ព័ត៌មានថ្មីៗ

សំណង់តូចតាចចំនួន៤៧៥ករណីត្រូវបានអនុញ្ញាតឱ្យសាងសង់និងជួសជុលនៅក្នុងឧទ្យានអង្គរនាឆ្នាំ២០១៧

បានផ្សាយនៅ ថ្ងៃទី 06 ខែ កុម្ភៈ ឆ្នាំ2018 02:55 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

យោងតាមរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំរបស់លេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចេញផ្សាយនានៅចុងឆ្នាំ២០១៧ កន្លងមក បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ក្រុមការងារសហគមន៍ បានចុះទៅពិនិត្យ អនុញ្ញាតសាងសង់ និងជួសជុលសំណង់តូចតាចក្នុងឧទ្យានអង្គរបានចំនួន៤៧៥ករណី។

ការងារអនុញ្ញាតនេះធ្វើឡើងតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ជាក់ស្តែង ស្រុកប្រាសាទបាគង បានអនុញ្ញាតបានចំនួន៦៨ ករណី ស្រុកអង្គរធំ អនុញ្ញាតបានចំនួន៧ ករណី ស្រុកពួកអនុញ្ញាតបានចំនួន១០១ ករណី ក្រុងសៀមរាប អនុញ្ញាតបានចំនួន២២០ ករណី និងនៅស្រុកបន្ទាយស្រី អនុញ្ញាតបានចំនួន៧៩ ករណី។

ចំពោះការចុះពិនិត្យ និងការសម្រេចសាងសង់ និងជួសជុលនេះ ក្រុមការងារបានចុះជួបប្រជាពលរដ្ឋដោយផ្ទាល់ និងផ្តល់សេវាកម្មដល់ទីកន្លែងតែម្តង ដើម្បីផ្តល់ភាពងាយស្រួល និងសម្រួលដល់ពួកគាត់ដោយពុំតម្រូវឲ្យអ្នកស្រុកឡើងមកដល់ទីស្នាក់ការកណ្តាលនៃអាជ្ញាធរជាតិអប្សរានោះឡើយ។

ក្នុងនោះផងដែរ នៅឆ្នាំ២០១៧កន្លងទៅនេះ ក្រុមការងារសហគមន៍ក៏បានចុះផ្សព្វផ្សាយបេតិកភណ្ឌ សាកសួរសុខទុក្ខនិងនាំយកកញ្ចប់អំណោយគាំពារសុខុមាលភាពមាតានិងទារកទៅឧបត្តម្ភស្រ្តីទើបសម្រាលកូនរួចក្នុងតំបន់ឧទ្យានអង្គរបានចំនួនជាង៦០៥កញ្ចប់ នៅស្រុកគោលដៅដូចជា ស្រុកប្រាសាទបាគង៩៦កញ្ចប់ ស្រុកអង្គរធំបាន៦៩កញ្ចប់ ស្រុកពួកបានចំនួន២០៩កញ្ចប់ ក្រុងសៀមរាបបានចំនួន៩១កញ្ចប់ និងស្រុកបន្ទាយស្រីបាន១៤០កញ្ចប់។ ក្រៅពីនេះ អាជ្ញាធរជាតិអប្សរាក៏បានជួយឧត្តម្ភមនុស្សធម៌ដល់ប្រជាជនដែលមានជីវភាពក្រីក្រ គ្រោះថ្នាក់ដោយភ្លើងឆេះផ្ទះ ទឹកជំនន់ និងជូនជាសម្ភារៈផ្សេងៗដល់វត្តអារាម អាគារសាធារណៈក្នុងតំបន់អង្គរជាដើម៕








































ប្រាសាទចៅសាយទេវតា ត្រូវបានស្ថាបនាឡើងនៅចុងស.វទី១១ ដើមស.វ.ទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ រចនាប័ទ្មអង្គរវត្ត ដើម្បីឧទ្ទិសថ្វាយសាសនាហិណ្ឌូ។ ប្រាសាទនេះមានទីតាំ ងស្ថិតនៅខាងកើតទ្វារជ័យនៃក្រុងអង្គរធំ ឈមគ្នានឹងប្រាសាទធម្មនន្ទ។
ប្រាសាទតាព្រហ្មត្រូវបានគេស្គាល់ច្រើនថាជាប្រាសាទដើមឈើ ស្ថិតនៅក្នុងព្រៃ មានកសិណទឹកព័ទ្ធជុំវិញពីរជាន់។ ប្រាសាទនេះមានទីតាំងស្ថិតនៅវង់តូច ទៅតាមផ្លូវទ្វារជ័យ បន្ទាប់ពីប្រាសាទតាកែវប្រហែល១គីឡូម៉ែត្រ ហើយមានកំពែងជាប់នឹងកំពែងប្រាសាទបន្ទាយក្តីប៉ែកពាយ័ព្យ។
អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជម្រាបជូនដំណឹងដល់គ្រប់ក្រសួង ស្ថាប័ន អង្គភាព សមាគមពាក់ព័ន្ធវិស័យទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ មេត្តាជ្រាបថា អាជ្ញាធរជាតិអប្សរាបានសហការជាមួយក្រសួងទេសចរណ៍ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អង្គការ UNESCO និងអង្គការទេសចរណ៍ពិភពលោក(UNWTO) រៀបចំ ក្រមប្រតិបត្តិអង្គរ ដើម្បីណែនាំភ្ញៀវទេសចរជាតិ និងអន្តរជាតិអំពីឥរិយាបថល្អប្រសើរក្នុងការមកទស្សនារមណីយដ្ឋានអង្គរ ក្នុង​គោល​បំណង​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​មកលើគុណ​តម្លៃរមណីយដ្ឋាន​អង្គរ ជាពិសេសមកលើ ប្រាសាទ វប្បធម៌ និងបរិស្ថានដែលបង្កមកពីការប្រព្រឹត្តមិនសមរម្យរបស់ភ្ញៀវទេសចរមួយចំនួន។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
5538
ម្សិលមិញ
:
6854
សប្តាហ៍នេះ
:
35883
ខែនេះ
:
0205329
សរុប
:
004745927