ព័ត៌មានថ្មីៗ

ស្ថាប័នធានាគុណភាពជប៉ុនធ្វើសនវកម្មលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 16 ខែ មករា ឆ្នាំ2018 03:44 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ស្ថាប័នធានាគុណភាពជប៉ុន (Japanese Quality Assurance) បានបើកសវនកម្មប្រចាំឆ្នាំលើការងារគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ដល់ទី១៨ ខែមករា ឆ្នាំ២០១៨។ ពិធីបើកដំណើរការសវនកម្ម បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមករា ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពគ្រប់គ្រងប្រព័ន្ធបរិស្ថាននៃអាជ្ញាធរជាតិអប្សរា និងជាតំណាងអគ្គនាយកអាជ្ញាធរជាតិអប្សរា និងសវនករនៃស្ថាប័ន JQA ចំនួន២រូប គឺលោក Kozo Sakurada និងលោក Yamada Mamoru។​

សវនករនៃស្ថាប័ន JQA លោក Kozo Sakurada លើកឡើងថា សវនកម្មលើកនេះជាការអនុវត្តស្តង់ដារថ្មី ISO14001-2015 ដោយក្នុងពេលសវនកម្មត្រូវផ្តោតលើ៥ចំណុច ដូចជា ភាពមិនអនុលោកម្រិតធ្ងន់ធ្ងរ ភាពមិនអនុលោមកម្រិតស្រាល ឱកាសសម្រាប់កែលម្អ (ចំណុចតាមសង្កេត) ចំណុចល្អ និងចំណុចខ្លាំងរបស់នាយកដ្ឋានឬអង្គភាពទាំង១៦នៃអាជ្ញាធរជាតិអប្សរា។ ជាមួយគ្នានេះដែរ សវនកម្មក៏នឹងវាយតម្លៃផងដែរ តើស្ថាប័នអាជ្ញាធរជាតិអប្សរាដែលបានទទួលវិញ្ញាបនបត្រ ISO14001ដល់ទៅ៤លើកមកហើយនោះ បានពិនិត្យឡើងវិញនូវប្រព័ន្ធគ្រប់គ្រងរបស់ខ្លួនឱ្យអនុលោមទៅនឹងស្តង់ដារថ្មី ISO14001-2015 ហើយឬនៅ? និងបានបំពេញចំណុចកំណត់ដោស្តង់ដារថ្មីនេះហើយឬនៅ? តាមរយៈសវនកម្មនេះ ក្រុមការងារគ្រប់គ្រងប្រព័ន្ធបរិស្ថាន និងក្រុមជំរុញការងារបរិស្ថាននៃអាជ្ញាធរជាតិអប្សរា កាន់តែយកចិត្តទុកដាក់និងមានស្មារតីបន្ថែមទៀតលើបញ្ហានេះ។

មានប្រសាសន៍ក្នុងពិធីបើកនេះ ឯកឧត្តម សុខ លក្ខិណា លើកឡើងថា អាជ្ញាធរជាតិអប្សរាពិតជាមានមោទនភាពណាស់ ដែលអង្គរទទួលបានវិញ្ញាបនបត្រ ISO14001 ពីស្ថាប័នធានាគុណភាពរបស់ជប៉ុនជាបន្តបន្ទាប់ ហើយរមណីយដ្ឋានអង្គរគឺជារមណីយដ្ឋានបេតិកភណ្ឌពិភពលោកតែមួយគត់ដែលបានទទួលវិញ្ញាបនបត្រគ្រប់គ្រងប្រព័ន្ធបរិស្ថាន។ តាមរយៈវិញ្ញាបនបត្រនេះ អង្គរបានជាប់ចំណាត់ថ្នាក់ជាគោលដៅទេសចរណ៍លេខ១លើពិភពលោកដែរ។ យើងនឹងខិតខំបន្តទៀត ដើម្បីទទួលបានវិញ្ញាបនបត្រក្នុងដំណាក់កាលបន្ទាប់ និងដើម្បីភាពស្រស់ស្អាតនៃបរិស្ថានអង្គររបស់យើង។

ឯកឧត្តមក៏បានជំរុញឲ្យនាយកដ្ឋានឬអង្គភាពទាំងអស់ ត្រៀមលក្ខណៈ និងទទួលស្វាគមន៍សវនករ JQA ក្នុងដំណើរការធ្វើសវនកម្មលើស្តង់ដារថ្មីនៅពេលនេះ។ ឯកឧត្តមបញ្ជាក់ថា លទ្ធផលដែលយើងទទួលបានកន្លងមក ក៏មិនមែនដើម្បីសម្រាប់តែអាជ្ញាធរជាតិអប្សរាប៉ុណ្ណោះទេ តែសម្រាប់ប្រជាជនកម្ពុជា និងជាតិរបស់យើងទាំងមូល៕



















ថ្ងៃពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍ចំនួននៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការសហការចូលរួមអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើប្រាសាទគោកពោធិ៍ សិ្ថតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
«គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។
ដើមដំបូងមុន12345...393394បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
17
ថ្ងៃនេះ
:
67324
ម្សិលមិញ
:
61021
សប្តាហ៍នេះ
:
207943
ខែនេះ
:
0511451
សរុប
:
014954292