ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាឧបត្ថម្ភដល់កីឡាករនិងគណ:កម្មការទូកងរមកពីស្រុក និងក្រុងក្នុងរមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 02 ខែ វិច្ឆិកា ឆ្នាំ2017 01:31 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ 2017 នឹងប្រព្រឹត្តទៅនៅថ្ងៃទី2 និងទី3 ខែវិច្ឆិកា ខាងមុខនេះនៅតាមបណ្តោយដងស្ទឹងខេត្តសៀមរាប។ ដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករ និងចូលរួមលើកតម្កើងប្រពៃណីទំនៀមទម្លាប់ដូនតាក្នុងការប្រារព្ធព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំនេះ អាជ្ញាធរជាតិអប្សរាបានចូលរួមឧបត្ថម្ភថវិកាដល់កីឡាករអុំទូកមកពីស្រុក-ក្រុងចំនួន៥ដែលមកពីភូមិសាស្ត្រក្នុងតំបន់រមណីដ្ឋានអង្គរ រួមមាន ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី ស្រុកអង្គរធំ និងស្រុកពួក។

ថវិកាដែលឧបត្ថម្ភនាពេលនេះ រួមមាន ក្រុងសៀមរាប 50ម៉ឺនរៀល ស្រុកបន្ទាយស្រី 50ម៉ឺនរៀល ស្រុកប្រាសាទបាគង 50ម៉ឺនរៀល ស្រុកអង្គរធំ 50ម៉ឺនរៀល ស្រុកពួក 50ម៉ឺនរៀល និងគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខេត្តសៀមរាប ចំនួន 1លានរៀល។

គួរបញ្ជាក់ថា លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាប្រធានអាជ្ញាធរជាតិអប្សរា ក្នុងនាមជាថ្នាក់ដឹកនាំនៃស្ថាប័នគ្រប់គ្រង ការពារ ថែរក្សា អភិរក្សប្រាសាទ វប្បធម៌ប្រពៃណីខ្មែរ សូមចូលរួមគាំទ្រយ៉ាងខ្លាំងចំពោះការលើកតម្កើងព្រះរាជពិធីបុណ្យជាតិដែលមានតាំងពីបរមបុរាណដែលជាវប្បធម៌ដ៏ផូរផង់របស់ខ្មែរ និងសូមចូលរួមលើកទឹកចិត្តដល់កីឡាករអុំទូកទាំងអស់ ដែលបានចំណាយកម្លាំងកាយចិត្តដើម្បីក្លាយជាកម្លាំងស្នូលទ្រទ្រង់ និងរួមចំណែកថែរក្សាវប្បធម៌ប្រពៃណីឱ្យស្ថិតស្ថេរយូរអង្វែងក្នុងបេះដូងកូនខ្មែរ៕








នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ បានជួបពិភាក្សាការងារជាមួយតំណាងក្រុុមរដ្ឋាភិបាលចិនសម្រាប់ការអភិរក្សអង្គរ ហៅកាត់ថា CSA អំពីលទ្ធភាពកិច្ចសហប្រតិបត្តិការជួសជុលព្រះបរមរាជវាំងទីក្រុងអង្គរធំដែលអាចនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលឆ្នាំ២០១៨។
ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការបច្ចេកទេសនៃក្រសួងការបរទេសប្រទេសហ្វីលីពីន (Technical Cooperation Council of The Philippines-TCCP) បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរានាពេលអនាគត។
ទេសភាពស្រះស្រង់នារដូវវស្សា
( ថ្ងៃទី 19 ខែ តុលា ឆ្នាំ2017 )
ស្រះស្រង់មានបណ្តោយ ៧៨០ម៉ែត្រ និងទទឹង ៣៨០ម៉ែត្រ ត្រូវបានព្រះមហាក្សត្រខ្មែរនាសម័យអង្គរស្ថាបនាឡើងនាចុងសតវត្សទី១២ ដើមសតវត្សទី១៣។ ស្រះស្រង់មានទឹកជាប្រចាំទាំងរដូវប្រាំងនិងរដូវវស្សា ដោយទទួលទឹកពីទឹកភ្លៀង និងទឹកក្រោមដី ដែលជ្រាបចូលពីបារាយណ៍ខាងកើត។
នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ លោក គង់ មរកត ប្រធានស្តីទីនាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានដឹកនាំកម្លាំងចុះហាមឃាត់ការជីកដីធ្វើអាងហែលទឹកនៅក្នុងអាហារដ្ឋានប្រាសាទនាងពៅ ដែលស្ថិតក្នុងតំបន់១នៃរមណីយដ្ឋានអង្គរ មានទីតាំងនៅភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប។
នាវេលាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចូលរួមគោរពវិញ្ញាណក្ខន្ធគម្រប់ខួប៥ឆ្នាំនៃការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរដែលប្រព្រឹត្តទៅនៅព្រះរាជដំណាក់ខេត្តសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
19296
ម្សិលមិញ
:
18541
សប្តាហ៍នេះ
:
37837
ខែនេះ
:
0296298
សរុប
:
003985714