ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាជួបពិភាក្សាតាមដានខ្លឹមសារអនុសាសន៍ ICC-Angkor នៃកិច្ចប្រជុំបច្ចេកទេសលើកទី២៨

បានផ្សាយនៅ ថ្ងៃទី 04 ខែ តុលា ឆ្នាំ2017 10:30 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី២៨របស់ខ្លួន កាលពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០១៧ នាសាលសន្និសីទអង្គរ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ព្រមទាំងផ្តល់នូវអនុសាសន៍ជាច្រើនដល់គម្រោងនានា ដែលកំពុងអនុវត្តកិច្ចការរបស់ខ្លួននៅក្នុងរមណីយដ្ឋានអង្គរ។

ដើម្បីតាមដានខ្លឹមសារនៃអនុសាសន៍ និងដាក់ជូនក្រុមមន្ត្រីជំនាញយកទៅកែសម្រួលលើគម្រោងដែលបានអនុវត្តកន្លងមកឲ្យមានប្រសិទ្ធភាពខ្ពស់ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់។ ការតាមដានខ្លឹមសារអនុសាសន៍នៃគណៈកម្មាធិការ ICC-Angkor នេះ គឺដើម្បីប្រាកដថា មន្ត្រីជំនាញដែលទទួលបន្ទុកគម្រោងនីមួយៗបានយល់ច្បាស់ពីខ្លឹមសារនៃអនុសាសន៍ និងបានកែសម្រួលគម្រោងរបស់ខ្លួនទទួលបានប្រសិទ្ធភាពកម្រិតណា និងត្រៀមខ្លួនរាយការណ៍ជូនការវិវត្តនៃគម្រោងដល់គណៈកម្មាធិការនេះ នាកិច្ចប្រជុំពេញអង្គដែលនឹងចូលមកដល់នៅពាក់កណ្តាលខែធ្នូខាងមុខ។

នេះជាសកម្មភាពយកចិត្តទុកដាក់ជាប្រចាំលើកិច្ចការអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គររបស់អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសម្របសម្រួលជាមួយគណៈកម្មាធិការ ICC-Angkor ដើម្បីធ្វើឲ្យបេតិកភណ្ឌអង្គរអាចគង់វង្សជានិរន្តរ៍៕








នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ លោក គង់ មរកត ប្រធានស្តីទីនាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានដឹកនាំកម្លាំងចុះហាមឃាត់ការជីកដីធ្វើអាងហែលទឹកនៅក្នុងអាហារដ្ឋានប្រាសាទនាងពៅ ដែលស្ថិតក្នុងតំបន់១នៃរមណីយដ្ឋានអង្គរ មានទីតាំងនៅភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប។
នាវេលាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចូលរួមគោរពវិញ្ញាណក្ខន្ធគម្រប់ខួប៥ឆ្នាំនៃការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរដែលប្រព្រឹត្តទៅនៅព្រះរាជដំណាក់ខេត្តសៀមរាប។
ក្រុមការងារអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធូរគឺមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KCHF) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បាននាំចូលឧបករណ៍ពិសោធន៍កម្រិតរឹងមាំនៃថ្ម ដែលមានឈ្មោះថា Universal Testing Machine (UTM) ដើម្បីបម្រើដល់ការងារចាំបាច់របស់ខ្លួន។
តំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាក្រុងសៀមរាបទាំងមូលទើបតែទទួលរងជំនន់ទឹកភ្លៀងកន្លងទៅថ្មីៗនេះ។ តាមការព្យាកររបស់ក្រសួងធនធានទឹក ខេត្តមួយចំនួនដោយរួមទាំងសៀមរាបផងនឹងអាចមានភ្លៀងធ្លាក់ជាប់ៗគ្នាចន្លោះពីថ្ងៃទី១៣-២២ ខែតុលានេះ ដែលអាចនឹងនាំឲ្យមានជំនន់ទឹកភ្លៀងបន្តទៀត។
ដើមដំបូងមុន12345...129130បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
2341
ម្សិលមិញ
:
8156
សប្តាហ៍នេះ
:
19970
ខែនេះ
:
0152445
សរុប
:
003544224