ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាដាំដើមគគីរ១៨០០ដើមនៅច្រកចូលខាងកើតឆៀងខាងត្បូងក្នុងបរិវេណប្រាសាទតាព្រហ្ម

បានផ្សាយនៅ ថ្ងៃទី 31 ខែ សីហា ឆ្នាំ2017 04:19 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា បានប្រារព្ធពិធីដាំកូនឈើមិត្តភាពដើម្បីរក្សាទេសភាពវប្បធម៌ធម្មជាតិនៅច្រកចូលខាងកើតឆៀងខាងត្បូងក្នុងបរិវេណប្រាសាទតាព្រហ្មចំនួន១៨០០ដើម។

ពិធីនេះអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករងតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំនៃនាយកដ្ឋាននីមួយៗ មន្ត្រី បុគ្គលិក ឆ្មាំ កម្មករ រួមទាំងនិស្សិតជប៉ុន សរុបប្រមាណជាង៤០០នាក់។

លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌និងបរិស្ថាន បានលើកឡើងថា ព្រៃឈើគឺមានសារៈសំខាន់ណាស់សម្រាប់ភាពគង់វង្សរបស់ប្រាសាទក្នុងតំបន់អង្គរ ព្រោះវាជារបាំងការពារខ្យល់យ៉ាងរឹងមាំ រក្សាសំណើមដល់ថ្មប្រាសាទមិនងាយធ្វើឱ្យថ្មរបេះឬសឹករិចរិល ទប់ទល់ការហូរច្រោះដី រក្សាទឹកក្រោមដីមិនឱ្យប្រាសាទស្រុត និងជាគម្របបៃតងលម្អជុំវិញប្រាសាទឱ្យមានទេសភាពស្រស់ត្រកាលគួរជាទីគយគន់។

លោកប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានបន្តទៀតថា ការដាំដើមឈើជាការងារប្រចាំថ្ងៃរបស់នាយកដ្ឋាន ហើយជារៀងរាល់ឆ្នាំនាយកដ្ឋានក៏មានប្រារព្ធពិធីដាំកូនឈើមិត្តភាពនៅតាមបណ្តាប្រាសាទនានាដូច្នេះដែរ ហើយសរុបរយៈពេល១០ឆ្នាំកន្លងមកនេះ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ដាំដើមឈើបាន២៧ម៉ឺនដើមហើយ៕
















សំណង់ខុសច្បាប់នៅក្នុងឧទ្យានអង្គរចំនួន១៧១ករណី ដែលមាន១៤០ករណីបានរុះរើរួចរាល់ និង៣១ករណីបានចុះកិច្ចសន្យារុះរើដោយស្ម័គ្រចិត្តត្រឹមរយៈពេល៩ថ្ងៃ បើគិតមកដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។
កញ្ចុះចំនួន១០និងផ្ទះថ្មមួយខ្នងបានសង់ឡើងក្នុងពេលឃោសនាបោះឆ្នោត តាមបណ្តោយផ្លូវពីព្រលានយន្តហោះអន្តរជាតិសៀមរាបទៅប្រាសាទអង្គរវត្ត ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ជាកម្មសិទ្ធិរបស់ម្ចាស់ឈ្មោះ អឿម ស្រីពេជ្រ មានប្តីជាមន្ត្រីយោធា ត្រូវបានក្រុមគណៈកម្មការចម្រុះចុះរុះរើដោយផ្ទាល់នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីម្ចាស់សំណង់សន្យាថារុះរើ តែបែរជាពន្យារពេលជាច្រើនលើកច្រើនសា។
អ៊ំស្រី សាប គួន អាយុ៦៨ឆ្នាំ ជាពលរដ្ឋនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប កាលពី៣ខែមុន បានប្រទះឃើញក្រឡមួយខណៈកំពុងឆាយដីដើម្បីដាំពោតដែលមានទីតាំងនៅខាងជើងផ្ទះជិតប្រាសាទទន្លេស្ងួត។
បើគិតមកត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ គឺរយៈពេល៤ថ្ងៃហើយនៃយុទ្ធនាការរុះរើសំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរ ដែលអនុវត្តដោយក្រុមគណៈកម្មការចម្រុះ រួមមានអាជ្ញាធរជាតិអប្សរានិងរដ្ឋបាលខេត្តសៀមរាប រួមទាំងស្ថាប័នពាក់ព័ន្ធ។
អស់រយៈពេល១៥ថ្ងៃនៃកម្មសិក្សានៅតាមការដ្ឋានអំពីប្រវត្តិសាស្ត្រខ្មែរនិងកំណាយស្រាវជ្រាវបុរាណវិទ្យានៅប្រាសាទទន្លេស្ងួត ក្រុមសិក្ខាកាមជាតិ-អន្តរជាតិចំនួន១៥រូប មានកម្ពុជា សិង្ហបុរី អូស្ត្រាលី ឥណ្ឌា ភូមា ម៉ាឡេស៊ី អាមេរិក ឥណ្ឌូនេស៊ី វៀតណាម និងប្រទេសហ្វីលីពីន បានបញ្ចប់ទស្សនកិច្ចចុងក្រោយនៅសារមន្ទីរនរោត្តមសីហនុ-អង្គរ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
1946
ម្សិលមិញ
:
3923
សប្តាហ៍នេះ
:
09887
ខែនេះ
:
0122742
សរុប
:
003243606