ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាឧបត្ថម្ភដល់កីឡាករនិងគណ:កម្មការទូកងរមកពីស្រុក និងក្រុងក្នុងរមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 02 ខែ វិច្ឆិកា ឆ្នាំ2017 01:31 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ 2017 នឹងប្រព្រឹត្តទៅនៅថ្ងៃទី2 និងទី3 ខែវិច្ឆិកា ខាងមុខនេះនៅតាមបណ្តោយដងស្ទឹងខេត្តសៀមរាប។ ដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករ និងចូលរួមលើកតម្កើងប្រពៃណីទំនៀមទម្លាប់ដូនតាក្នុងការប្រារព្ធព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំនេះ អាជ្ញាធរជាតិអប្សរាបានចូលរួមឧបត្ថម្ភថវិកាដល់កីឡាករអុំទូកមកពីស្រុក-ក្រុងចំនួន៥ដែលមកពីភូមិសាស្ត្រក្នុងតំបន់រមណីដ្ឋានអង្គរ រួមមាន ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី ស្រុកអង្គរធំ និងស្រុកពួក។

ថវិកាដែលឧបត្ថម្ភនាពេលនេះ រួមមាន ក្រុងសៀមរាប 50ម៉ឺនរៀល ស្រុកបន្ទាយស្រី 50ម៉ឺនរៀល ស្រុកប្រាសាទបាគង 50ម៉ឺនរៀល ស្រុកអង្គរធំ 50ម៉ឺនរៀល ស្រុកពួក 50ម៉ឺនរៀល និងគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខេត្តសៀមរាប ចំនួន 1លានរៀល។

គួរបញ្ជាក់ថា លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាប្រធានអាជ្ញាធរជាតិអប្សរា ក្នុងនាមជាថ្នាក់ដឹកនាំនៃស្ថាប័នគ្រប់គ្រង ការពារ ថែរក្សា អភិរក្សប្រាសាទ វប្បធម៌ប្រពៃណីខ្មែរ សូមចូលរួមគាំទ្រយ៉ាងខ្លាំងចំពោះការលើកតម្កើងព្រះរាជពិធីបុណ្យជាតិដែលមានតាំងពីបរមបុរាណដែលជាវប្បធម៌ដ៏ផូរផង់របស់ខ្មែរ និងសូមចូលរួមលើកទឹកចិត្តដល់កីឡាករអុំទូកទាំងអស់ ដែលបានចំណាយកម្លាំងកាយចិត្តដើម្បីក្លាយជាកម្លាំងស្នូលទ្រទ្រង់ និងរួមចំណែកថែរក្សាវប្បធម៌ប្រពៃណីឱ្យស្ថិតស្ថេរយូរអង្វែងក្នុងបេះដូងកូនខ្មែរ៕








ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់ថវិកាជាតិឲ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព អាជ្ញាធរជាតិអប្សរាបានសហការជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំបទបង្ហាញក្រោមប្រធានបទ “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អាជ្ញាធរជាតិអប្សរា” រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ខែតុលា ឆ្នាំ២០១៧។
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានដាក់តាំងវត្ថុបុរាណជាច្រើនប្រភេទ រួមមាន បដិមា កុលាលភាជន៍ ផ្នូរបុរាណ សាកសព ឬឆ្អឹងខ្មោចមនុស្សសម័យបុរាណ ។ល។ លលាដ៍ក្បាលមនុស្សបុរាណកាល ក៏ជាកម្មវត្ថុមួយដាក់តាំងបង្ហាញក្នុងសារមន្ទីរនេះដែរ។ លលាដ៍ក្បាលមនុស្សបុរាណកាលនោះត្រូវបានអ្នកសិក្សាស្រាវជ្រាវរកឃើញថា មានអាយុជាង ៣ពាន់ឆ្នាំមកហើយ។
សារមន្ទីរព្រះនរោត្តមសីហនុអង្គរ ដែលមានទីតាំងស្ថិតនៅ ភូមិបឹងដូនប៉ា ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មិនត្រឹមតែជាទីកន្លែងពិព័រណ៍នូវបដិមាជាច្រើនសំរាប់ទស្សនាប៉ុណ្ណោះទេ តែក៏ជាកន្លែងដែលផ្តុំនូវចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ចម្លាក់សិល្បៈ និងបម្រែបម្រួលនៃសាសនាខ្មែរនាអតីតកាល។ អ្នកទស្សនាអាចទទួលបាននូវចំណេះដឹងដ៏កម្រនេះក្នុងការទៅទស្សនានៅសារមន្ទីព្រះនរោត្តមសីហនុអង្គរ ហើយបើសម្រាប់កុលបុត្រខ្មែរវិញ ចំណេះដឹងទាំងនេះគឺមានតម្លៃជាទីបំផុត។
ប្រាសាទតាសោម
( ថ្ងៃទី 25 ខែ តុលា ឆ្នាំ2017 )
ប្រាសាទតាសោម បានកសាងឡើងនៅចុងស.វទី១២ ដើមស.វទី១៣នៃគ.ស ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានទីតាំងស្ថិតនៅវង់ធំ ខាងកើតប្រាសាទនាគព័ន្ធ មានកំពែង៣ជាន់ ហើយកំពែងនីមួយៗមានខ្លោងទ្វារចេញចូលនិងសំណង់ប្រាង្គកណ្តាលរំលេចដោយក្បាច់រចនាដ៏ច្រើន។
ប្រាសាទបន្ទាយក្តីមានទីតាំងស្ថិតនៅទល់មុខនឹងស្រះស្រង់ និងកសាងឡើងនៅចុងសតវត្សទី១២។ ទោះជាប្រាសាទបន្ទាយក្តីមិនសូវមានការនិយមដូចជាប្រាសាទតាព្រហ្ម និងប្រាសាទព្រះខ័នក៏ដោយ តែប្រាសាទនេះ មានរចនាបថដូចគ្នា និងកសាងឡើងក្នុងសម័យកាលតែមួយ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
11
ថ្ងៃនេះ
:
19396
ម្សិលមិញ
:
18541
សប្តាហ៍នេះ
:
37937
ខែនេះ
:
0296398
សរុប
:
003985814