ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានិងស្ថាប័នCHICOនៃសាធារណរដ្ឋកូរ៉េ ចុះអនុស្សារណៈយោគយល់គ្នាលើគម្រោងជួសជុលនិងអភិរក្សលានជល់ដំរី

បានផ្សាយនៅ ថ្ងៃទី 10 ខែ វិច្ឆិកា ឆ្នាំ2017 09:37 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ អាជ្ញាធរដើម្បីការពាររមណីយដ្ឋាននិងរៀបចំតំបន់អង្គរ ហៅកាត់ថា អាជ្ញាធរជាតិអប្សរា និងអង្គការសហប្រតិបត្តិការអន្តរជាតិលើវិស័យបេតិកភណ្ឌវប្បធម៌នៃសាធារណរដ្ឋកូរ៉េ (CHICO) បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាដើម្បីអភិរក្សនិងជួសជុលលានជល់ដំរី។

ពិធីចុះហត្ថលេខាលើអនុស្សារណៈនេះប្រារព្ធធ្វើនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរានិងភាគីកូរ៉េ ដឹកនាំដោយ Dr. CHOI តំណាងរបស់ CHICO កូរ៉េ។

ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ បានលើកឡើងថា គម្រោងអភិរក្សនិងជួសជុលលានជល់ដំរី ជាជំហានថ្មីមួយទៀតនៅក្នុងកិច្ចសហការជួសជុលនិងអភិរក្សបុរាណដ្ឋាននៅក្នុងតំបន់អង្គររបស់សាធារណរដ្ឋកូរ៉េ បន្ថែមលើគម្រោងកិច្ចសហការនៅក្រុមប្រាសាទព្រះពិធូរ ដែលមានស្ថាប័នKCHFជាអ្នកទទួលខុសត្រូវ។ ថ្មីៗមកនេះ មូលនិធិការពារបេតិកភណ្ឌវប្បធម៌កូរ៉េ KCHF និង KOICA ក៏បានបើកសម្ពោធបន្ទប់ពិសោធន៍មួយនៅក្នុងមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរាផងដែរ ដែលបានរួមចំណែកយ៉ាងច្រើនផ្នែកពិសោធន៍ផ្សេងៗនៅតំបន់អង្គរ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា កិច្ចសហការនេះ មិនផ្តោតសំខាន់តែលើការងារជួសជុលនិងអភិរក្សទេ យើងក៏យកចិត្តទុកដាក់ផងដែរលើផ្នែកស្រាវជ្រាវនិងបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងស្ថាប័នអាជ្ញាធរជាតិអប្សរា ដោយមានអ្នកជំនាញកូរ៉េជាអ្នកបង្ហាត់បង្ហាញ ចែករំលែកបទពិសោធន៍។ យើងសង្ឃឹមថា នាថ្ងៃអនាគតកិច្ចសហការនេះ នឹងផ្តល់ផ្លែផ្កាយ៉ាងល្អប្រសើររវាងអាជ្ញាធរជាតិអប្សរានិងCHICO៕












ឆ្លៀតក្នុងឱកាសអញ្ជើញទស្សនកិច្ចនៅខេត្តសៀមរាបរយៈពេល២ថ្ងៃ ពីថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីចូលរួមជាអធិបតីក្នុងពិធីបើកជាផ្លូវការខួបលើកទី ២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ និងកិច្ចប្រជុំបច្ចេកទេសលើកទី៣១ កិច្ចប្រជុំពេញអង្គលើកទី២៥ នៃអាយស៊ីស៊ី-អង្គរ លោកជំទាវ Audrey AZOULAY អគ្គនាយិកាយូណេស្កូ បានធ្វើទស្សនកិច្ចតាមការដ្ឋានជួសជុលតាមប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ដោយមានការអមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងមន្ត្រីមួយចំនួននៃអង្គការយូណេស្កូ។
ថ្លែងក្នុងសន្ទរកថានៃកិច្ចប្រជុំបច្ចេកទេសលើកទី៣១ និងពេញអង្គលើកទី២៥នៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ (ICC-Angkor) លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានបង្ហាញពីគោលបំណងនៃការប្រារព្ធខួបលើកទី២៥ឆ្នាំ គឺដើម្បីរំឭកឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នាកាលពី២៥ឆ្នាំមុន ក៏ដូចជាបង្ហាញពីភាពជោគជ័យដែលរាជរដ្ឋាភិបាលកម្ពុជានិងសហគមន៍អន្តរជាតិទទួលបាន ដោយជម្នះនូវបញ្ហាប្រឈមនានាដែលជួបប្រទះកន្លងមក ហើយដែលនឹងកំពុងដោះស្រាយជាមួយគ្នាទៅតាមមាគ៌ាដែលបានត្រួសត្រាយឱ្យបានសម្រេចតាមគោលដៅនាពេលខាងមុខ។
ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅភូមិធម្មជាតិរុនតាឯក នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ សោម៉ាគ្រុប បាននាំយកកង់ និងសម្ភារសិក្សាជាច្រើនសម្រាប់ផ្តល់ជូនដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅសាលាបឋមសិក្សាជាលាធំក្នុងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
1631
ម្សិលមិញ
:
2569
សប្តាហ៍នេះ
:
07384
ខែនេះ
:
0100543
សរុប
:
007691242