ព័ត៌មានថ្មីៗ

គណៈកម្មការចម្រុះអាជ្ញាធរជាតិអប្សរានិងសាលាខេត្តសៀមរាបចុះបោះបង្គោលកំណត់ព្រំដីកម្មសិទ្ធិរបស់រដ្ឋ

បានផ្សាយនៅ ថ្ងៃទី 11 ខែ មករា ឆ្នាំ2018 01:42 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ គណៈកម្មការចម្រុះនៃអាជ្ញាធរជាតិអប្សរានិងសាលាខេត្តសៀមរាប រួមមាន មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា សាលាក្រុងសៀមរាប មន្ត្រីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មេធាវីប្រចាំអាជ្ញាធរជាតិអប្សរា រួមនឹងមន្ត្រីពាក់ព័ន្ធផ្សេងទៀត បានចុះអនុវត្តការបោះបង្គោលកំណត់ព្រំដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាស្ថិតនៅភូមិធ្លកអណ្តូង(ចុងកៅស៊ូ) សង្កាត់ស្លក្រាម ក្រុងសៀមរាប (តំបន់ផ្លូវ៦០ម៉ែត្រ)។

តាមការបញ្ជាក់ពីឯកឧត្តម ភុំ ប៊ុនផាន់ មេធាវីរបស់អាជ្ញាធរជាតិអប្សរាឱ្យដឹងថា ការចុះបោះបង្គោលព្រំដី គឺដើម្បីកំណត់ព្រំដីរវាងដីរដ្ឋគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា និងដីឯកជនរបស់បុគ្គល លី អ៊ុអេង ដែលបុគ្គលរូបនេះបានចាក់ដីបំពានរំលោភយកដីកម្មសិទ្ធិរបស់រដ្ឋធ្វើជាកម្មសិទ្ធិឯកជនរបស់ខ្លួន និងយកទៅពុះជាដីឡូតិ៍សម្រាប់លក់។ ការកំណត់ព្រំដីឱ្យច្បាស់លាស់នៅថ្ងៃនេះ គឺដើម្បីចៀសវាងទំនាស់នៅថ្ងៃក្រោយ និងដើម្បីឱ្យបុគ្គល លី អ៊ុអេង បញ្ឈប់សកម្មភាពបំពានយកដីកម្មសិទ្ធិរបស់រដ្ឋធ្វើជាកម្មសិទ្ធរបស់ខ្លួនតាមអំពើចិត្តតទៅទៀត។

ដីកម្មសិទ្ធិរបស់រដ្ឋដែលរំលោភបំពានយកធ្វើជាកម្មសិទ្ធិឯកជនដោយបុគ្គល លី អ៊ុអេង មានចំនួន៣ទីតាំង ដែលទីតាំងនីមួយៗស្ថិតនៅជាប់ព្រំដីកម្មសិទ្ធិឯកជនរបស់បុគ្គលនេះ។ បច្ចុប្បន្នដីកម្មសិទ្ធិរបស់រដ្ឋទាំង៣ទីតាំងនេះត្រូវបានបុគ្គល លី អ៊ុអេង យកទៅពុះជាដីឡូតិ៍សម្រាប់លក់ជាសាធារណៈ។

មានវត្តមានក្នុងការកំណត់ព្រំដីកម្មសិទ្ធិរបស់រដ្ឋនាពេលនោះលោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប បានសម្តែងនូវការគាំទ្រចំពោះចំណាត់ការរបស់គណៈកម្មការចម្រុះ ជាពិសេសបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់អភិបាលនៃគណៈអភិបាលខេត្តសៀមរាបលើការងារនេះ។ លោក សូរ ប្លាតុង បានបញ្ជាក់បន្ថែមទៀតថា មានឯកសារគតិយុត្តិជាច្រើនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ប៉ុន្តែបុគ្គល លី អ៊ុអេង នៅតែរំលោភចាក់ដីបំពានទៅលើដីកម្មសិទ្ធិរបស់រដ្ឋដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដែលទង្វើនេះត្រូវតែទប់ស្កាត់ឱ្យបាន។លោកក៏បានសំណូមពរ ប្រជាពលរដ្ឋជាម្ចាស់ដីទាំងអស់ធ្វើយ៉ាងណាចូលរួមសហការជាមួយគណៈកម្មការចម្រុះ និងបញ្ឈប់នូវសកម្មភាពទាំងអស់ដែលប៉ុនប៉ងរំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជនរបស់ខ្លួន៕






























នៅភូមិធម្មជាតិរុនតាឯក នឹងរៀបចំពិធីបុណ្យពុទ្ធាភិសេកឆ្លង រោងឧបោសថគារ ឬសាឡុំ សាលាបុណ្យ និងខ្លោងទ្វារព្រះត្រៃបិដក និងគម្ពីរសាស្រ្តាស្លឹករឹត នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។
ប្រាសាទតាព្រហ្មត្រូវបានភ្ញៀវទេសចរជាទូទៅស្គាល់ថាជាប្រាសាទដែលមានព្រៃឈើធំៗ ព្រោះប្រាសាទនេះក្រៅមានពីមានប្រាង្គប្រាសាទដ៏ល្អឥតខ្ចោះ ក៏មានដើមឈើធំៗមានអាយុកាលរាប់រយឆ្នាំជាច្រើនដុះព័ទ្ធព័ន្ធនៅលើតួប្រាសាទ គួរឱ្យចង់ទស្សនា និងផ្តិតរូបភាពទុកជាអនុស្សាវរីយ៍។
នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ អង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បាន បើកសវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរស្របតាមស្តង់ដារអន្តរជាតិ ISO14001-2015 នៅគ្រប់នាយកដ្ឋាននិងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមពីថ្ងៃទី២៦ ដល់២៨ ខែធ្នូ ឆ្នាំ២០១៧។
បុគ្កលិកអាជ្ញាធរជាតិអប្សរាចំនួន១០រូបនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានចូលរៀនវគ្គបណ្តុះបណ្តាលអំពីការពិសោធន៍ភាពខ្លាំងនិងភាពខ្សោយនៃ បណ្តុំសម្ភារៈសំណង់សម្រាប់ជួសជុលប្រាសាទក្នុងឧទ្យានអង្គរពីសំណាក់អ្នកជំនាញកូរ៉េនៃគម្រោង អភិរក្សក្រុមប្រាសាទព្រះពិធូរ។
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅស្នាក់ការអាជ្ញាធរអប្សរា កិច្ចប្រជុំផ្ទៃក្នុងដើម្បីអនុវត្តអនុសាសន៍នៃកិច្ចប្រជុំគណ:កម្មាធិការអាយស៊ីស៊ី-អង្គរ ដែលបានប្រព្រឹត្តិទៅកាលពីពេលថ្មីៗនេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
1230
ម្សិលមិញ
:
4070
សប្តាហ៍នេះ
:
19870
ខែនេះ
:
0093193
សរុប
:
004456557