់អង្គរ កសិកម្ម និងការវិនិយោគទុនផ្សេងៗ។ល។

កាសែតនេះ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នអាជ្ញាធរជាតិអប្សរាលើតំបន់ឧទ្យានអង្គរក្នុងផ្ទៃក្រឡាជាង៤០១គីឡូម៉ែត្រក្រឡា ដូចជាការទប់ស្កាត់នូវការរីករាដាលនៃសំណង់ខុសច្បាប់ក្នុងតំបន់អង្គរបានរាប់រយករណី ការយកចិត្តទុកដាក់លើការថែរក្សា ការពារ ជួសជុល អភិរក្សប្រាង្គប្រាសាទនានាជាមួយអ្នកជំនាញបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិថែមទៀត ក្នុងនោះក៏មានបារាំងផងដែរ។ ពិសេសគឺការបង្កើតឱ្យមានគណគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) ដែលជាគំរូដ៏ល្អសម្រាប់តំបន់បេតិកភណ្ឌដទៃទៀតលើពិភពលោកយកគំរូតាម។

ក្រៅពីការងារគ្រប់គ្រង អភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីការរស់នៅរបស់ប្រជាជនក្នុងតំបន់អង្គរដោយខ្លួនឯងផងនិងមានការសហការពីដៃគូអភិវឌ្ឍន៍ផង ទាំងលើផ្នែកសិក្សាអប់រំ ការថែរក្សាបេតិកភណ្ឌ ការបណ្តុះបណ្តាលលើជំនាញចិញ្ចឹមសត្វនិងការដាំដុះផ្សេងៗ អប់រំអំពីបរិស្ថានល្អនិងអនាម័យ ការរស់នៅនិងហូបស្អាត ការប្រើប្រាស់និងសាងសង់បង្គន់ជាដើម។

ដើម្បីទទួលបានព័ត៌មានផ្សេងៗអំពីសកម្មភាពការងារនិងសមិទ្ធផលដែលអាជ្ញាធរជាតិអប្សរាសម្រេចបាន សូមអញ្ជើញទស្សនាគេហទំព័រ www.apsaraauthority.gov.kh និងហ្វេសប៊ុកផ្លូវអាជ្ញាធរជាតិអប្សរាដែលឈ្មោះ អាជ្ញាធរជាតិអប្សរា៕

















































ក្រុមការងារចម្រុះ រួមមានមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា ប៉ូលិសបេតិកភណ្ឌ អាជ្ញាធរមូលដ្ឋានជាច្រើនរូប បានចុះពិនិត្យមើលការកាប់ទន្ទ្រានព្រៃនៅក្នុងឧទ្យានអង្គរ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ខាងកើតកន្លែងត្រួតពិនិត្យសំបុត្រចំណុចអក្សរតេផ្លូវ៦០ម៉ែត្រ។
ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ អាជ្ញាធរជាតិអប្សរា សហការជាមួយ អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនយុវពាណិជ្ជបានស្តារប្រឡាយបុរាណមួយខ្សែ ដែលមានប្រវែង ១៣០០ម៉ែត្រ ទទឹង៤ម៉ែត្រ និងជម្រៅ២ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋក្នុងភូមិគិរីមានន្ទ និងភូមិបង្កោង ដើម្បីទប់ទឹកប្រើប្រាស់ក្នុងរដូវប្រាំង។
ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បាននិងកំពុងរៀបចំជួសជុល និងក្រាលក្ដារឈើតាមឬសឈើធំៗក្នុងបរិវេណប្រាសាទតាព្រហ្ម។ គម្រោងនេះត្រូវបានគាំទ្រ និងសាទរដោយក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ដោយពួកគេយល់ថា នេះជាការយកចិត្តទុកដាក់ដល់ដើមឈើដែលមានវ័យចំណាស់ៗ លើកសោភ័ណភាពប្រាសាទ ក៏ដូចជាការការពារគ្រោះថ្នាក់ដល់ភ្ញៀវជាយថាហេតុផងដែរ។
ផ្លូវជាតិលេខ៦ ពីបាគងទៅទីប្រជុំជនកំពង់ក្តី គឺរត់លើកំណាត់ផ្លូវបុរាណពីសម័យអង្គរ ហើយតាមការស្រាវជ្រាវរបស់អ្នកបុរាណវិទ្យាបានរកឃើញថា កំណាត់ផ្លូវនេះមានស្ពានបុរាណចំនួន២១ ក៏ប៉ុន្តែបច្ចុប្បន្នស្ពានបុរាណចំនួន១០ បានខូចបាត់រូបរាង ហើយមាននៅសល់តែស្ពានចំនួន១១ ប៉ុណ្ណោះ ដែលអាចរក្សាបាន។
ឆ្លៀតក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្តដ៏មមាញឹក លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះទៅពិនិត្យតាមដាននិងវឌ្ឍនភាពនៃការក្រាលកម្រាលក្តារនៅលើឫសឈើនាប្រាសាទតាព្រហ្ម។
ដើមដំបូងមុន12345...158159បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
1410
ម្សិលមិញ
:
3605
សប្តាហ៍នេះ
:
11439
ខែនេះ
:
0148624
សរុប
:
005306471