ព័ត៌មានថ្មីៗ

មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរាទទួលការបណ្តុះបណ្តាលអំពីនីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់ឆ្នាំ២០១៨

បានផ្សាយនៅ ថ្ងៃទី 31 ខែ តុលា ឆ្នាំ2017 02:23 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់ថវិកាជាតិឲ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព អាជ្ញាធរជាតិអប្សរាបានសហការជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំបទបង្ហាញក្រោមប្រធានបទ “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អាជ្ញាធរជាតិអប្សរា” រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ខែតុលា ឆ្នាំ២០១៧។

កម្មវិធីនេះរៀបចំឡើងនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ដើម្បីបណ្តុះបណ្តាលមន្ត្រីបុគ្គលិកពាក់ព័ន្ធ ឲ្យទទួលបានការយល់ដឹងកាន់តែច្បាសប់លើចរន្ត និងប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាអាជ្ញាធរជាតិអប្សរាសម្រាប់ឆ្នាំ២០១៨ខាងមុខ។

វាគ្មិនដែលបានធ្វើបទបង្ហាញគឺជាមន្ត្រី និងជាគ្រូបង្គោលដែលអញ្ជើញមកពី នាយកដ្ឋានថវិកានីយកម្ម នៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានរតនាគារជាតិ នាយកដ្ឋានហិរញ្ញកិច្ចនៃអគ្គនាយកដ្ឋានថវិកា និងគ្រូបង្គោលដែលអញ្ជើញមកពីអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ។

ចំណុចសំខាន់ដែលបានលើកមកបង្ហាញមានដូចជា គោលការណ៍ណែនាំស្តីពី នីតិវិធីរៀបចំថវិកា ការអនុវត្តជាក់ស្តែងស្តីពីនីតិវិធីរៀបចំថវិកា នីតិវិធីចំណាយតាមរជ្ជទេយ្យបុរេប្រទានសម្រាប់ថវិកាកម្មវិធ កិច្ចបញ្ជិកាគណនេយ្យដោយរជ្ជទេយ្យករបុរេប្រទាន និងបទប្បញ្ញត្តិលទ្ធកម្មសាធារណៈជាដើម។

ការរៀបចំវគ្គនេះឡើង គឺក្នុងគោលបំណងជំរុញឲ្យមន្ត្រីបុគ្គលិកមានភាពងាយស្រួលក្នុងការរៀបចំគម្រោងថវិកា ដើម្បីអនុវត្តការងាររបស់ខ្លួនឲ្យមានប្រសិទ្ធភាព និងតម្លាភាព។ ជាពិសេស វគ្គបណ្តុះបណ្តាលនេះក៏ដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមលើ ខ្លឹមសារសារាចរលេខ ០០១ សហវ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញត្ថុវ និងដាក់ឱ្យប្រើប្រាស់តាមប្រកាសលេខ ១៩១១ សហវ. ប្រក ចុះថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពី “ គោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី”៕














ព្រៃឈើមិនត្រឹមតែផ្តល់ផលប្រយោជន៍ខ្លាំងចំពោះមនុស្សនិងសត្វនោះទេ តែក៏មានប្រយោជន៍ចំពោះបេតិកភណ្ឌផងដែរព្រោះព្រៃឈើអាចធ្វើជារបាំងការពារខ្យល់បក់បោក ទប់ស្កាត់ការសឹករឹល ការហូរច្រោះនិងស្រូបទឹកក្រោមដីដើម្បីផ្តល់សំណើមដល់ប្រាង្គប្រាសាទ។
ប្រាសាទបាយ័នមានទីតាំងស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ។ ប្រាសាទនេះកសាងឡើងនៅចុងសតវត្សរ៍ទី ១២ និងដើមសតវត្សរ៍ទី ១៣ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ដោយភាពមហិមានៃសំណង់ ទឹកមុខញញឹមនៃចម្លាក់មុខព្រហ្មនៃប្រាង្គប្រាសាទបាយ័ន រួមនឹងក្បូរក្បាច់រចនា និងចម្លាក់ពិពណ៌នានូវជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងសម័យនោះផង ប្រាសាទនេះបានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ដែលមកទស្សនាអង្គរ។
ក្រៅពីការងារអភិរក្សជួសជុលបេតិកភណ្ឌ ការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងឧទ្យានអង្គរឲ្យបានល្អប្រសើរ ក៏ជាភារកិច្ចដ៏សំខាន់មួយទៀតក្នុងឧទ្យានអង្គរ។ ក្នុងកិច្ចការនេះ អាជ្ញាធរជាតិអប្សរាបានចាប់ដៃគូជាមួយស្ថាប័នជាតិ និងអន្តរជាតិជាបន្តបន្ទាប់ ដើម្បីពង្រឹងកម្មវិធីអភិវឌ្ឍន៍សហគមន៍ក្នុងឧទ្យានអង្គរ ដូចជា ទេសចរណ៍ សិប្បកម្ម អប់រំសុខភាព និងអនាម័យជាដើម។
ប្រជាពលរដ្ឋជាង៣០០នាក់មកពី៤ឃុំសង្កាត់ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ធ្វើការសម្អាតប្រព័ន្ធប្រឡាយបង្ហូរទឹក ចេញពីបារាយណ៍ខាងលិច ដែលជាប្រភពទឹកដ៏សំខាន់ សម្រាប់ប្រជាសហគមន៍ចំនួន៩ឃុំសង្កាត់ក្នុងក្រុងសៀមរាប និងស្រុកពួកប្រើប្រាស់ក្នុងវិស័យកសិកម្ម។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
1783
ម្សិលមិញ
:
2569
សប្តាហ៍នេះ
:
07536
ខែនេះ
:
0100695
សរុប
:
007691394