ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ នាំយកថវិកាទៅចូលរួមបុណ្យសពបុគ្គលិកអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 05 ខែ ធ្នូ ឆ្នាំ2017 01:43 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធលោក ព្រំ ដាម៉ូ ជាសន្តិសុខប្រចាំភូមិធម្មជាតិរុនតាឯក ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ក្នុងជន្មាយុ៤៦ឆ្នាំ ដោយខ្យល់គរ។

ឯកឧត្តមអគ្គនាយកបានសម្តែងនូវសេចក្តីសោកស្តាយ និងទុក្ខក្រៀមក្រំជាមួយក្រុមគ្រួសារសពដែលបានបាត់បង់ប្តីជាទីស្រឡាញ់ លោកឪពុកជាទីគោរព និងសាច់សាលោហិតជាទីនឹករឭក។ ក្នុងនោះឯកឧត្តមក៏បានប្រគល់ថវិការផ្ទាល់របស់អាជ្ញាធរជាតិអប្សរាចំនួន៤លានរៀលជួយដល់គ្រួសារសព រួមនឹងថវិការផ្សេងៗទៀតនៃក្រុមការងារអាជ្ញាធរជាតិអប្សរាផង។

នេះជាការបាត់បង់មួយដ៏ធំធេងនៃសមាជិកគ្រួសារ ហើយសម្រាប់ស្ថាប័នក៏បានបាត់បង់បុគ្គលិកឆ្នើមម្នាក់ផងដែរ។ សូមកុសលផលបុណ្យនិងអំពើល្អទាំងឡាយ តាមជួយថែរក្សា សូមឱ្យវិញ្ញាក្ខន្ធលោក ព្រំ ដាម៉ូ បានទៅកាន់ឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ៕








សិក្ខាកាមចំនួន២៥រូប ១០រូបមកពីអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសបូរព្រៃគុគ សហភាពសហព័ន្ធយុវជនកម្ពុជា និង១៥រូបទៀតមកពី៩ប្រទេសជុំវិញពិភពលោក បានទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សា បន្ទាប់ពីបានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីអប់រំយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោកដោយជោគជ័យកាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។ កម្មវិធីនេះរៀបចំឡើងនៅសាលសន្និសិទ្ធិអង្គរនៃអាជា្ញធរជាតិអប្សរា ក្រោមអធិបតីភាព ឯកឧត្តម ហង់ ពៅ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ធា សថានី សមាជិកអចិន្ត្រិយ៍ ស.ស.យ.ក ខេត្តសៀមរាប និងលោកស្រី Sin Boram នាយិកាវិទ្យាស្ថានបេតិកភណ្ឌវប្បធម៌កូរ៉េ។
អ្នកជំនាញកសិកម្មជនជាតិចិននៃគម្រោង Caproc របស់ក្រុមហ៊ុន FORWORD សហការជាមួយអាជ្ញាធរជាតិអប្សរា បានបង្រៀនពីរបៀបធ្វើស្រែឱ្យទទួលបានទិន្នផលខ្ពស់ ចំណេញពេល ប្រើពូជតិច និងកម្លាំងតិច ដល់ប្រជាជនភូមិធម្មជាតិរុនតាឯក កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨។
សហគមន៍ទេសចរណ៍បន្ទាយស្រី ជារមណីយដ្ឋានធម្មជាតិមានទីតាំងនៅខាងជើងជាប់ប្រាសាទបន្ទាយស្រី។ នៅទីនេះទេសចរភាគច្រើន ច្រើនរំលងបើមិនមានពេលវេលាគ្រប់គ្រាន់ ឯទេសចរជាតិក៏ដូចគ្នាដែរ ព្រោះមិនសូវមានអ្នកដឹង។
ហេតុការណ៍មួយបានកើតឡើង ដោយជនមិនស្គាល់មុខបានលួចកាប់ដើមគ្រញូងមួយដើម ស្ថិតក្នុងរមណីយដ្ឋានអង្គរ។ ភ្លាមៗ ក្រោយទទួលបានដំណឹងពីអាជ្ញាធរមូលដ្ឋាន អាជ្ញាធរជាតិអប្សរា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប និងបានសម្រេចដកហូត ដឹកជញ្ជូនឈើដែលចោរកាប់ផ្ទួលនោះ មករក្សាទុកនៅទីមានសុវត្ថិភាព។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
6437
ម្សិលមិញ
:
26365
សប្តាហ៍នេះ
:
139404
ខែនេះ
:
0237457
សរុប
:
007217548