NEWS

Some of the granite and sandstone artifacts were found in Angkor Park by APSARA Authority

Published on 28 September 2017 07:47 PM Post By ៖ Apsara National Authority

វត្ថុបុរាណធ្វើពីថ្មភក់មានឧបករណ៍ដុសថ្នាំសម័យបុរាណដែលគេហៅថា ថ្មបស់ ចំនួនពីរ ដែល ថ្មមួយមានរាងមូលនិងមួយទៀតរាងទ្រវែង ព្រមទាំងវត្ថុធ្វើពីដីដុតមាន ចានគោមសេឡាដុនចិន១ ចានចិនសខៀវ១ ថូទឹកធំពណ៌ត្នោត១ ថូទឹកតូចពណ៌ត្នោត១ បំណែកភាជន៍រឹងពណ៌ត្នោត១០ដុំ និងបំណែកភាជន៍ផុយ៧ដុំ ត្រូវបានរកឃើញកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងបរិវេណសួនបណ្តុះកូនឈើខាងកើតប្រាសាទធម្មនន្ទ ដោយលោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ខណៈជីកដីនៅកន្លែងបណ្តុះកូនឈើ។

តាមការបញ្ជាក់ពីលោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ មានជំនាញផ្នែកកុលាលភាជន៍បានឱ្យដឹងថា វត្ថុបុរាណទាំងអស់នោះគឺត្រូវបានប្រើប្រាស់នៅសម័យអង្គរ ផ្នែកសុខាភិបាលផងនិងជាឧបករណ៍សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផង។ គួរឱ្យចាប់អារម្មណ៍ដែលវត្ថុទាំងនោះត្រូវបានរកឃើញនៅខាងកើតខ្លោងទ្វារជ័យ ដែលជាទ្វារពិសេសរបស់រាជវាំងមានមនុស្សចេញចូលច្រើន និងមានស្លាកស្នាមការតាំងទីនិងប្រាសាទក្បែរនោះច្រើន។ ជាពិសេសថូទឹកបុរាណទាំងពីរដែលមានស្រទាប់រលោងពណ៌ត្នោតដ៏ស្រស់ស្អាតនិងមានរូបរាងល្អនេះ គឺបានផលិតឡើងនៅស.វទី១១ដល់១៥នៃគ.ស ហើយអ្នកប្រើប្រាស់ក៏មានឋានៈខ្ពង់ខ្ពស់គួរសម។ លើសពីនោះទៀត ក៏មានការនាំចូលផលិតផលចានពីប្រទេសចិនដែលបានប្រើនៅក្នុងសម័យនោះដែរ ហើយវត្ថុទាំងនោះជារបស់ល្អបំផុតដូចជា៖ ចានសេឡាដុន ផលិតនៅខេត្ត Zhejiang ពីស.វទី១៣ដល់១៥ នៃគ.ស និងបំណែកចានសខៀវ (Blue and white) ផលិតនៅខេត្ត Jiangxi ពីស.វទី១៤ ដល់១៦នៃគ.ស។

បច្ចុប្បន្នវត្ថុបុរាណដែលជីកបានទាំងអស់ ត្រូវបានប្រគល់ជូនមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីអភិរក្សនិងជួសជុល ក៏ដូចជាសិក្សាបន្ថែមពីកាលប្រវត្តិនិងព័ត៌មានលម្អិតនៃវត្ថុបុរាណទាំងនោះ៕












ការសាងសង់លំនៅដ្ឋាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវតែប្រព្រឹត្តិទៅតាមលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាបាននូវទេសភាពវប្បធម៌ អត្តសញ្ញាណខ្មែរ បុរាណដ្ឋានត្រូវការពារ និងចៀសវាងការបំផ្លាញផ្សេងៗនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក។
១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរបានចំនួន៧សំណើ
ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ បានចំនួន៧សំណើ។
ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
FirstPrev12345...362363NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
9590
Yesterday
:
8934
This Week
:
09590
This Month
:
0327715
Total
:
013310029