ព័ត៌មានថ្មីៗ

ក្រុមការងារចម្រុះកំពុងចុះបោះបង្គោលព្រំដីរដ្ឋដែលបុគ្គលឯកជនបំពានយក

បានផ្សាយនៅ ថ្ងៃទី 10 ខែ មករា ឆ្នាំ2018 10:57 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ កម្លាំងចម្រុះនៃអាជ្ញាធរអប្សរានិងសាលាខេត្តសៀមរាប ដែលមានការចូលរួមពីអាជ្ញាធរក្រុងសៀមរាប មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់និងសុរិយោដី អាជ្ញាធរក្រុងសៀមរាប មេធាវីប្រចាំអាជ្ញាធរអប្សរា រួមនឹងមន្ត្រីពាក់ព័ន្ធផ្សេងទៀត កំពុងចុះអនុវត្តការបោះបង្គោលកំណត់ព្រំដីរដ្ឋ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាស្ថិតនៅតំបន់ផ្លូវ៦០ម៉ែត្រ។

ការចុះអនុវត្តការងារនេះ ក្នុងបំណងទប់ស្កាត់ការរំលោភបំពានយកដីរបស់រដ្ឋទៅគ្រប់គ្រងធ្វើជាកម្មសិទ្ធិឯកជនពីសំណាក់បុគ្គលមួយចំនួន៕
















នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមការងារសហគមន៍ទី ០១ប្រចាំស្រុកប្រាសាទបាគង ដឹកនាំដោយ ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងក្រុមការងារសហគមន៍ទី០៥ ប្រចាំស្រុកបន្ទាយស្រីដឹកនាំដោយឯកឧត្ដម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរារួមនិងមន្ត្រីបុគ្គលិកជាច្រើនរូបទៀត បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងនាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពទារក និងម្តាយ (ឃីត)និង ថវិកាមួយចំនួនចែកជូនដល់ស្ត្រីទើបឆ្លងទន្លេរួច នៅភូមិមមាញ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាបចំនួន២២គ្រួសារ និងនៅភូមិស្រែចង្ហូត ឃុំរុនតាឯក ស្រុកបន្ទាយស្រីចំនួន០៧គ្រួសារ ។
ទេសចរជាតិនិងអន្តរជាតិ ដែលតាមការប៉ាន់ប្រមាណជាបឋមប្រហែលជាង១ម៉ឺននាក់ បានរូតរះទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីទស្សនាទិដ្ឋភាពដ៏អស្ចារ្យ ដែលព្រះអាទិត្យរះឡើងចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តនាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ។
ភ្នាក់ងារទេសចរណ៍ មានតួនាទីសំខាន់ណាស់ក្នុងការណែនាំទិសដៅទស្សនា មើលសកម្មភាពនានារបស់ភ្ញៀវទេសចរ ពន្យល់ណែនាំ ក៏ដូចជាជួយដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងជាយថាហេតុក្នុងការទស្សនានៅតំបន់អង្គរ។
ដើមឈើងាប់រស់ និងដួលរលំដោយសារភ្លៀងខ្យល់ចំនួន០៦ដើម ត្រូវបាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាកាប់ និងកាត់ក្រីមែកឈើចំនួន០៥ដើមក្នុងតំបន់ឧទ្យានអង្គរ ដើម្បីបង្ការហានិភ័យដែលអាចនឹងកើតមានឡើងដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នៅពេលពួកគាត់ធ្វើដំណើរតាមដងផ្លូវ និងទស្សនាប្រាង្គប្រាសាទផ្សេងៗក្នុងតំបន់ឧទ្យានអង្គរ ដោយយថាហេតុណាមួយដែលយើងមិនអាចដឹងទុកជាមុនបាន។
ចម្លាក់ថ្មបុរាណ២ដុំ ដែលមានរូបរាងជាកូនប្រាសាទចម្លងធ្វើពីថ្មភក់ ត្រូវបានរដ្ឋបាលព្រៃឈើប្រចាំស្រុកបន្ទាយស្រី រឹបអូសបានពីជនល្មើសនៅក្នុងករណីចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦។ តាមការសន្និដ្ឋានបឋមនៃបុរាណវិទូអាជ្ញាធរជាតិអប្សរា​ចម្លាក់នេះអាចស្ថិតនៅក្នុងសតវត្សទី១០​ តែអ្នកជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណបានថាចម្លាក់នេះត្រូវជនល្មើសនាំចេញពីតំបន់ណានៅឡើយ។​ អ្នកជំនាញនឹងសិក្សាលម្អិតអំពីចម្លាក់នេះនៅពេលក្រោយ​ នៅពេល​ដែលនីតិវិធីផ្លូវច្បាប់បានបញ្ចប់ជាស្ថាពរ។​

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
7107
ម្សិលមិញ
:
8779
សប្តាហ៍នេះ
:
39480
ខែនេះ
:
0087676
សរុប
:
007678375