ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានិងស្ថាប័នCHICOនៃសាធារណរដ្ឋកូរ៉េ ចុះអនុស្សារណៈយោគយល់គ្នាលើគម្រោងជួសជុលនិងអភិរក្សលានជល់ដំរី

បានផ្សាយនៅ ថ្ងៃទី 10 ខែ វិច្ឆិកា ឆ្នាំ2017 09:37 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ អាជ្ញាធរដើម្បីការពាររមណីយដ្ឋាននិងរៀបចំតំបន់អង្គរ ហៅកាត់ថា អាជ្ញាធរជាតិអប្សរា និងអង្គការសហប្រតិបត្តិការអន្តរជាតិលើវិស័យបេតិកភណ្ឌវប្បធម៌នៃសាធារណរដ្ឋកូរ៉េ (CHICO) បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាដើម្បីអភិរក្សនិងជួសជុលលានជល់ដំរី។

ពិធីចុះហត្ថលេខាលើអនុស្សារណៈនេះប្រារព្ធធ្វើនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរានិងភាគីកូរ៉េ ដឹកនាំដោយ Dr. CHOI តំណាងរបស់ CHICO កូរ៉េ។

ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ បានលើកឡើងថា គម្រោងអភិរក្សនិងជួសជុលលានជល់ដំរី ជាជំហានថ្មីមួយទៀតនៅក្នុងកិច្ចសហការជួសជុលនិងអភិរក្សបុរាណដ្ឋាននៅក្នុងតំបន់អង្គររបស់សាធារណរដ្ឋកូរ៉េ បន្ថែមលើគម្រោងកិច្ចសហការនៅក្រុមប្រាសាទព្រះពិធូរ ដែលមានស្ថាប័នKCHFជាអ្នកទទួលខុសត្រូវ។ ថ្មីៗមកនេះ មូលនិធិការពារបេតិកភណ្ឌវប្បធម៌កូរ៉េ KCHF និង KOICA ក៏បានបើកសម្ពោធបន្ទប់ពិសោធន៍មួយនៅក្នុងមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរាផងដែរ ដែលបានរួមចំណែកយ៉ាងច្រើនផ្នែកពិសោធន៍ផ្សេងៗនៅតំបន់អង្គរ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា កិច្ចសហការនេះ មិនផ្តោតសំខាន់តែលើការងារជួសជុលនិងអភិរក្សទេ យើងក៏យកចិត្តទុកដាក់ផងដែរលើផ្នែកស្រាវជ្រាវនិងបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងស្ថាប័នអាជ្ញាធរជាតិអប្សរា ដោយមានអ្នកជំនាញកូរ៉េជាអ្នកបង្ហាត់បង្ហាញ ចែករំលែកបទពិសោធន៍។ យើងសង្ឃឹមថា នាថ្ងៃអនាគតកិច្ចសហការនេះ នឹងផ្តល់ផ្លែផ្កាយ៉ាងល្អប្រសើររវាងអាជ្ញាធរជាតិអប្សរានិងCHICO៕












សិស្សានុសិស្សដែលកំពុងរៀនថ្នាក់ទី៤,៥ និងទី៦ នៅក្នុងរមណីយដ្ឋានអង្គរ ទទួលបានការបណ្ដុះបណ្តាលក្នុងគម្រោងអប់រំបរិស្ថាន ដែលជាគម្រោងសហការជាមួយអាជ្ញាធរជាតិអប្សរា ស្ថាប័នធានាគុណភាពជប៉ុន (JQA) មន្ទីរអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យ សូហ្វីយ៉ា។ សិស្សានុសិស្សទាំងនោះ ត្រូវបានអប់រំឱ្យស្គាល់សំរាម ប្រភពដែលបណ្ដាលឱ្យមានសំរាម របៀបកាត់បន្ថយសំរាម រួមនិងដំណោះស្រាយជាដើម។ល។
ជាគោលនយោបាយរបស់អាជ្ញាធរជាតិអប្សរាក្នុងការអភិរក្សតំបន់អង្គរមានទាំង ជំនឿ សាសនា សិល្បៈ ទំនៀមទម្លាប់ របៀបរបបរស់នៅ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ អាជ្ញាធរជាតិអប្សរាតែងសហការ ផ្តល់យោបល់ ជួយគាំទ្រាំសហគមន៍ ដើម្បីឱ្យសហគមន៍មានគំនិតឆ្នៃប្រឌិត និងចូលរួមអភិវឌ្ឍន៍សហគមន៍ខ្លួនដោយខ្លួនឯង។
សេចក្ដីជូនដំណឹងស្ដីពី ការកាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើដែលមានហានិភ័យខ្ពស់នៅតាមបរិវេណប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ

សេចក្ដីជូនដំណឹងស្ដីពីការជីកប្រឡាយតាមព្រំផ្ទៃដីព្រៃឈើ ដើម្បីការពារ និងរក្សាព្រៃឈើក្នុងឧទ្យានអង្គរ
ជាការរួមចំណែកជាមួយវិស័យអប់រំក្នុងការបណ្តុះបណ្តាលកុមារឱ្យស្គាល់ពីប្រាង្គប្រាសាទ ប្រវត្តិភូមិសាស្ត្រ និងវប្បធម៌ប្រពៃណីក្នុងតំបន់ នាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានបណ្តុះបណ្តាលដល់សិស្សានុសិស្សអំពីបេតិកភណ្ឌក្នុងតំបន់អង្គរនៅសាលាបឋមសិក្សា ហ៊ុន សែន ស្វាយចេក ចំនួន២០០នាក់ ឱ្យស្គាល់ ចូលរួម ថែរក្សា ការពារបុរាណដ្ឋាន ទំនៀមទម្លាប់ ជំនឿសាសនា និងបរិស្ថានក្នុងតំបន់ដែលពួកគេរស់នៅ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។
ដើមដំបូងមុន12345...190191បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
1652
ម្សិលមិញ
:
2569
សប្តាហ៍នេះ
:
07405
ខែនេះ
:
0100564
សរុប
:
007691263