ព័ត៌មានថ្មីៗ

ក្រុមបាល់ទាត់អាជ្ញាធរជាតិអប្សរាទទួលបានជើងឯករងក្នុងពានរង្វាន់រដ្ឋបាលខេត្តសៀមរាបរដូវកាលទី៣

បានផ្សាយនៅ ថ្ងៃទី 05 ខែ កុម្ភៈ ឆ្នាំ2018 09:09 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ពានរង្វាន់បាល់ទាត់ខេត្តសៀមរាប ដែលប្រមូលផ្តុំដោយក្រុមកីឡាករមកពីបណ្តាមន្ទីរនិងស្ថាប័នជុំវិញខេត្តសៀមរាបលើកទី៣បានបិទបញ្ចប់ហើយ ដោយក្រុមបាល់ទាត់អាជ្ញាធរជាតិអប្សរាទទួលបានជើងឯករង ក្រោយបរាជ័យក្រោមថ្វីជើងរបស់ក្រុមកីឡាបាល់ទាត់ក្រុងសៀមរាប ក្នុងលទ្ធផល១-១ ក្នុងម៉ោងធម្មតា និង០-២ ដោយបាល់១១ម៉ែត្រកាត់សេចក្តី ក្នុងវគ្គផ្តាច់ព្រ័ត្រនាព្រលប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

បរាជ័យតែ១លើកនៃក្រុមបាល់ទាត់របស់អាជ្ញាធរជាតិអប្សរាក្នុងរដូវកាលនេះ បានន័យថា ក្រុមបាល់ទាត់អាជ្ញាធរជាតិអប្សរាពុំអាចការពារតំណែងជើងឯករបស់ខ្លួនបានឡើយ ក្រោយគ្រងជើងឯកពានរង្វាន់មួយនេះអស់២រដូវកាលកន្លងមក។

ទោះជាយ៉ាងណា នេះជាមោទនភាពមួយនៃក្រុមបាល់ទាត់របស់អាជ្ញាធរជាតិអប្សរា ដែលបានប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជា។ ក្នុងតំណែងជើងឯករងក្នុងរដូវកាលនេះ ក្រុមបាល់ទាត់អាជ្ញាធរជាតិអប្សរាទទួលបានពានមួយអមដោយទឹកប្រាក់ចំនួន៨០ម៉ឺនរៀល៕














និស្សិតផ្នែកសិល្បៈនិងបុរាណវិទ្យាចំនួន៩នាក់នៃសកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិក បានមកទស្សនកិច្ចសិក្សានៅរមណីយដ្ឋានអង្គរនិងរាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីវប្បធម៌-អរិយធម៌ខ្មែរ សិប្បកម្មសូត្រ ប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មសំណង់បុរាណខ្មែរ។
សិស្សបឋមសិក្សាចំនួន ៣សាលាដែលសរុបចំនួន ៣៥១នាក់ បានទទួលការអប់រំបរិស្ថាន ដែលកម្មវិធីនេះរៀបចំឡើងដោយស្ថាប័នធានាគុណភាពជប៉ុន Japan Quality Organization ហៅកាត់ថា (JQA) អាជ្ញាធរជាតិអប្សរា សាកលវិទ្យាល័យ សូហ្វីយ៉ា និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប។ សិស្សដែលត្រូវបានបង្រៀនមានថ្នាក់ទី ៤ដល់ទី៦ នៅតាមសាលាចំនួន៣ ក្នុងរមណីយដ្ឋានអង្គរ មានសាលាបឋមសិក្សាគោកគ្រើល សាលាបឋមដូនឳ និងសាលាបឋមសិក្សា ត្រពាំងស្វាយ។
សិស្សានុសិស្សដែលកំពុងរៀនថ្នាក់ទី៤,៥ និងទី៦ នៅក្នុងរមណីយដ្ឋានអង្គរ ទទួលបានការបណ្ដុះបណ្តាលក្នុងគម្រោងអប់រំបរិស្ថាន ដែលជាគម្រោងសហការជាមួយអាជ្ញាធរជាតិអប្សរា ស្ថាប័នធានាគុណភាពជប៉ុន (JQA) មន្ទីរអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យ សូហ្វីយ៉ា។ សិស្សានុសិស្សទាំងនោះ ត្រូវបានអប់រំឱ្យស្គាល់សំរាម ប្រភពដែលបណ្ដាលឱ្យមានសំរាម របៀបកាត់បន្ថយសំរាម រួមនិងដំណោះស្រាយជាដើម។ល។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
7328
ម្សិលមិញ
:
14475
សប្តាហ៍នេះ
:
42509
ខែនេះ
:
0076752
សរុប
:
007803771