ព័ត៌មានថ្មីៗ

អ្នកស្រាវជ្រាវបុរាណវិទ្យាអន្តរជាតិចែករំលែកចំណេះដឹងទាក់ទងនឹងប្រវត្តិសាស្ត្រនិងបច្ចេកទេសសំយោគលោហៈដល់សារធារណជននៅអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 05 ខែ មករា ឆ្នាំ2018 01:48 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ខាងមុខនេះ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា នឹងមានការធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រនិងបច្ចេកទេសសំយោគលោហៈ (Copper Alloy Sculpture Techniques and History: an International Interdisciplinary Group) ពីសំណាក់អ្នកស្រាវជ្រាវជាន់ខ្ពស់អន្តរជាតិផ្នែកបុរាណវិទ្យាមកពីច្រើនប្រទេសដូចជា៖ បារាំង អង់គ្លេស សហរដ្ឋអាមេរិក បែលហ្សិក និងលុច្សសាំបួរ ដើម្បីធ្វើបទបង្ហាញពីការសិក្សាស្រាវជ្រាវការដ្ឋានស្លសំរឹទ្ធនិងលទ្ធផលដែលបានរកឃើញកន្លងមក។

គួរបញ្ជាក់ផងដែរថា នៅស្រុកខ្មែរត្រូវបានគេរកឃើញការដ្ឋានស្លសំរឹទ្ធធំជាងគេបង្អស់នៅក្នុងរាជវាំងអង្គរធំ និងសិក្សាបានលទ្ធផលច្រើនជាងគេផងដែរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

អាស្រ័យហេតុនេះ អាជ្ញាធរជាតិអប្សរាសូមគោរពអញ្ជើញដល់សាធារណជនទូទៅ សិស្ស និស្សិត មន្ត្រីរាជការ មគ្គុទ្ទេសក៍ទេសចរ អ្នកសិក្សាស្រាវជ្រាវជាតិ-អន្តរជាតិ ដែលមានបំណងចង់ស្វែងយល់ចំណេះដឹងបន្ថែមពីបច្ចេកទេសសំយោគលោហៈ សូមចូលរួមស្តាប់ដោយមេត្រី នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨.០០នាទីព្រឹក ដល់ម៉ោង១១.៣០នាទីថ្ងៃត្រង់ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា៕


នៅព្រឹកថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០១៨ សិក្ខកាមតំណាងស្ថាប័នផ្នែកវប្បធម៌ និងសារមន្ទីរនៃប្រទេសអាស៊ាន បានចូលជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក៏ដូចជាសិក្សាស្វែងយល់ពីការងារគ្រប់គ្រងរមណីដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។
អ្នកភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប បានសម្ដែងការសាទរចំពោះសំណង់ទ្វារទឹកថ្មីនៅមូលដ្ឋានពួកគេ ដែលសង់ឡើងដោយអាជ្ញាធរជាតិអប្សរា។ ទ្វារទឹកនេះអាចផ្គត់ផ្គង់ទឹកសម្រាប់ស្រែចម្ការពលរដ្ឋជាង ៥០០គ្រួសារ លើផ្ទៃដីជិត ១០០ហិកតា។
ស្របពេលដែលរមណីយដ្ឋានអង្គរកំពុងតែទទួលបាននូវកំណើនទេសចរជារៀងរាល់ឆ្នាំ អាជ្ញាធរជាតិអប្សរាក៏បានគិតគូរដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងគ្រប់គ្រងលំហូរចរាចរឲ្យបានល្អប្រសើរ ដើម្បីលើកកម្ពស់បទពិសោធន៍ទស្សនារបស់ភ្ញៀវទេសចរ ការពារនូវតម្លៃលេចធ្លោរបស់រមណីយដ្ឋានអង្គរ ព្រមទាំងសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ។
រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា លោកជំទាវ ភឿង សកុណា មានប្រសាសន៍ថា ផ្លូវថ្នល់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នឹងត្រូវធ្វើការជួសជុលឡើងវិញទៅអស់នៅចុងឆ្នាំ ២០១៨ខាងមុននេះតទៅ។ ការថ្លែងបែបនេះរបស់លោកជំទាវ គឺនៅក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ដែលធ្វើឡើងនៅរដ្ឋបាលខេត្តសៀមរាប នារសៀលថ្ងៃទី ៣០ តុលាកន្លងទៅ។
នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០១៨ ប្រតិភូអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម ខួយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីមួយចំនួន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រហ្ម ពុធ នៅគេហដ្ឋានឯកឧត្តម ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
0080
ម្សិលមិញ
:
4353
សប្តាហ៍នេះ
:
52988
ខែនេះ
:
0129736
សរុប
:
007528238