ព័ត៌មានថ្មីៗ

អ្នកជំនាញមកពី១៧ប្រទេសជួបជុំគ្នានៅអង្គរ ដើម្បីពិភាក្សាគ្នាអំពីការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌពិភពលោក

បានផ្សាយនៅ ថ្ងៃទី 05 ខែ កុម្ភៈ ឆ្នាំ2018 03:32 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញមកបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ជប៉ុន និងអឺរ៉ុបជាដើម បានមកជួបជុំគ្នានៅសាលសន្និសីទអង្គរ នៃអាជ្ញាធរជាតិអប្សរា តាមរយៈសិក្ខាសាលាអន្តរជាតិស្តីពី និរន្តរភាព និងការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌពិភពលោក ដែលសហការរៀបចំដោយអាជ្ញាធរជាតិអប្សរា និងមជ្ឈមណ្ឌល SEAMEO SPAFA។

កិច្ចប្រជុំពិភាក្សានេះនឹងធ្វើឡើងរយៈពេល៤ថ្ងៃ ដោយដំណើរការពីថ្ងៃទី៥ ដល់ទី៨ ខែកុម្ភៈ ឆ្នាំ២០១៨។ នេះជាសិក្ខាសាលាដែលប្រមូលផ្តុំដោយវាគ្មិនដែលភាគច្រើនជាអ្នកស្រាវជ្រាវ អ្នកទេសចរណ៍ និងមន្ត្រីគ្រប់គ្រងនៅតំបន់ទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌផ្សេងៗនៃពិភពលោក។

បណ្ឌិត Rujaya Abhakhorn នាយកមជ្ឈមណ្ឌល SEAMEO SPAFA បានលើកឡើងថា យើងបានអញ្ជើញវាគ្មិនដែលមានជំនាញលើការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌ មកជួបជុំគ្នានៅអង្គរ ដើម្បីឲ្យពួកគេបានឃើញនូវការគ្រប់គ្រងទេសចរណ៍នៅទីនេះ ព្រោះអាជ្ញាធរជាតិអប្សរាមិនត្រឹមតែធ្វើការលើការអភិរក្សប៉ុណ្ណោះទេ តែបានធ្វើការយ៉ាងច្រើនលើការរៀបចំទេសចរណ៍យ៉ាងមានប្រសិទ្ធភាពទៀតផង។

អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ឯកឧត្តម សុខ សង្វារ បញ្ជាក់ថា តាមរយៈប្រធានដែលប្រមូលផ្តុំដោយអ្នកជំនាញ និងអ្នកគ្រប់គ្រងតំបន់ទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌជាច្រើននេះនឹងបង្ហាញថា យើងធ្វើការក្នុងគោលដៅមួយដូចគ្នា។ រមណីយដ្ឋានអង្គរ ជាទីតាំងដ៏សំខាន់សម្រាប់ជាមេរៀននៃការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលអាជ្ញាធរជាតិអប្សរាកំពុងបន្តអនុវត្តសព្វថ្ងៃ។

ឯកឧត្តមបន្ថែមថា អង្គរកំពុងតែក្លាយជាទិសដៅទេសចណ៍ដ៏សំខាន់ ដែលទាមទារឲ្យយើងត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាប៉ះពាល់ផ្សេងៗ ដែលតែងកើតមានឡើងពីវិស័យទេសចរណ៍។ យើងសង្ឃឹមថា កិច្ចពិភាក្សានេះនឹងផ្តល់នូវចំណុចល្អៗជាច្រើនទៀត ដើម្បីជំរុញឲ្យការគ្រប់គ្រងទេសចរណ៍នៅអង្គរ ក៏ដូចជាតំបន់បេតិកភណ្ឌផ្សេងៗទទួលនូវប្រសិទ្ធភាពល្អបំផុតនាពេលអនាគត។

ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការ និងជាតំណាងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជាក់ថា នេះជាសិក្ខាសាលាដ៏មានតម្លៃដែលនឹងអនុញ្ញាតឲ្យអ្នកគ្រប់គ្រងទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌមានគំនិតបន្ថែមលើការរៀបចំផែនការបានល្អ និងអនុវត្តការគ្រប់គ្រងទេសចរណ៍ឲ្យកាន់តែមានប្រសិទ្ធភាព។ ដោយឡែក យើងជឿជាក់ថា បទពិសោធន៍ជាង២៥ឆ្នាំនៃការងារគ្រប់គ្រងអង្គរប្រកបដោយភាពជោគជ័យកន្លងមក អាចជាមេរៀនដ៏ល្អដែលអាចរៀនសូត្របានជាសាកល ពោលគឺ កិច្ចការពីរដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំគឺ ការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

































ថ្លែងក្នុងសន្ទរកថានៃកិច្ចប្រជុំបច្ចេកទេសលើកទី៣១ និងពេញអង្គលើកទី២៥នៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ (ICC-Angkor) លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានបង្ហាញពីគោលបំណងនៃការប្រារព្ធខួបលើកទី២៥ឆ្នាំ គឺដើម្បីរំឭកឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នាកាលពី២៥ឆ្នាំមុន ក៏ដូចជាបង្ហាញពីភាពជោគជ័យដែលរាជរដ្ឋាភិបាលកម្ពុជានិងសហគមន៍អន្តរជាតិទទួលបាន ដោយជម្នះនូវបញ្ហាប្រឈមនានាដែលជួបប្រទះកន្លងមក ហើយដែលនឹងកំពុងដោះស្រាយជាមួយគ្នាទៅតាមមាគ៌ាដែលបានត្រួសត្រាយឱ្យបានសម្រេចតាមគោលដៅនាពេលខាងមុខ។
ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅភូមិធម្មជាតិរុនតាឯក នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ សោម៉ាគ្រុប បាននាំយកកង់ និងសម្ភារសិក្សាជាច្រើនសម្រាប់ផ្តល់ជូនដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅសាលាបឋមសិក្សាជាលាធំក្នុងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣១ និងកិច្ចប្រជុំពេញអង្គលើកទី២៥នៃអាយស៊ីស៊ី-អង្គរនាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាសៀមរាប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បណ្តាប្រទេសជាមិត្តនិងដៃគូសហប្រតិបត្តិការអន្តរជាតិបន្តជួយគាំទ្រទាំងផ្នែកហិរញ្ញវត្ថុនិងធនធានមនុស្សបន្តទៀត។ រីឯក្រសួងស្ថាប័នជាតិដែលពាក់ព័ន្ធ រួមទាំងប្រជាជនកម្ពុជាទាំងអស់ ត្រូវតែចូលរួមសហការគ្នាឱ្យបានល្អក្នុងការការពារបេតិកភណ្ឌមនុស្សជាតិនិងរមណីយដ្ឋានអង្គរ ពោលគឺដើម្បីអង្គរទាំងអស់គ្នា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
6612
ម្សិលមិញ
:
14475
សប្តាហ៍នេះ
:
41793
ខែនេះ
:
0076036
សរុប
:
007803055