ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរា ៖ ស្វែងយល់ពីរបៀបជួសជុលបំណែកកុលាលភាជន៍ខ្មែរបុរាណ

បានផ្សាយនៅ ថ្ងៃទី 09 ខែ មករា ឆ្នាំ2018 12:48 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

សម្ភារៈប្រើប្រាស់បុរាណដែលបុព្វបុរសបានផលិតឡើងពីដីដុតដូចជា ក្អម ខួច ចាន ពែង ជាដើម ត្រូវបានអ្នកស្រាវជ្រាវកំណត់ឈ្មោះជារួមថា កុលាលភាជន៍ (Ceramic)។ រយៈពេលជាង២០ឆ្នាំនៃការធ្វើកំណាយ អ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា និងដៃគូបរទេសបានរកឃើញនិងប្រមូលបំណែកកុលាលភាជន៍បានជាង៩ម៉ឺនបំណែក យកមករក្សាទុកក្នុងអង្គភាពកុលាលភាជន៍អង្គរនៃអាជ្ញាធរជាតិអប្សរា។

បច្ចុប្បន្ន ក្រុមការងារនៃអង្គភាពកុលាលភាជន៍អង្គរកំពុងធ្វើការចុះបញ្ជី និងជួសជុលនូវបំណែកធំៗ ដើម្បីឲ្យលេចចេញជារូបរាងដើមនៃកុលាលភាជន៍បុរាណឡើងវិញ។ រហូតមកទល់ពេលនេះ អ្នកជំនាញសម្រេចការជួសជុលបានចំនួន១៩កុលាលភាជន៍ និងកំពុងបន្តជួសជុលនូវបំណែកផ្សេងៗទៀត។

លោក ធី សេរីវុឌ្ឍ មន្ត្រីជំនាញផ្នែកបុរាណវិទ្យា និងទទួលបានការបណ្តុះបណ្តាលបន្ថែមលើការជួសជុលកុលាលភាជន៍បុរាណ ដែលកំពុងបំពេញការងារផ្នែកជួសជុលនៅក្នុងអង្គភាពនេះបានបញ្ជាក់ថា ការងារជួសជុលកុលាលភាជន៍បុរាណត្រូវធ្វើឡើងជា៥ដំណាក់កាល គឺ ការសម្អាត ការតភ្ជាប់ ការបំពេញចន្លោះដោយម្នាងសិលា ការលាបថ្នាំ និងការចុះលេខបញ្ជី។

លោក សេរីវុឌ្ឍ ពន្យល់បន្តថា ដំណាក់កាលទី១ ជាដំណាក់កាលសម្អាតកម្ចាត់សារធាតុអំបិលដែលតោងស្អិតនៅជាប់កុលាភាជន៍ចេញ ដោយយកកុលាលភាជន៍ទៅត្រាំទឹកស្អាត។ ដំណាក់កាលទី២ គឺពង្រឹងមុខកាត់ដែលបែក រួចយកបំណែកកុលាភាជន៍ទាំងនោះមកផ្គុំបញ្ចូលគ្នាដើម្បីរកបំណែកដែលបាត់ ឬខូចខាត។ ដំណាក់កាលទី៣ គឺ ត្រូវប្រើប្រាស់ម្នាងសិលាយកមកបិទបំពេញចន្លោះ ក្នុងករណីដែលបំណែកកុលាភាជន៍មានការបាត់បង់ត្រង់ចំណុចរឹងមាំ។ ដំណាក់កាលទី៤ គឺលាបពណ៌លើម្នាងសិលាដើម្បីអោយពណ៌ស៊ីគ្នានឹងកុលាលភាជន៍។ ដំណាក់កាលទី៥ ដែលជាដំណាក់កាលចុងក្រោយ គឺ អ្នកអភិរក្សត្រូវចុះបញ្ជីសារពើភណ្ឌទៅក្នុងប្រព័ន្ធទិន្នន័យ ស្តីពីប្រវត្តិនៃការជួសជុលកុលាលភាជន៍នីមួយៗដើម្បីទុកជាឯកសារ។

