ព័ត៌មានថ្មីៗ

លលាដ៍ក្បាលមនុស្សដែលមានអាយុជាង៣ពាន់ឆ្នាំ មានដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ

បានផ្សាយនៅ ថ្ងៃទី 27 ខែ តុលា ឆ្នាំ2017 02:19 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានដាក់តាំងវត្ថុបុរាណជាច្រើនប្រភេទ រួមមាន បដិមា កុលាលភាជន៍ ផ្នូរបុរាណ សាកសព ឬឆ្អឹងខ្មោចមនុស្សសម័យបុរាណ ។ល។ លលាដ៍ក្បាលមនុស្សបុរាណកាល ក៏ជាកម្មវត្ថុមួយដាក់តាំងបង្ហាញក្នុងសារមន្ទីរនេះដែរ។ លលាដ៍ក្បាលមនុស្សបុរាណកាលនោះត្រូវបានអ្នកសិក្សាស្រាវជ្រាវរកឃើញថា មានអាយុជាង ៣ពាន់ឆ្នាំមកហើយ។

តាមឯកសារស្រាវជ្រាវបានបង្ហាញថា លលាដ៍ក្បាលមនុស្សបុរាណកាលនេះ ស្ថិតក្នុងសម័យយុគសំរិទ្ធ និងបានរកឃើញនៅក្នុងបាតបារាយណ៍ទឹកថ្លា ក្នុងអំឡុងពេលអ្នកស្រាវជ្រាវបុរាណវិទ្យាបានធ្វើកំណាយស្រាវជ្រាវនៅបារាយណ៍ទឹកថ្លា ឆ្នាំ២០០៤-២០០៥ ។

ការធ្វើកំណាយស្រាវជ្រាវខាងលើ ធ្វើឡើងដោយអ្នកបុរាណវិទ្យាខ្មែរនៃអាជ្ញាធរជាតិអប្សរា សហការជាមួយសាលាបារាំងចុងបូព៌ា នៅលើទីតាំងចំនួន២ គឺបារាយណ៍ទឹកថ្លា និងស្ថានីយ៍ព្រៃក្មេង។

មគ្គុទ្ទេសក៍នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ លោក គុន ផល្លី បានឱ្យដឹងថា លលាដ៍ក្បាលមនុស្សបុរាណកាល ដែលតាំងក្នុងសារមន្ទីរ ជាលលាដ៍ក្បាលរបស់មនុស្សផ្សេងគ្នា និងស្លាប់ដោយសារជំងឺ ២ប្រភេទ។ លោកបញ្ជាក់ថា លលាទីមួយ ដែលដាក់តាំងនៅជាន់លើ គឺស្លាប់ដោយសារ ជំងឺធ្មេញ និងទី២ ស្លាប់ដោយសារ ជំងឺឈាមស ស៊ីឈាមក្រហម។ ការនេះ ធ្វើឱ្យអ្នកស្រាវជ្រាវយល់ថា ជំងឺប្រភេទនេះ មានតាំងពីជាង ៣ពាន់ឆ្នាំមកម្លេះ។

តាមមគ្គុទ្ទេសក៍ដដែល លលាក្បាលមនុស្សបុរាណកាលនេះ បានទាក់ទាញភ្ញៀវទេសចរបរទេសជាច្រើន ពិសេសទាក់ទងទៅនឹងការស្លាប់ដោយសារ ជំងឺឈាមស ស៊ីឈាមក្រហម។ លោក ផល្លី ពន្យល់ថា ភ្ញៀវទេសចរភ្ញាក់ផ្អើលទៅនឹងជំងឺនេះ ព្រោះថា វាមានតាំងពីជាង ៣ពាន់ឆ្នាំមកហើយ។

គួរឱ្យដឹងផងដែរថា សាកសពដែលគេប្រទះឃើញនៅបាតបារាយណ៍ទឹកថ្លា ពេលធ្វើកំណាយ ទាំងអស់មាន៥៩សាកសព ហើយសាកសពទាំងនោះរក្សាបាននូវទ្រង់ទ្រាយសពភាគច្រើន។ បើផ្អែកតាមលទ្ធផលស្រាវជ្រាវ អ្នកស្រាវជ្រាវបានទាញសេចក្តីសន្និដ្ឋានថា ១) ដោយសារបាតបារាយណ៍ជាប្រភេទដីខ្សាច់ ដែលមិនសម្បូរជាតិដែក ឬជាតិអាស៊ីត ២)បុព្វបុរសសម័យនោះ បានលើកដីទប់ធ្វើបារាយណ៍ (បារាយណ៍ទឹកថ្លា ឬខាងលិច) ដើម្បីយកទឹកប្រើប្រាស់ ដូច្នេះទើបធ្វើឱ្យទីតាំងនេះ មានតុល្យភាពត្រជាក់ជាប់រហូតមក៕




វគ្គសិក្សាស្តីពីការពិសោធបែបវិទ្យាសាស្ត្រសម្រាប់កិច្ចអភិរក្ស ដែលបង្រៀនដោយអ្នកជំនាញអន្តរជាតិផ្នែកអភិរក្សបេតិកភណ្ឌនៃស្ថាប័នGIZ លោកស្រីបណ្ឌិត Federica Grifi ដល់សិក្ខាកាមចំនួន១២នាក់ មកពីក្រុមអភិរក្សថ្ម (SCU/GIZ) និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាអង្គរនិងបុរាណវិទ្យាបង្ការ បានបញ្ចប់នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ គណៈប្រតិភូកូរ៉េដឹកនាំដោយលោក Kwon Sagju នាយកផ្នែកផែនការនៃមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KOCHEF) ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដើម្បីពិភាក្សាការងារបន្តលើគម្រោងអភិរក្សជួសជុលក្រុមប្រាសាទពិធូរ ដែលនឹងត្រូវបញ្ចប់ជំហានទី១នៅចុងឆ្នាំ២០១៨ និងពិភាក្សាអំពីការអនុវត្តបន្តសម្រាប់ជំហានទី២ នៅឆ្នាំ២០១៩។
ភ្នាក់ងារទេសចរណ៍ មានតួនាទីសំខាន់ក្នុងការផ្តល់នូវព័ត៌មានអំពីសេវាកម្មទេសចរណ៍ដល់ភ្ញៀវ មើលសកម្មភាពនានានៅក្នុងរមណីយដ្ឋានអង្គរ និងពន្យល់ណែនាំឱ្យភ្ញៀវគោរពតាមក្រមប្រតិបត្តិអង្គរ ជួយសង្គ្រោះភ្ញៀវ ជួយស្វែងរកនិងប្រគល់របស់ជូនភ្ញៀវ ជាពិសេសដោះស្រាយនូវបញ្ហាផ្សេងៗដែលបានកើតឡើងចំពោះភ្ញៀវជាយថាហេតុក្នុងដំណើរទស្សនាតំបន់អង្គរ។
ច្រាំងកសិន្ធុអង្គរវត្តជ្រុងខាងលិច ស្លាបខាងជើងប្រវែង៤០ម៉ែត្រ ត្រូវបានជួសជុលដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរារួចរាល់ជាស្ថាពរកាលពីចុងឆ្នាំ២០១៧ និងកំពុងបន្តជួសជុលប្រវែង២០ម៉ែត្របន្ថែមទៀត នៅក្នុងឆ្នាំ២០១៨។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
0192
ម្សិលមិញ
:
2952
សប្តាហ៍នេះ
:
143317
ខែនេះ
:
0241370
សរុប
:
007221461