ព័ត៌មានថ្មីៗ

ពលរដ្ឋយ៉ាងកុះកររីករាយនឹងបំពេញបុណ្យជាមួយថ្នាក់ដឹកនាំជាតិនាមុខប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 03 ខែ ធ្នូ ឆ្នាំ2017 02:45 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រជាពលរដ្ឋរាប់ពាន់នាក់បានសម្រុកមកបំពេញបុណ្យកុសល តាមរយៈការរាប់បាត្រព្រះសង្ឃជាង៥០០០អង្គ ជាមួយថ្នាក់ដឹកនាំប្រទេស ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ នៅមុខប្រាសាទអង្គរវត្តដ៏អស្ចារ្យរបស់ខ្មែរ។

ចីវរពណ៌លឿងទុំព្រោងព្រាតរបស់ព្រះសង្ឃគង់នៅចំកណ្តាលពិធី អមដោយសម្លៀកបំពាក់ពណ៌សខ្មៅរាប់ពាន់នាក់របស់ប្រជាពលរដ្ឋតាមប្រពៃណីបុណ្យទាន សំឡេងសូត្រធម៌កងរំពងតាមឧគ្ឃោសនសព្ទ ដៃកាន់ម្ហូបអាហារនិងគ្រឿងសក្ការបូជា ទឹកមុខរីករាយស្រស់ស្រស់គ្រប់ព្រះអង្គ គ្រប់គ្នានាពេលនេះ គឺពិតជាសក្តិសមនឹងទីតាំងនៃប្រាសាទអង្គរវត្តដែលជានិមិត្តរូបនៃអារ្យធម៌ខ្មែរដ៏ល្បីល្បាញនាអតីតកាល។

ទិដ្ឋភាពនេះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរកំពុងតែរួមរស់ក្រោមដំបូលសន្តិភាព និងវឌ្ឍនភាព ក្រោមការដឹកនាំលើមាគ៌ាដ៏ត្រឹមត្រូវនៃថ្នាក់ដឹកនាំរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន។

សូមទស្សនាទិដ្ឋភាពថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋរាប់បាត្រព្រះសង្ឃ ក្នុងពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣ ខែធ្នូ ដូចតទៅ ៖
















កិច្ចប្រជុំនៃគណៈកម្មាធិការអន្តរជាតិ ICC-Angkor បានចាប់ដំណើរការហើយនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ ដោយផ្តើមចេញពីកិច្ចប្រជុំបច្ចេកទេសលើកទី២៩ ផ្តោតសំខាន់លើការតាមដានរបាយការណ៍បច្ចេកទេសនៃក្រុមគម្រោងនានា ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមនឹងសហប្រធាននៃប្រទេសបារាំង និងជប៉ុន។
នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ អាជ្ញាធរជាតិអប្សរាបានប្រារព្ធពិធីប្រគល់មកុដមាសឬភ្នួងសក់ដែលរកឃើញនៅក្នុងកំណាយជួសជុលសាលរបាំប្រាសាទតាព្រហ្មកាលពីឆ្នាំ២០១២ រួមនឹងវត្ថុសិល្បៈបុរាណមួយចំនួន ដែលរក្សាទុកនៅអាជ្ញាធរជាតិអប្សរាកាលពីមុន ជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាអ្នករក្សាទុកជំនួសវិញ។
ក្រុមអ្នកជំនាញការជាន់ខ្ពស់ ចំនួនពីរក្រុមដែលទទួលបន្ទុកលើការងារអភិរក្ស និងការងារអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានចុះពិនិត្យតាមដានការអនុវត្តការងារមួយចំនួនតាមការដ្ឋានជួសជុលក្នុងរមណីយដ្ឋានអង្គរ។ ការចុះពិនិត្យនេះ ធ្វើឡើងមុនកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១៣ និង១៤ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ (International Coordination Committee for the Safeguarding and Development of Historic Site of Angkor : ICC-Angkor) នឹងបើកកិច្ចប្រជុំពេញអង្គលើកទី២៤របស់ខ្លួន នៅថ្ងៃទី១៣ និងទី១៤ ខែធ្នូ ឆ្នាំ២០១៧ នាសាលសន្និសីទអង្គរ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។
នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ក្រុមអ្នកជំនាញការជាន់ខ្ពស់ផ្នែកអភិរក្សនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានចុះត្រួតពិនិត្យមើលការងារចុះរុះរើសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ។
ដើមដំបូងមុន12345...137138បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
4459
ម្សិលមិញ
:
5895
សប្តាហ៍នេះ
:
16010
ខែនេះ
:
0118882
សរុប
:
004223618