ព័ត៌មានថ្មីៗ

ក្រុមប្រឹក្សាយុវជនជាង១០០នាក់មកទស្សនាស្វែងយល់ពីតំបន់រមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 11 ខែ តុលា ឆ្នាំ2017 02:50 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រសួងអប់រំយុវជន និងកីឡា ក្នុងគម្រោងលើកកម្ពស់ក្រុមយុវជនឆ្នើម បានដឹកនាំក្រុមប្រឹក្សាយុវជនទូទាំង២៥រាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជា មកបំពេញទស្សនកិច្ចសិក្សានៅតំបន់រមណីយដ្ឋានអង្គររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ទី១៤ ខែតុលា ឆ្នាំ២០១៧។

ព្រឹកថ្ងៃទី១១ ខែតុលានេះ ក្រុមប្រឹក្សាយុវជនប្រមាណ១៧៥នាក់ ដែលបានជ្រើសចេញពីយុវជនឆ្នើមក្នុងចលនាបីល្អ គឺកូនល្អ សិស្សល្អ និងមិត្តល្អ បានជួបជុំគ្នានៅសាលាគរុកោសល្យខេត្តសៀមរាប ដើម្បីស្តាប់បទបង្ហាញពីអ្នកជំនាញនានា អំពីប្រវត្តិសាស្ត្រ និងភាពអស្ចារ្យនៃអារ្យធម៌ មុននឹងពួកគេចេញដំណើរទៅកម្សាន្តតាមប្រាសាទនានា តាមដែលបានគ្រោងទុក។

អ្នកគ្រូ ទេព ស៊ីណាត ប្រធាននាយកដ្ឋានយុវជននៃក្រសួងអប់រំយុវជន និងកីឡា និងជាអ្នកសម្របសម្រួលកម្មវិធីបំពេញទស្សនកិច្ចសិក្សានេះបញ្ជាក់ថា គោលបំណងសំខាន់នៃកម្មវិធីនេះ៤ចំណុចសំខាន់ៗ។ ទី១ ដើម្បីលើកទឹកចិត្តដល់យុវជនឆ្នើមដែលមានស្នាដៃក្នុងការជំរុញចលនាបីល្អនៅក្នុងសាលារៀនរបស់ពួកគាត់។ ទី២គឺ ចង់ឲ្យក្រុមយុវជនឆ្នើមទាំងអស់បានទស្សនាដោយផ្ទាល់ នូវប្រាង្គប្រាសាទដែលកេរមរតកដ៏មានតម្លៃរបស់បុព្វបុរសខ្មែរ។ ទី៣ គឺជំរុញឲ្យក្រុមយុវជនកាន់តែស្រឡាញ់ចូលចិត្ត និងមានគំនិតចូលរួមថែរក្សាកេរមរតករបស់ដូនតា។ គោលបំណងទី៤នោះគឺ ការបង្កើនសមត្ថភាពយល់ដឹងដល់ក្រុមយុវជនឆ្នើមលើចំណេះដឹងផ្នែកវប្បធម៌។

អ្នកគ្រូរៀបរាប់ថា ចលនាបីល្អត្រូវបានក្រសួងអប់រំបង្កើតជាយូរមកហើយ ក្នុងគោលដៅជំរុញកុមារ និងយុវជនឲ្យខិតខំសិក្សារៀនសូត្រ និងអប់រំខ្លួនឲ្យបានល្អក្នុងសង្គម។ ដោយឡែក កម្មវិធីជ្រើសរើសយុវជនឆ្នើមមកទស្សនាតាមប្រាសាទនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩មក។ តាមរយៈកម្មវិធីនេះ ក្រុមកុមារ និងយុវជនឆ្នើមមិនត្រឹមតែបានទស្សនាប្រាសាទដោយផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងបានស្តាប់មេរៀនផ្សេងៗ ជាពិសេស មេរៀនអំពីអារ្យធម៌អង្គរ ដែលតែងធ្វើបទបង្ហាញដោយមន្ត្រីជំនាញផ្នែកបុរាណវិទ្យាមកពីអាជ្ញាធរជាតិអប្សរាផ្ទាល់។

តាមការរៀបរាប់របស់អ្នកសម្របសម្រួលកម្មវិធីរូបនេះ ក្រោយពីស្តាប់បទបង្ហាញចប់ យុវជនឆ្នើមទាំងនេះនឹងត្រូវទៅទស្សនាសារមន្ទីរជាតិអង្គរ និងប្រាសាទសំខាន់នៅក្នុងតំបន់អង្គរដូចជា ប្រាសាទអង្គរវត្ត បាយ័ន តាព្រហ្ម បន្ទាយក្តី ជាដើម។ ក្រៅពីនេះ ក្រុមយុវជននឹងទៅទស្សនាភូមិវប្បធម៌ខ្មែរបន្ថែមទៀត៕










អាជ្ញាធរជាតិអប្សរាបានចាត់វិធានការរៀបចំវាលស្មៅមុខកសិន្ធុប្រាសាទអង្គរឱ្យមានភាពស្រស់ត្រកាលដោយបញ្ឈប់សកម្មភាពជួលកន្ទេល អង្រឹង និងលក់គ្រឿងបរិភោគដល់អ្នកមកដើរកម្សាន្ត។ ជាលទ្ធផលវាលស្មៅផ្នែកខាងលិចនៃកសិន្ធុប្រាសាទអង្គរវត្ត ហាក់កំពុងបង្អួតសម្រស់បៃតងស្រស់ស្រងាត់ដល់ភ្ញៀវទេសចរគួរឱ្យចង់គយគន់និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។
កន្លងមកមានក្រុមអាជីវករមួយចំនួនបានយកវាលស្មៅជាប់កសិន្ធុនៃប្រាសាទអង្គរវត្ត ទៅធ្វើអាជីវកម្ម ជួលអង្រឹង កន្ទេល។ល។ និងលក់ចំណីអាហារជូនប្រជាពលរដ្ឋមកដើរកម្សាន្ត ទស្សនាប្រាសាទអង្គរវត្ត ធ្វើឱ្យបាត់​បង់សណ្តាប់​ធ្នាប់និងបរិស្ថានល្អ។
នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧នេះ អាជ្ញាធរជាតិអប្សរាបានសហការជាមួយមជ្ឈមណ្ឌល KJ Somaiya មកពីក្រុងម៉ុមបៃនៃប្រទេសឥណ្ឌា បានរៀបចំសិក្ខាសាលាមួយដែលស្តីពី អង្គរក្នុងបរិបទព្រះពុទ្ធសាសនាអន្តរជាតិ នៅសាលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
2355
ម្សិលមិញ
:
8156
សប្តាហ៍នេះ
:
19984
ខែនេះ
:
0152459
សរុប
:
003544238