ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាសហការជាមួយមជ្ឈមណ្ឌល KJ Somaiya នៃប្រទេសឥណ្ឌា រៀបចំសិក្ខាសាលាស្តីពី អង្គរក្នុងបរិបទព្រះពុទ្ធសាសនាអន្តរជាតិ

បានផ្សាយនៅ ថ្ងៃទី 06 ខែ តុលា ឆ្នាំ2017 01:07 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧នេះ អាជ្ញាធរជាតិអប្សរាបានសហការជាមួយមជ្ឈមណ្ឌល KJ Somaiya មកពីក្រុងម៉ុមបៃនៃប្រទេសឥណ្ឌា បានរៀបចំសិក្ខាសាលាមួយដែលស្តីពី អង្គរក្នុងបរិបទព្រះពុទ្ធសាសនាអន្តរជាតិ នៅសាលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា។

សិក្ខាសាលានេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ហង់ ពៅ អគ្គនាយករង និងជាតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនឹងប្រតិភូ និងវាគ្មិនមកពីមជ្ឈមណ្ឌល KJ Somaiya និងមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ លោកគ្រូ និងសិស្សានុសិស្ស និងមន្ត្រីបុគ្គលិករបស់អាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។

លោកសាស្ត្រាចារ្យ Sachhchidanand Sahai ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាអ្នកសម្របសម្រួលកម្មវិធីបានបញ្ជាក់អំពីទំនាក់ទំនងនៃសាសនាធំៗរបស់កម្ពុជាជាមួយនឹងឥណ្ឌា ដែលមានតាំងពីយូរលង់មកហើយ។ ជាពិសេស លោកសាស្ត្រាចារ្យ បានសង្កត់ធ្ងន់ថា ព្រះពុទ្ធសាសនា ពិតជាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់អង្គរ “តាំងពីពេលដែលអង្គរ ត្រូវបានបោះបង់ចោលលែងជារាជធានីមក បើគ្មានព្រះពុទ្ធសាសនាទេ ប្រាសាទនានាក្នុងតំបន់អង្គរក៏មិនត្រូវបានរក្សាគង់វង្សរហូតមកដល់សព្វថ្ងៃនេះដែរ”។

ឯកឧត្តម ហង់ ពៅ ក្នុងនាមឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ បានថ្លែងអំណរគុណចំពោះមជ្ឈមណ្ឌល KJ Somaiya ដែលបានសហការរៀបចំឲ្យមានសិក្ខាសាលានេះឡើង។ ឯកឧត្តមបញ្ជាក់ថា សិក្ខាសាលានេះនឹងជួយឲ្យអ្នកចូលរួមទាំងអស់មានការយល់ដឹងបន្ថែមទៀតអំពីទំនាក់ទំនងរវាងអារ្យធម៌អង្គរ និងសាសនា ជាពិសេស គឺព្រះពុទ្ធសាសនា ដែលដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាអារ្យធម៌អង្គរដ៏ខ្ពង់ខ្ពស់រហូតមក៕










ក្រោយប្រតិបត្តិការរយៈពេល៣២ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រុមការងារចម្រុះ ដើម្បីរុះរើសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានសម្រេចបានចំនួន៣៧៩ករណី ដែលស្មើនឹង៦៣%នៃសំណង់ខុសច្បាប់ដែលត្រូវរុះរើទាំងអស់។
ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ អគ្គនាយកអាជ្ញាធរជាតិអប្សរាឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ បានអនុញ្ញាតឲ្យប្រតិភូនៃវិទ្យាស្ថានស្រាវជ្រាវ GZPI (Guangzhou Urban Planning & Design Survey Research Institute) និងសាកលវិទ្យាល័យ TONGJI នៃសាធារណរដ្ឋប្រជាមានិតចិនចូលជួបពិភាក្សាការងារ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា។
អាជ្ញាធរជាតិអប្សរា និងមជ្ឈមណ្ឌល HIST (International Center on Space Technologies for Natural and Cultural Heritage) នៃសាធារណរដ្ឋប្រជាមានិតចិន នឹងចុះអនុស្សរណៈស្តីពីកិច្ចព្រមព្រៀងលើការប្រើប្រាស់បច្ចេកវិទ្យាអវកាសសម្រាប់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ រយៈពេល៣ឆ្នាំ បន្តទៀត ក្រោយពីអនុស្សរណៈឆ្នាំ២០១៣បានផុតកំណត់។
នៅព្រលឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ នាវេលាព្រលឹមស្រាងៗ ព្រះអាទិត្យនឹងរះឡើងតាមកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍នេះតែងបានទាក់ទាញ ចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើន ដែលចង់ឃើញព្រឹត្តការណ៍ដ៏អស្ចារ្យ ហើយចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។ អ្នកស្រាវជ្រាវហៅព្រឹត្តិការណ៍នេះថា សមរាត្រី គឺជាពេលដែលយប់និងថ្ងៃមានរយៈពេលស្មើគ្នា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
2422
ម្សិលមិញ
:
8156
សប្តាហ៍នេះ
:
20051
ខែនេះ
:
0152526
សរុប
:
003544305