ព័ត៌មានថ្មីៗ

វាលស្មៅជាប់កសិន្ធុប្រាសាទអង្គរវត្តត្រូវបានរៀបចំឱ្យមានភាពស្រស់ត្រកាល

បានផ្សាយនៅ ថ្ងៃទី 06 ខែ តុលា ឆ្នាំ2017 02:28 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

កន្លងមកមានក្រុមអាជីវករមួយចំនួនបានយកវាលស្មៅជាប់កសិន្ធុនៃប្រាសាទអង្គរវត្ត ទៅធ្វើអាជីវកម្ម ជួលអង្រឹង កន្ទេល។ល។ និងលក់ចំណីអាហារជូនប្រជាពលរដ្ឋមកដើរកម្សាន្ត ទស្សនាប្រាសាទអង្គរវត្ត ធ្វើឱ្យបាត់​បង់សណ្តាប់​ធ្នាប់និងបរិស្ថានល្អ។

សកម្មភាពទាំងនោះបានបង្កឱ្យមានសំរាមរាយប៉ាយពាសពេញលើវាលស្មៅ បាត់បង់សោភ័ណភាពសាធារណ:និងខ្យល់អាកាសបរិសុទ្ធនៃប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌដ៏មានតម្លៃនិងល្បីល្បាញក្នុងសកលលោក។

ដើម្បីរៀបចំសណ្តាប់ធ្នាប់និងបង្កើនភាពស្រស់ត្រកាលឡើងវិញ ជាពិសេសបង្កើនភាពទាក់ទាញនិងលើកកម្ពស់គុណភាពនៃការទស្សនារបស់ភ្ញៀវទេសចរ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នាយកដ្ឋានសណ្តាប់ធ្នាប់​និង​​សហប្រតិបត្តិការនៃអគ្គនាយកដ្ឋាន​អាជ្ញាធរជាតិអប្សរា បានចុះអប់រំណែនាំនិងធ្វើកិច្ចសន្យា​ជាមួយ​​ក្រុមអាជីវករលក់ដូរដែលបាន​ធ្វើ​អាជីវ​កម្ម​លើវាលស្មៅជាប់កសិន្ធុប្រាសាទអង្គរវត្តឱ្យបញ្ឈប់សកម្មភាព​ជួល​កន្ទេល ដាក់អង្រឹង និងលក់ដូរចំណីអាហារ ទទួល​បាន​លទ្ធផលល្អ មិនមានការលក់ដូរនៅលើវាល​ស្មៅ​បន្តទៀត​ឡើយ ។

សកម្មភាពរបស់ក្រុមអាជីវករទាំងអស់ មិនត្រឹមតែជាការបង្ហាញនូវស្មារតីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាបរិស្ថាន សណ្តាប់ធ្នាប់ សោភ័ណភាពដ៏ស្រស់ត្រកាលនៃប្រាសាទអង្គរវត្តប៉ុណ្ណោះទេ តែថែមទាំងបានរួមចំណែកលើកតម្លៃបេតិកភណ្ឌដែលជាមរតកដូនតាទៀតផង៕
























នាល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធលោក ព្រំ ដាម៉ូ ជាសន្តិសុខប្រចាំភូមិធម្មជាតិរុនតាឯក ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ក្នុងជន្មាយុ៤៦ឆ្នាំ ដោយខ្យល់គរ។
RAID Amazones ជាព្រឹត្តិការណ៍កីឡាអន្តរជាតិមួយដ៏មានប្រជាប្រិយភាពបំផុតនៅលើពិភពលោក មានសុទ្ធតែនារីជាអ្នកចូលរួម ដោយចាប់គូគ្នា២នាក់ ឬ៣នាក់ដើម្បីរត់ ជិះកង់ និងចែវទូក។ កីឡានេះ បង្កើតឡើងដោយអតីតពិធីករទូរទស្សន៍ជនជាតិបារាំងឈ្មោះ ALEXANDER DEBANNE មានរយៈពេល១៥ឆ្នាំមកហើយ និងបានធ្វើនៅតាមបណ្តាប្រទេសជាច្រើន ក្នុងនោះនេះជាលើកទី២សម្រាប់កម្ពុជាជាម្ចាស់ផ្ទះ ដែលរៀបចំឡើងនៅក្នុងទឹកដីអង្គរ។
ប្រជាពលរដ្ឋរាប់ពាន់នាក់បានសម្រុកមកបំពេញបុណ្យកុសល តាមរយៈការរាប់បាត្រព្រះសង្ឃជាង៥០០០អង្គ ជាមួយថ្នាក់ដឹកនាំប្រទេស ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ នៅមុខប្រាសាទអង្គរវត្តដ៏អស្ចារ្យរបស់ខ្មែរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
0086
ម្សិលមិញ
:
5656
សប្តាហ៍នេះ
:
05742
ខែនេះ
:
0108614
សរុប
:
004213350