ព័ត៌មានថ្មីៗ

គម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរបង្ហាញលទ្ធផលជាវិជ្ជមានជុំវិញគម្រោងសាកល្បងទីផ្សារអនាម័យនៅតំបន់អង្គរ

បានផ្សាយនៅ ថ្ងៃទី 16 ខែ មករា ឆ្នាំ2018 10:01 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ គម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGERA) បានរៀបចំបទបង្ហាញស្តីពីលទ្ធផលគម្រោងសាកល្បងទីផ្សារអនាម័យ ដើម្បីចែករំលែកបទពិសោធន៍ ដល់មន្ត្រីបុគ្គលិក៣៥រូបនៃអាជ្ញាធរជាតិអប្សរា ដែលធ្វើការងារពាក់ព័ន្ធនឹងការអប់រំប្រជាពលរដ្ឋ។

ការធ្វើបទបង្ហាញនៅពេលនេះ គឺធ្វើឡើងក្រោយពីគម្រោងបានអនុវត្តកម្មវិធីទីផ្សារអនាម័យទៅលើឃុំចំនួន២ ក្នុងស្រុកបន្ទាយស្រី គឺឃុំរុនតាឯក និងឃុំរំចេក ពីខែមករា ដល់ឧសភា ឆ្នាំ២០១៧កន្លងទៅ។ តាមរយៈបទបង្ហាញដោយលោក សេង គុយស្រ៊ាន់ ទីប្រឹក្សាគម្រោងPAAGERA បង្ហាញថា គម្រោងទីផ្សារអនាម័យធ្វើឡើងដោយអនុវត្តជាមួយភ្នាក់ងារលក់បង្គន់ ដោយការបណ្តុះបណ្តាលភ្នាក់ងារលក់ និងការអប់រំផ្សព្វផ្សាយផ្ទាល់ជាមួយសហគ្រាសផលិតបង្គន់។ ជាមួយគ្នានេះ ក្រុមការងារក៏សហការជាមួយអជ្ញាធរមូលដ្ឋានដោយជំរុញ និងលើកទឹកចិត្តប្រជាជនចូលរួមសហការនិងសាងសង់បង្គន់ តាមដាននិងសហការជាមួយភាគីពាក់ព័ន្ធផ្សេងៗទៀត។

លោក គុយស្រ៊ាន់ ក៏បានបង្ហាញលទ្ធផលដែលមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៃការអនុវត្តគម្រោងដូចជា ក្រោយអនុវត្តគម្រោង បង្គន់លក់បានចំនួន៣៣១ ក្នុងនោះឃុំគោលដៅបានចំនួន១១៦បង្គន់។ ដោយគិតជារួម ឃុំរំចេកមានគ្រួសារដែលមានបង្គន់ប្រើប្រាស់កើនឡើង៥% ស្មើនឹង៥៧% (មុនអនុវត្តគម្រោងមានត្រឹមតែ៥២%) ចំណែកឃុំរុនតាឯកកើនឡើងចំនួន៨% ស្មើនឹង៣៣% (មុនគម្រោងមានត្រឹមតែ២៥%)។

លោកជូ រ៉ាឌីណា អ្នកសម្របសម្រួលគម្រោងមានប្រសាសន៍ថា គម្រោងសាកល្បងទីផ្សារអនាម័យក្នុងតំបន់អង្គរមានគោលដៅបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញបញ្ហាអនាម័យគឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានបង្គន់អនាម័យសមស្របនៅឆ្នាំ២០២៥។

លោកបញ្ជាក់ថាបន្ទាប់ពីបញ្ចប់គម្រោងនេះជោគជ័យ នឹងមានការអនុវត្តនៅភូមិ ឃុំផ្សេងៗទៀតក្នុងតំបន់អង្គរ។ ជាចុងក្រោយលោក ជូ រ៉ាឌីណា ក៏បានស្នើដល់ប្រជាពលរដ្ឋឱ្យចូលរួមសហការជាមួយក្រុមការងារអាជ្ញាធរអប្សរា ដែលចុះផ្សព្វផ្សាយក្នុងការប្រើប្រាស់បង្គន់ និងឱ្យពួកគាត់ចូលរួមឱ្យបានច្រើនពិសេសអ្នកដែលមិនទាន់មានបង្គន់សម្រាប់ប្រើប្រាស់ ហើយផ្លាស់ប្តូរទម្លាប់ពីការបន្ទោបង់ពាសវាលពាសកាល មកប្រើប្រាស់បង្គន់អនាម័យវិញ៕




















សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានពិព័រណ៍អចិន្រ្តៃយ៍ចំនួន៣ សុទ្ធសឹងជាលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងតំបន់អង្គរ។ ពិព័រណ៍វត្ថុបុរាណដែលបានមកពីកំណាយស្រាវជ្រាវទាំងនោះ នឹងផ្តល់ចំណេះដឹងដល់អ្នកទស្សនាឱ្យយល់បានកាន់តែច្បាស់អំពីបុរាណវិទ្យាលើដីនិងក្រោមដី រួមទាំងប្រវត្តិសិល្បៈជាច្រើនទៀត។
អង្គរ ជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ បានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២។ តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន ក្រៅតែពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់អង្គរ ការបណ្តុះបណ្តាលអ្នកបន្តវេនថែរក្សាអង្គរត្រូវបានចាត់ទុកជាកិច្ចការអាទិភាពយ៉ាងសំខាន់។
ជាស្មារតីរួមចំណែកអបអរសាទរខួបលើកទី២៣នៃទិវាវប្បធម៌ជាតិ ដែលធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា កន្លងមកក៏បានចេញផ្សាយទស្សនាវដ្តី «ព្រះនគរ» ដែលបរិយាយលម្អិតពីទិដ្ឋភាពទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាលទ្ធផលស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។
ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ គឺជាទិវាវប្បធម៌ជាតិលើកទី២៣ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ ជាតិ »
ដើមដំបូងមុន12345...395396បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
17
ថ្ងៃនេះ
:
27604
ម្សិលមិញ
:
23810
សប្តាហ៍នេះ
:
297160
ខែនេះ
:
0297160
សរុប
:
015366963