ព័ត៌មានថ្មីៗ

អគ្គនាយកអាជ្ញាធរជាតិអប្សរាជួបពិភាក្សាអំពីគម្រោងជួសជុលព្រះបរមរាជវាំងទីក្រុងអង្គរធំជាមួយស្ថាប័ន CSA របស់ចិន

បានផ្សាយនៅ ថ្ងៃទី 20 ខែ តុលា ឆ្នាំ2017 06:01 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ បានជួបពិភាក្សាការងារជាមួយតំណាងក្រុុមរដ្ឋាភិបាលចិនសម្រាប់ការអភិរក្សអង្គរ ហៅកាត់ថា CSA អំពីលទ្ធភាពកិច្ចសហប្រតិបត្តិការជួសជុលព្រះបរមរាជវាំងទីក្រុងអង្គរធំដែលអាចនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលឆ្នាំ២០១៨។

កិច្ចពិភាក្សានេះផ្តោតសំខាន់លើការឯកភាពផ្នែកបច្ចេកទេសរៀបចំគម្រោងក្នុងជំហានដំបូង ជាពិសេសកំណត់ទំហំនៃដំណើរការជួសជុលនិងពង្រឹងរចនាសម្ព័ន្ធទីតាំងមួយចំនួនដូចជាផ្នែកខ្លះនៃកំពែង ខ្លោងទ្វារព្រះបរមវាជវាំង និងប្រាសាទភិមានអាកាស។

ថ្លែងក្នុងជំនួបនោះ តំណាងស្ថាប័ន CSA លោក Xu Yen អនុប្រធានបណ្ឌិតសភាចិនផ្នែកបេតិកភណ្ឌវប្បធម៌ បានសម្តែងនូវសេចក្តីអរគុណដែលអាជ្ញាធរជាតិអប្សរាជានិច្ចជាកាលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរក្នុងពេលកន្លងមក និងបានបង្ហាញពីជំហរដ៏រឹងមាំក្នុងការបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយអាជ្ញាធរជាតិអប្សរា។

មានប្រសាសន៍ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានស្នើឲ្យភាគីចិនពិភាក្សាល្អិតល្អន់និងសហការល្អជាមួយនាយកដ្ឋានជំនាញផ្សេងៗរបស់អាជ្ញាធរជាតិអប្សរាដើម្បីឲ្យដំណើការនៃគម្រោងនេះអនុវត្តបានទៅដោយរលូន។ ម្យ៉ាងវិញទៀត ឯកឧត្តមបណ្ឌិត បានបញ្ជាក់ជូនភាគីចិនថា អាជ្ញាធរជាតិអប្សរាបានត្រៀមខ្លួនរួចរាល់អំពីកិច្ចសហប្រតិបត្តិការនេះ។

សូមបញ្ជាក់ថាស្ថាប័ន CSA នៃសាធារណរដ្ឋមានិតចិនបានចូលរួមជួសជុលប្រាសាទចៅសាយទេវតាក្នុងឆ្នាំ១៩៩៨ និងរួចរាល់នៅឆ្នាំ២០០៨។ រីឯការជួសជុលប្រាសាតាកែវចាប់ផ្តើមនៅឆ្នាំ២០០៧ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៧ខាងមុខ៕










នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ គណៈប្រតិភូកូរ៉េដឹកនាំដោយលោកស្រី Weon Jihye អនុប្រធានភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារមួយចំនួននៅតំបន់អង្គរជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា តំណាងឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា។
នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំបច្ចេកទេសលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួលអន្ដរជាតិសម្រាប់ការអភរិក្ស និងការលើកតម្លៃថព្រះវិហារ ហៅកាត់ថា អាយស៊ីស៊ី-ព្រះវិហារ (ICC- Preah Vihear) នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា។
តាមការសិក្សារបស់អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា សមរាត្រីនារដូវវស្សាឆ្នាំ២០១៨នេះ នឹងត្រូវចំថ្ងៃអាទិត្យ ១៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨។
នៅព្រឹកថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៨ អង្គភាពគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំបើកសវនកម្មផ្ទៃក្នុង លើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្របតាមស្តង់ដារអន្តរជាតិ ISO14001 គ្រប់នាយកដ្ឋាន និងអង្គភាពចំណុះនៃអាជ្ញាធរជាតិអប្សរា។
ដើមដំបូងមុន12345...178179បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
0205
ម្សិលមិញ
:
2952
សប្តាហ៍នេះ
:
143330
ខែនេះ
:
0241383
សរុប
:
007221474