ព័ត៌មានថ្មីៗ

ប្រជាជនភូមិធម្មជាតិរុនតាឯកទទួលបានសេវាកម្មពិនិត្យសុខភាពឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តជុំវិញពិភពលោករបស់សហរដ្ឋអាមេរិក

បានផ្សាយនៅ ថ្ងៃទី 30 ខែ សីហា ឆ្នាំ2017 01:52 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជុំវិញពិភពលោក (Volunteer Around the World) ជាអង្គការមិនមែនរដ្ឋាភិបាល មានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក និង៦ប្រទេសផ្សេងទៀត បានផ្តល់សេវាកម្មពិនិត្យសុខភាពដោយឥតគិតថ្លៃ រយៈពេល១ថ្ងៃពេញដល់ប្រជាជននៅភូមិធម្មជាតិរុនតាឯក នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។

លោក Keegan Springett អ្នកសម្របសម្រួលក្រុម បានឱ្យដឹងថា គោលបំណងនៃក្រុមការងារយើងគឺផ្តោតទៅលើផ្នែកបម្រើសេវាកម្មសុខភាពទូទៅដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅតាមសហគមន៍នានានៅស្រុកបន្ទាយស្រី ខេត្តសៀមរាប សរុបចំនួន៦ភូមិ មានរយៈពេល៦ថ្ងៃ។ ពួកយើងមានក្រុមគ្រូពេទ្យជាជំនួយការនិងវេជ្ជបណ្ឌិតខ្មែរនិងបរទេសចំនួន១០នាក់ ដើម្បីពិនិត្យសុខភាព ផ្តល់ប្រឹក្សា និងចែកថ្នាំសង្កូវជូនដោយមិនគិតកម្រៃ។ ក្រៅពីនោះក៏មានការអប់រំអនាម័យ ដូចជាលាងសម្អាតដៃនិងការដុសសម្អាតធ្មេញដល់សិស្សសាលាក្នុងតំបន់គោលដៅផងដែរ។

លោកបន្តទៀតថា ជារៀងរាល់៦ខែ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តជុំវិញពិភពលោក នឹងចុះមកស្រុកបន្ទាយស្រីម្តងទៀត ដើម្បីជួយផ្នែកសុខាភិបាលដល់ប្រជាជនចំនួន១៨ទីតាំងឱ្យទទួលបានសេវាពិនិត្យសុខភាពដោយឥតគិតថ្លៃ។ ការជ្រើសរើសខេត្តសៀមរាបជាគោលដៅ ព្រោះមិនត្រឹមតែពួកយើងមកជួយមនុស្សធម៌ទេ ថែមទាំងបានទស្សនាប្រាសាទអង្គរវត្តដ៏ល្អអស្ចារ្យរបស់ខ្មែរផង។

បន្ថែមពីនោះក្នុងនាមជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ឯកឧត្តម ម៉ី ម៉ារ៉ាឌី ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់បានចុះជួយប្រជាជននៅទីនេះសាជាថ្មីម្តងទៀត។ អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ជាខ្លាំងលើសុខភាពប្រជាជន ហើយជារឿយៗតែងអញ្ជើញគ្រូពេទ្យជាច្រើនមកកាន់ទីនេះ ហើយអប់រំប្រជាជនឱ្យយល់ដឹងពីសុខភាព អនាម័យក្នុងការរស់នៅប្រចាំថ្ងៃ ទាំងកុមារនិងមនុស្សធំ ឱ្យផឹកទឹកស្អាត ហូបចុកស្អាត ពិសេសបំផុសឱ្យការចូលរួមសម្អាតបរិស្ថានទាំងអស់គ្នា ដើម្បីទទួលបានការរស់នៅប្រកបដោយសុខភាពល្អ មានសុខភាពល្អ មានអ្វីៗគ្រប់យ៉ាង៕














ក្រុមលេខាធិការដ្ឋានសហគមន៍ប្រចាំស្រុកអង្គរធំ ដែលដឹកនាំដោយអគ្គនាយករងអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ កាលពីសប្ដាហ៍កន្លងទៅ បានចុះជួយធ្វើផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នង និងបានបុកអណ្ដូងទឹកចំនួន២ ដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត។
នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ នាសាលសន្និសីទ អង្គរ នៃអាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលពីកិច្