ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាសហការជាមួយមជ្ឈមណ្ឌល KJ Somaiya នៃប្រទេសឥណ្ឌា រៀបចំសិក្ខាសាលាស្តីពី អង្គរក្នុងបរិបទព្រះពុទ្ធសាសនាអន្តរជាតិ

បានផ្សាយនៅ ថ្ងៃទី 06 ខែ តុលា ឆ្នាំ2017 01:07 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧នេះ អាជ្ញាធរជាតិអប្សរាបានសហការជាមួយមជ្ឈមណ្ឌល KJ Somaiya មកពីក្រុងម៉ុមបៃនៃប្រទេសឥណ្ឌា បានរៀបចំសិក្ខាសាលាមួយដែលស្តីពី អង្គរក្នុងបរិបទព្រះពុទ្ធសាសនាអន្តរជាតិ នៅសាលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា។

សិក្ខាសាលានេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ហង់ ពៅ អគ្គនាយករង និងជាតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនឹងប្រតិភូ និងវាគ្មិនមកពីមជ្ឈមណ្ឌល KJ Somaiya និងមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ លោកគ្រូ និងសិស្សានុសិស្ស និងមន្ត្រីបុគ្គលិករបស់អាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។

លោកសាស្ត្រាចារ្យ Sachhchidanand Sahai ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាអ្នកសម្របសម្រួលកម្មវិធីបានបញ្ជាក់អំពីទំនាក់ទំនងនៃសាសនាធំៗរបស់កម្ពុជាជាមួយនឹងឥណ្ឌា ដែលមានតាំងពីយូរលង់មកហើយ។ ជាពិសេស លោកសាស្ត្រាចារ្យ បានសង្កត់ធ្ងន់ថា ព្រះពុទ្ធសាសនា ពិតជាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់អង្គរ “តាំងពីពេលដែលអង្គរ ត្រូវបានបោះបង់ចោលលែងជារាជធានីមក បើគ្មានព្រះពុទ្ធសាសនាទេ ប្រាសាទនានាក្នុងតំបន់អង្គរក៏មិនត្រូវបានរក្សាគង់វង្សរហូតមកដល់សព្វថ្ងៃនេះដែរ”។

ឯកឧត្តម ហង់ ពៅ ក្នុងនាមឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ បានថ្លែងអំណរគុណចំពោះមជ្ឈមណ្ឌល KJ Somaiya ដែលបានសហការរៀបចំឲ្យមានសិក្ខាសាលានេះឡើង។ ឯកឧត្តមបញ្ជាក់ថា សិក្ខាសាលានេះនឹងជួយឲ្យអ្នកចូលរួមទាំងអស់មានការយល់ដឹងបន្ថែមទៀតអំពីទំនាក់ទំនងរវាងអារ្យធម៌អង្គរ និងសាសនា ជាពិសេស គឺព្រះពុទ្ធសាសនា ដែលដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាអារ្យធម៌អង្គរដ៏ខ្ពង់ខ្ពស់រហូតមក៕










នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការអន្តរក្រសួង បានដឹកនាំក្រុមប្រតិភូដើម្បីត្រួតពិនិត្យការងាររៀបចំទីតាំង ប្រារព្ធពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រារព្ធឡើងនៅមុខប្រាសាទអង្គរវត្ត នាថ្ងៃទី២-៣ ខែធ្នូខាងមុខនេះ។
នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនិងមន្រ្តីពាក់ព័ន្ធ បានចុះត្រួតពិនិត្យ ទីតាំងរៀបចំពិធីបួងសួង ចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា។ តាមគម្រោងរបស់រាជរដ្ឋាភិបាល ពិធីដ៏ធំនេះ គ្រោងធ្វើនៅថ្ងៃទី២ និងទី៣ ខែធ្នូ នៅបរិវេណមុខប្រាសាទអង្គរវត្ត។
តាំងពីឆ្នាំ១៩៩៨ ជាពេលដែលកម្ពុជាទទួលបានសន្តិភាពពេញលេញលើផ្ទៃប្រទេស ក្រោមនយោបាយឈ្នះ-ឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យកិត្តិសព្ទអង្គរខ្ចរខ្ចាយកាន់តែខ្លាំងទៅកាន់ឆាកអន្តរជាតិ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
4718
ម្សិលមិញ
:
8263
សប្តាហ៍នេះ
:
04718
ខែនេះ
:
0107590
សរុប
:
004212326