ព័ត៌មានថ្មីៗ

គណៈប្រតិភូក្រសួងកសិកម្មចិនអញ្ជើញទស្សនកិច្ចនៅភូមិធម្មជាតិរុនតាឯក

បានផ្សាយនៅ ថ្ងៃទី 11 ខែ កញ្ញា ឆ្នាំ2017 12:30 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

កាលពីពេលថ្មីៗកន្លងមកនេះ ឯកឧត្តម ZHANG ZHONGQIU អនុរដ្ឋមន្ត្រីក្រសួងកសិកម្មចិនបានអញ្ជើញទស្សនកិច្ចនៅភូមិធម្មជាតិរុនតាឯក ដើម្បីស្វែងយល់ពីការរស់នៅនិងសក្តានុពលផ្សេងៗនៅទីនោះ។

ដំណើរទស្សនកិច្ចនេះអមដោយសហការី៤រូបនិងទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក រួមនឹងក្រុមការងារ។

ឯកឧត្តម ម៉ី ម៉ារ៉ាឌី បានពន្យល់ពីទីតាំងភូមិសាស្ត្រ សក្តានុពលផ្នែកទេសចរណ៍ និងគម្រោងនានាក្នុងភូមិធម្មជាតិរុនតាឯក ដែលគាំពារដល់ការថែរក្សា អភិរក្សបេតិកភណ្ឌជាតិ ដោយការទទួលយកប្រជាជនក្នុងតំបន់១ តំបន់២មករស់នៅទីនេះ ហើយបង្កលក្ខណៈងាយស្រួលក្នុងការរស់នៅ លើកកម្ពស់សុខភាពប្រជាជន និងផ្តល់ចំណេះជំនាញ ដីធ្លី ដើម្បីលើកតម្កើងសេដ្ឋកិច្ចក្នុងគ្រួសារឱ្យបានល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងនោះដែរឯកឧត្តមក៏បានលើកឡើងពីដៃគូសហការផ្សេងៗនិងក្រុមហ៊ុនកសិកម្មចិនដែលបានរួមចំណែកធ្វើឱ្យភូមិធម្មជាតិរុនតាឯកមានការរីកចម្រើន តាមរយៈការចែករំលែកបទពិសោធន៍ផ្នែកកសិកម្មនិងការផ្តល់ការងារដល់ប្រជាជននៅទីនោះផងដែរ។

ឯកឧត្តម ZHANG ZHONGQIU ក៏បានកត់សម្គាល់ខ្លាំងចំពោះសក្តានុពលទេសចរណ៍ ប្រវត្តិសាស្ត្រ ការរៀបចំទីតាំងភូមិសាស្ត្រ និងការយកចិត្តទុកដាក់លើជីវភាពរបស់ប្រជាជនជនក្នុងភូមិ ដែលមានទាំងការលើកស្ទួយចំណេះដឹងផ្នែកកសិកម្ម ការសិក្សាអប់រំ និងការគោរពបូជាជំនឿសាសនាបានយ៉ាងល្អប្រសើរ។

ក្រោយកិច្ចសំណេះសំណាលនេះ គណៈប្រតិភូក្រសួងកសិកម្មចិន រួមទាំងថ្នាក់ដឹកនាំនៃគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ក៏បានចូលរួមដាំដើមឈើអនុស្សាវរីយ៍ ដើម្បីលើកម្ពស់បរិស្ថានបៃតងដល់ភូមិនេះទៀតផង៕








អាកាសធាតុក្តៅហួតហែងនាឆ្នាំនេះ ធ្វើឱ្យត្រពាំង បឹងបួរ អណ្តូង ស្រះ ប្រឡាយដែលធ្លាប់មានទឹក បែររីងខះដីបែកក្រហែង មនុស្សខ្វះទឹកប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង រុក្ខជាតិក្រៀមស្វិតស្រពោន សត្វស្លាប់ហូរហែខុសពីរាល់ឆ្នាំ។ ដោយឃើញពីផលលំបាកបែបនេះ ហើយស្របនឹងរដូវកាលដែលត្រូវធ្វើពិធីសុំទឹកភ្លៀងជាទំនៀមរបស់អ្នកស្រុកអង្គរផងនោះ អ្នកភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ក៏បានប្រារព្ធពិធីនេះឡើងនៅលើភ្នំបាខែងកាលពីពេលថ្មីៗកន្លងមកនេះ ដោយមានកិច្ចសម្របសម្រួលនិងគាំទ្រពីអាជ្ញាធរជាតិអប្សរាផងដែរ។
នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប បានដឹកនាំក្រុមការងារ បន្តចុះចែកទឹកដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅសង្កាត់ទឹកវិល ក្រុងសៀមរាប។
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ Miss Global 2015 ចំនួន៣រូប មកពីប្រទេសអូស្ត្រាលី ប្រទេសអៀរឡង់ និងសហរដ្ឋអាមេរិក (មានសញ្ជាតិខ្មែរ) រួមនឹងគណៈប្រតិភូអមដំណើរ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ សង្វារ អគ្គនាយករង និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើននាក់ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីស្តាប់បទបង្ហាញមួយចំនួនអំពីអង្គរនិងការគ្រប់គ្រងតំបន់អង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
8220
ម្សិលមិញ
:
14123
សប្តាហ៍នេះ
:
69218
ខែនេះ
:
0327679
សរុប
:
004017095