ព័ត៌មានថ្មីៗ

គណៈកម្មការចម្រុះអាជ្ញាធរជាតិអប្សរានិងសាលាខេត្តសៀមរាបចុះបោះបង្គោលកំណត់ព្រំដីកម្មសិទ្ធិរបស់រដ្ឋ

បានផ្សាយនៅ ថ្ងៃទី 11 ខែ មករា ឆ្នាំ2018 01:42 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ គណៈកម្មការចម្រុះនៃអាជ្ញាធរជាតិអប្សរានិងសាលាខេត្តសៀមរាប រួមមាន មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា សាលាក្រុងសៀមរាប មន្ត្រីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មេធាវីប្រចាំអាជ្ញាធរជាតិអប្សរា រួមនឹងមន្ត្រីពាក់ព័ន្ធផ្សេងទៀត បានចុះអនុវត្តការបោះបង្គោលកំណត់ព្រំដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាស្ថិតនៅភូមិធ្លកអណ្តូង(ចុងកៅស៊ូ) សង្កាត់ស្លក្រាម ក្រុងសៀមរាប (តំបន់ផ្លូវ៦០ម៉ែត្រ)។

តាមការបញ្ជាក់ពីឯកឧត្តម ភុំ ប៊ុនផាន់ មេធាវីរបស់អាជ្ញាធរជាតិអប្សរាឱ្យដឹងថា ការចុះបោះបង្គោលព្រំដី គឺដើម្បីកំណត់ព្រំដីរវាងដីរដ្ឋគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា និងដីឯកជនរបស់បុគ្គល លី អ៊ុអេង ដែលបុគ្គលរូបនេះបានចាក់ដីបំពានរំលោភយកដីកម្មសិទ្ធិរបស់រដ្ឋធ្វើជាកម្មសិទ្ធិឯកជនរបស់ខ្លួន និងយកទៅពុះជាដីឡូតិ៍សម្រាប់លក់។ ការកំណត់ព្រំដីឱ្យច្បាស់លាស់នៅថ្ងៃនេះ គឺដើម្បីចៀសវាងទំនាស់នៅថ្ងៃក្រោយ និងដើម្បីឱ្យបុគ្គល លី អ៊ុអេង បញ្ឈប់សកម្មភាពបំពានយកដីកម្មសិទ្ធិរបស់រដ្ឋធ្វើជាកម្មសិទ្ធរបស់ខ្លួនតាមអំពើចិត្តតទៅទៀត។

ដីកម្មសិទ្ធិរបស់រដ្ឋដែលរំលោភបំពានយកធ្វើជាកម្មសិទ្ធិឯកជនដោយបុគ្គល លី អ៊ុអេង មានចំនួន៣ទីតាំង ដែលទីតាំងនីមួយៗស្ថិតនៅជាប់ព្រំដីកម្មសិទ្ធិឯកជនរបស់បុគ្គលនេះ។ បច្ចុប្បន្នដីកម្មសិទ្ធិរបស់រដ្ឋទាំង៣ទីតាំងនេះត្រូវបានបុគ្គល លី អ៊ុអេង យកទៅពុះជាដីឡូតិ៍សម្រាប់លក់ជាសាធារណៈ។

មានវត្តមានក្នុងការកំណត់ព្រំដីកម្មសិទ្ធិរបស់រដ្ឋនាពេលនោះលោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប បានសម្តែងនូវការគាំទ្រចំពោះចំណាត់ការរបស់គណៈកម្មការចម្រុះ ជាពិសេសបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់អភិបាលនៃគណៈអភិបាលខេត្តសៀមរាបលើការងារនេះ។ លោក សូរ ប្លាតុង បានបញ្ជាក់បន្ថែមទៀតថា មានឯកសារគតិយុត្តិជាច្រើនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ប៉ុន្តែបុគ្គល លី អ៊ុអេង នៅតែរំលោភចាក់ដីបំពានទៅលើដីកម្មសិទ្ធិរបស់រដ្ឋដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដែលទង្វើនេះត្រូវតែទប់ស្កាត់ឱ្យបាន។លោកក៏បានសំណូមពរ ប្រជាពលរដ្ឋជាម្ចាស់ដីទាំងអស់ធ្វើយ៉ាងណាចូលរួមសហការជាមួយគណៈកម្មការចម្រុះ និងបញ្ឈប់នូវសកម្មភាពទាំងអស់ដែលប៉ុនប៉ងរំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជនរបស់ខ្លួន៕






























ជនសង្ស័យចំនួនពីររូបក្នុងចំណោមគ្នាបីនាក់ ត្រូវបានមន្ត្រីប៉ូលិសជំនាញព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប ស៊ើបអង្កេតដឹងតាមចម្លើយសារភាពថាជាអ្នកបានវាយបំផ្លាញចម្លាក់សិវលិង្គនៅបាតស្ទឹងលិង្គមួយពាន់នៃរមណីយដ្ឋានភ្នំគូលែនកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។

ជនសង្ស័យទាំងពីររូបនេះត្រូវបានបញ្ជួនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតីវិធីច្បាប់កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨។
នាព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧និងលើកទិសដៅការងារឆ្នាំ២០១៨នៃក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា។
កំណាត់ផ្លូវក្រាលកៅស៊ូនៅវង់ធំក្នុងតំបន់ឧទ្យានអង្គរដែលមានប្រវែងជាង២០គីឡូម៉ែត្រ ជាផ្នែកមួយដ៏សំខាន់សម្រាប់ការធ្វើដំណើររបស់អ្នកស្រុកផងនិងបម្រើឱ្យវិស័យទេសចរណ៍ផង ប៉ុន្តែផ្លូវនេះបានរងនូវការខូចខាតដោយអន្លើរៗ។
នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ជាងឈើ ជាងចម្លាក់ សិល្បករ មកពីប្រមាណជា១០០ប្រទេស សរុបប្រមាណ៣០០នាក់នៅជុំវិញពិភពលោកបានមកជួបជុំគ្នា ចូលរួមដាំដើមក្រញូងចំនួន២០០ដើមជាមិត្តភាពនៅខាងកើត ឆៀងខាងជើងក្នុងបរិវេណប្រាសាទប្រិយ៍នៃតំបន់ឧទ្យានអង្គរ។
ដើម្បីរៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរក្នុងរមណីយដ្ឋានអង្គរ ឲ្យសក្តិសមនឹងតម្លៃរបស់អង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរាបានសម្រេចបង្កើតគណៈកម្មការចម្រុះមួយដែលមានសមាសភាពពីអាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្តសៀមរាប កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានដែលស្ថិតនៅក្នុងរមណីយដ្ឋានអង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0321
ម្សិលមិញ
:
9987
សប្តាហ៍នេះ
:
00321
ខែនេះ
:
0137506
សរុប
:
005295353