ព័ត៌មានថ្មីៗ

គម្រោងអភិរក្សក្រុមប្រាសាទព្រះពិធូរបើកសម្ពោធបន្ទប់ពិសោធន៍បម្រើដល់ការងារអភិរក្សជួសជុល

បានផ្សាយនៅ ថ្ងៃទី 07 ខែ វិច្ឆិកា ឆ្នាំ2017 02:30 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងមូលនិធិការពារបេតិកភណ្ឌវប្បធម៌កូរ៉េ KCHF និង KOICA គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរបានបើកម្ពោធជាផ្លូវការនូវបន្ទប់ពិសោធន៍ ដែលផ្ទុកដោយឧបករណ៍វិទ្យាសាស្ត្រជាច្រើនបម្រើដល់ការងារអភិរក្សជួសជុលនៅក្នុងក្រុមប្រាសាទព្រះពិធូរ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Jeong Jun Gil ប្រធានKOICAប្រចាំកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អ៊ីម សួ អគ្គលេខាធិការរងគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម Park Seung Yoo អគ្គកុងស៊ុលរបស់ស្ថានទូតកូរ៉េប្រចាំខេត្តសៀមរាប ព្រមមន្ត្រីបុគ្គលិកជាច្រើនរូបទៀត។

លោក Kim Jiseo អ្នកគ្រប់គ្រងគម្រោងជួសជុលនេះបញ្ជាក់ថា គម្រោងអភិរក្សជួសជុលក្រុមប្រាសាទប្រាសាទព្រះពិធូរមានរយៈពេល៤ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ ជាមួយនឹងទឹកប្រាក់ប្រមាណ៤លានដុល្លារ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ។ គម្រោងនេះមានការងារចម្បងៗចំនួន៥ដែលត្រូវអនុវត្តគឺ ការងារស្រាវជ្រាវចងក្រងឯកសារ ការបណ្តុះបណ្តាលមន្ត្រីអាជ្ញាធរជាតិអប្សរា ការជួសជុលរានហាលនៃប្រាសាទកោរសក់ រោងព័ត៌មាន និងបន្ទប់ពិសោធន៍នេះ។

ដោយឡែកបន្ទប់ពិសោធន៍នេះបំពាក់ដោយសម្ភារៈទំនើបៗដែលមិនធ្លាប់មាននៅកម្ពុជា មានដូចជា ឧបករណ៍ពិសោធន៍ភាពរឹងមាំរបស់ថ្ម UTM ម៉ាស៊ីនកាត់ថ្ម ម៉ាស៊ីនMicroscope និងឧបករណ៍វាស់ទឹកក្រោមដីជាដើម ដែលចំណាយថវិកាសរុបជាង១លានដុល្លារ និងដាក់ឲ្យដំណើរការចាប់ពីឆ្នាំ២០១៧នេះតទៅ។

ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ បានបង្ហាញនូវមោទនភាពនៃទំនាក់ទំនងយ៉ាងរលូនរវាងអាជ្ញាធរជាតិអប្សរា និងសាធារណរដ្ឋកូរ៉េ ដែលឈានមកដល់ការសហការអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធូររួមគ្នានៅពេលនេះ។ ឯកឧត្តមបញ្ជាក់ថា ពិធីសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវបន្ទប់ពិសោធន៍នៅពេលនេះ គឺជាសក្ខីភាពនៃដំណើរការយ៉ាងជោគជ័យជាបណ្តើរៗនៃគម្រោងជួសជុល។ ជាពិសេស ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះដៃគូគម្រោងដែលបានយកចិត្តទុកលើការងារបណ្តុះបណ្តាលសមត្ថភាពមន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរា ដែលជាកត្តាសំខាន់បំផុតសម្រាប់និរន្តរភាពនៃការងារគ្រប់គ្រងរមណីយដ្ឋានអង្គរទាំងបច្ចុប្បន្ន និងអនាគត៕












ទេសចរជាតិនិងអន្តរជាតិ ដែលតាមការប៉ាន់ប្រមាណជាបឋមប្រហែលជាង១ម៉ឺននាក់ បានរូតរះទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីទស្សនាទិដ្ឋភាពដ៏អស្ចារ្យ ដែលព្រះអាទិត្យរះឡើងចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តនាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ។
ភ្នាក់ងារទេសចរណ៍ មានតួនាទីសំខាន់ណាស់ក្នុងការណែនាំទិសដៅទស្សនា មើលសកម្មភាពនានារបស់ភ្ញៀវទេសចរ ពន្យល់ណែនាំ ក៏ដូចជាជួយដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងជាយថាហេតុក្នុងការទស្សនានៅតំបន់អង្គរ។
ដើមឈើងាប់រស់ និងដួលរលំដោយសារភ្លៀងខ្យល់ចំនួន០៦ដើម ត្រូវបាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាកាប់ និងកាត់ក្រីមែកឈើចំនួន០៥ដើមក្នុងតំបន់ឧទ្យានអង្គរ ដើម្បីបង្ការហានិភ័យដែលអាចនឹងកើតមានឡើងដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នៅពេលពួកគាត់ធ្វើដំណើរតាមដងផ្លូវ និងទស្សនាប្រាង្គប្រាសាទផ្សេងៗក្នុងតំបន់ឧទ្យានអង្គរ ដោយយថាហេតុណាមួយដែលយើងមិនអាចដឹងទុកជាមុនបាន។
ចម្លាក់ថ្មបុរាណ២ដុំ ដែលមានរូបរាងជាកូនប្រាសាទចម្លងធ្វើពីថ្មភក់ ត្រូវបានរដ្ឋបាលព្រៃឈើប្រចាំស្រុកបន្ទាយស្រី រឹបអូសបានពីជនល្មើសនៅក្នុងករណីចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦។ តាមការសន្និដ្ឋានបឋមនៃបុរាណវិទូអាជ្ញាធរជាតិអប្សរា​ចម្លាក់នេះអាចស្ថិតនៅក្នុងសតវត្សទី១០​ តែអ្នកជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណបានថាចម្លាក់នេះត្រូវជនល្មើសនាំចេញពីតំបន់ណានៅឡើយ។​ អ្នកជំនាញនឹងសិក្សាលម្អិតអំពីចម្លាក់នេះនៅពេលក្រោយ​ នៅពេល​ដែលនីតិវិធីផ្លូវច្បាប់បានបញ្ចប់ជាស្ថាពរ។​

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
0308
ម្សិលមិញ
:
2952
សប្តាហ៍នេះ
:
143433
ខែនេះ
:
0241486
សរុប
:
007221577