ព័ត៌មានថ្មីៗ

សារមន្ទីរព្រះនរោត្តមសីហនុអង្គរ៖ បណ្តុំនៃចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ចម្លាក់សិល្បៈ បម្រែបម្រួលនៃសាសនានៅកម្ពុជានាអតីតកាល

បានផ្សាយនៅ ថ្ងៃទី 26 ខែ តុលា ឆ្នាំ2017 03:24 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

សារមន្ទីរព្រះនរោត្តមសីហនុអង្គរ ដែលមានទីតាំងស្ថិតនៅ ភូមិបឹងដូនប៉ា ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មិនត្រឹមតែជាទីកន្លែងពិព័រណ៍នូវបដិមាជាច្រើនសំរាប់ទស្សនាប៉ុណ្ណោះទេ តែក៏ជាកន្លែងដែលផ្តុំនូវចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ចម្លាក់សិល្បៈ និងបម្រែបម្រួលនៃសាសនាខ្មែរនាអតីតកាល។ អ្នកទស្សនាអាចទទួលបាននូវចំណេះដឹងដ៏កម្រនេះក្នុងការទៅទស្សនានៅសារមន្ទីព្រះនរោត្តមសីហនុអង្គរ ហើយបើសម្រាប់កុលបុត្រខ្មែរវិញ ចំណេះដឹងទាំងនេះគឺមានតម្លៃជាទីបំផុត។

តាមរយៈការអត្ថាធិប្បាយដ៏ក្បោះក្បាយនៃមគ្គុទ្ទេក៍ប្រចាំសារមន្ទីរនេះ អ្នកទស្សនានឹងអាចទទួលបានចំណេះដឹងជាច្រើនពីប្រវត្តិសាស្ត្រនៃមនុស្សខ្មែរ ដែលបានរស់នៅលើទឹកដីខ្មែរតាំងពីក្នុងសម័យកាលដ៏យូរលង់មកហើយ។ មិនតែប៉ុណ្ណោះ តាមរយៈពិព័រណ៍នេះ អ្នកទស្សនាក៏នឹងបានឃើញអំពីប្រពៃណី ទំនៀមទម្លាប់ដែលបុព្វបុរសខ្មែរកាលពីជាង៣ពាន់ឆ្នាំមុន កប់សព ដាក់គ្រឿងបន្លុងជាមួយសព និងគ្រឿងអលង្ការផ្សេងៗ។ ក្នុងពេលជាមួយគ្នានេះដែរ អ្នកទស្សនាក៏អាចរៀនសម្គាល់នូវក្បាច់ចម្លាក់ផ្សេងៗដែលជារចនាបថនៃចម្លាក់ក្នុងសម័យកាលសំខាន់ៗដូចជា សម័យបាភួន សម័យអង្គរ និងសម័យបាយ័នជាដើម ដែលចម្លាក់នីមួយៗសុទ្ធតែមានលក្ខណៈសម្គាល់ដោយឡែកខុសពីគ្នា។ ម្យ៉ាងទៀត អ្នកទស្សនាក៏នឹងអាចឃើញរូបភាពប្លែកគ្នានៃប្រភេទកុលាលភាជន៍ខ្មែរបុរាណ និងកុលាលភាជន៍បរទេសដូចជា ចិន និងជប៉ុនជាដើម។

ដោយឡែកនិយាយអំពីការបម្រែបម្រួលសាសនាវិញ អ្នកទស្សនានឹងអាចយល់ដឹងបន្ថែមទៀតពីការផ្លាស់ប្តូរសាសនាក្នុងរជ្ជកាលសំខាន់ៗដែលបានជះឥទ្ធិពលដល់ចម្លាក់ និងសំណង់ប្រាសាទនានាក្នុងអារ្យធម៌អង្គរ តាមរយៈចម្លាក់សាសនាផ្សេងៗជាច្រើនដែលមាននៅលើជញ្ជាំងប្រាសាទ។ ផ្អែកតាមការពន្យល់និងអត្ថាធិប្បាយរបស់មគ្គុទ្ទេសក៍ យ៉ាងហោចណាស់ក៏អ្នកទស្សនាបានដឹងថា ការផ្លាស់ប្តូរសាសនានាំឲ្យមានការប្តូរទីតាំងតម្កល់បដិមាចម្បងៗនៅតាមប្រាសាទ និងរហូតដល់ជញ្ជូនយកបដិមាទាំងនោះចេញពីក្នុងប្រាសាទទៅកប់ទុកក្នុងដីចោលទៀតផង។

ដើម្បីទទួលបានទទួលយកចំណេះដឹងទាំងនេះពីសារមន្ទីរនេះ សូមអញ្ជើញទៅទស្សនានៅសារមន្ទីព្រះសីហនុអង្គរទាំងអស់គ្នា ដោយគ្រាន់តែចំណាយប្រាក់១០០០៛ប៉ុណ្ណោះសម្រាប់ចូលទស្សនា។ តម្លៃសំបុត្រចូលទស្សនាសម្រាប់ភ្ញៀវបរទេសគឺ៣ដុល្លា ហើយក៏នឹងទទួលបានសេវាកម្មដូចគ្នាដែរ។ ពិព័រណ៍នេះ បើករៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ៥ល្ងាច។

តោះ!នាំគ្នាទៅមើលសារមន្ទីព្រះសីហនុអង្គរទាំងអស់គ្នា!


















ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបាននិងកំពុងបំពេញការងារយ៉ាងសស្រាក់សស្រាំក្នុងការចុះផ្សព្វផ្សាយអំពីគោលការណ៍ថែរក្សាបេតិកភណ្ឌ បទដ្ឋានគតិយុត្តិផ្សេងៗស្តីពីការសាងសង់ ការប្រើប្រាស់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងរមណីយដ្ឋានអង្គរ។
អាជ្ញាធរជាតិអប្សរាសហការជាមួយសមាគមធនធានមនុស្សខេត្តសៀមរាប និងសមាគមទេសចរណ៍ខេត្តសៀមរាប បានបង្កើតកម្មវិធីដាំដើមឈើប្រភេទកម្រចំនួនជាង២០០០ដើម នៅតំបន់បរិវេណខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ដែលមានសមាជិកជាង៥០សណ្ឋាគារ និងក្រុមហ៊ុនបម្រើឱ្យវិស័យទេសចរណ៍ចូលរួម។ រីឯចំនួនអ្នកចូលរួមដាំមានប្រមាណជាង២០០០នាក់ ថែមទាំងមានអ្នកផ្តល់ឧបត្ថមកម្មវធី ៧ក្រុមហ៊ុនផងដែរ។
ដោយមើលឃើញពីទុក្ខលំបាកក្នុងការធ្វើដំណើររបស់ប្រជាជនក្នុងឃុំដូនកែវ ស្រុកពួក ដែលត្រូវធ្វើដំណើរកាត់ស្ពានចាស់ទ្រុឌទ្រោម ឆ្លងមកក្រុងសៀមរាប អាជ្ញាធរជាតិអប្សរា បានស្ថាបនាស្ពានបេតុងថ្មី ដើម្បីជាប្រយោជន៍ដល់អ្នកឃុំដូនកែវទាំងមូល។ ស្ពានបេតុងថ្មីនេះ នឹងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឃុំដូនកែវ ទាំងរដូវប្រាំង និងវស្សា។
ដើមដំបូងមុន12345...169170បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
6972
ម្សិលមិញ
:
10149
សប្តាហ៍នេះ
:
71689
ខែនេះ
:
0252659
សរុប
:
006189550