ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាឧបត្ថម្ភដល់កីឡាករនិងគណ:កម្មការទូកងរមកពីស្រុក និងក្រុងក្នុងរមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 02 ខែ វិច្ឆិកា ឆ្នាំ2017 01:31 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ 2017 នឹងប្រព្រឹត្តទៅនៅថ្ងៃទី2 និងទី3 ខែវិច្ឆិកា ខាងមុខនេះនៅតាមបណ្តោយដងស្ទឹងខេត្តសៀមរាប។ ដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករ និងចូលរួមលើកតម្កើងប្រពៃណីទំនៀមទម្លាប់ដូនតាក្នុងការប្រារព្ធព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំនេះ អាជ្ញាធរជាតិអប្សរាបានចូលរួមឧបត្ថម្ភថវិកាដល់កីឡាករអុំទូកមកពីស្រុក-ក្រុងចំនួន៥ដែលមកពីភូមិសាស្ត្រក្នុងតំបន់រមណីដ្ឋានអង្គរ រួមមាន ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី ស្រុកអង្គរធំ និងស្រុកពួក។

ថវិកាដែលឧបត្ថម្ភនាពេលនេះ រួមមាន ក្រុងសៀមរាប 50ម៉ឺនរៀល ស្រុកបន្ទាយស្រី 50ម៉ឺនរៀល ស្រុកប្រាសាទបាគង 50ម៉ឺនរៀល ស្រុកអង្គរធំ 50ម៉ឺនរៀល ស្រុកពួក 50ម៉ឺនរៀល និងគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខេត្តសៀមរាប ចំនួន 1លានរៀល។

គួរបញ្ជាក់ថា លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាប្រធានអាជ្ញាធរជាតិអប្សរា ក្នុងនាមជាថ្នាក់ដឹកនាំនៃស្ថាប័នគ្រប់គ្រង ការពារ ថែរក្សា អភិរក្សប្រាសាទ វប្បធម៌ប្រពៃណីខ្មែរ សូមចូលរួមគាំទ្រយ៉ាងខ្លាំងចំពោះការលើកតម្កើងព្រះរាជពិធីបុណ្យជាតិដែលមានតាំងពីបរមបុរាណដែលជាវប្បធម៌ដ៏ផូរផង់របស់ខ្មែរ និងសូមចូលរួមលើកទឹកចិត្តដល់កីឡាករអុំទូកទាំងអស់ ដែលបានចំណាយកម្លាំងកាយចិត្តដើម្បីក្លាយជាកម្លាំងស្នូលទ្រទ្រង់ និងរួមចំណែកថែរក្សាវប្បធម៌ប្រពៃណីឱ្យស្ថិតស្ថេរយូរអង្វែងក្នុងបេះដូងកូនខ្មែរ៕








ប្រាសាទចៅសាយទេវតា ត្រូវបានស្ថាបនាឡើងនៅចុងស.វទី១១ ដើមស.វ.ទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ រចនាប័ទ្មអង្គរវត្ត ដើម្បីឧទ្ទិសថ្វាយសាសនាហិណ្ឌូ។ ប្រាសាទនេះមានទីតាំ ងស្ថិតនៅខាងកើតទ្វារជ័យនៃក្រុងអង្គរធំ ឈមគ្នានឹងប្រាសាទធម្មនន្ទ។
ប្រាសាទតាព្រហ្មត្រូវបានគេស្គាល់ច្រើនថាជាប្រាសាទដើមឈើ ស្ថិតនៅក្នុងព្រៃ មានកសិណទឹកព័ទ្ធជុំវិញពីរជាន់។ ប្រាសាទនេះមានទីតាំងស្ថិតនៅវង់តូច ទៅតាមផ្លូវទ្វារជ័យ បន្ទាប់ពីប្រាសាទតាកែវប្រហែល១គីឡូម៉ែត្រ ហើយមានកំពែងជាប់នឹងកំពែងប្រាសាទបន្ទាយក្តីប៉ែកពាយ័ព្យ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
19926
ម្សិលមិញ
:
18541
សប្តាហ៍នេះ
:
38467
ខែនេះ
:
0296928
សរុប
:
003986344