កុលាលភាជន៍ដែលបានជួសជុលហើយ នឹងត្រូវយកទៅដាក់តាំងបង្ហាញជូនសាធារណជនចូលទស្សនា នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ។ តាមរយៈពិព័រណ៍នេះ នឹងជួយឲ្យសាធារណជនបានយល់ដឹងអំពីតម្លៃបេតិកភណ្ឌ បណ្តុះចិត្តគំនិតស្រឡាញ់ និងចូលរួមថែរក្សាការពារទាំងអស់គ្នា៕






















ថ្លែងក្នុងសន្ទរកថានៃកិច្ចប្រជុំបច្ចេកទេសលើកទី៣១ និងពេញអង្គលើកទី២៥នៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ (ICC-Angkor) លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានបង្ហាញពីគោលបំណងនៃការប្រារព្ធខួបលើកទី២៥ឆ្នាំ គឺដើម្បីរំឭកឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នាកាលពី២៥ឆ្នាំមុន ក៏ដូចជាបង្ហាញពីភាពជោគជ័យដែលរាជរដ្ឋាភិបាលកម្ពុជានិងសហគមន៍អន្តរជាតិទទួលបាន ដោយជម្នះនូវបញ្ហាប្រឈមនានាដែលជួបប្រទះកន្លងមក ហើយដែលនឹងកំពុងដោះស្រាយជាមួយគ្នាទៅតាមមាគ៌ាដែលបានត្រួសត្រាយឱ្យបានសម្រេចតាមគោលដៅនាពេលខាងមុខ។
ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅភូមិធម្មជាតិរុនតាឯក នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ សោម៉ាគ្រុប បាននាំយកកង់ និងសម្ភារសិក្សាជាច្រើនសម្រាប់ផ្តល់ជូនដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅសាលាបឋមសិក្សាជាលាធំក្នុងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣១ និងកិច្ចប្រជុំពេញអង្គលើកទី២៥នៃអាយស៊ីស៊ី-អង្គរនាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាសៀមរាប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បណ្តាប្រទេសជាមិត្តនិងដៃគូសហប្រតិបត្តិការអន្តរជាតិបន្តជួយគាំទ្រទាំងផ្នែកហិរញ្ញវត្ថុនិងធនធានមនុស្សបន្តទៀត។ រីឯក្រសួងស្ថាប័នជាតិដែលពាក់ព័ន្ធ រួមទាំងប្រជាជនកម្ពុជាទាំងអស់ ត្រូវតែចូលរួមសហការគ្នាឱ្យបានល្អក្នុងការការពារបេតិកភណ្ឌមនុស្សជាតិនិងរមណីយដ្ឋានអង្គរ ពោលគឺដើម្បីអង្គរទាំងអស់គ្នា។
នាឱកាសពិធីបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣១ និងកិច្ចប្រជុំពេញអង្គលើកទី២៥ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅសាលសន្នីសិទសុខាសៀមរាប លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ឯកឧត្តម Manabu Miyagawa អនុរដ្ឋមន្ត្រី និងជាអគ្គនាយកទទួលបន្ទុកកិច្ចការវប្បធម៌ នៃក្រសួងការបរទេសជប៉ុន លោកជំទាវ ឯកឧត្តម ជាសហប្រធានអាយស៊ីស៊ី-អង្គរ និងអ្នកជំនាញជាតិ-អន្តរជាតិជាច្រើន បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោកសាស្ត្រាចារ្យ Pierre Andre Lablaude ដែលបានខិតខំ និងលះបង់កម្លាំងកាយ កម្លាំងចិត្ត ចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងកិច្ចការ ថែរក្សា និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
7496
ម្សិលមិញ
:
8779
សប្តាហ៍នេះ
:
39869
ខែនេះ
:
0088065
សរុប
:
007678764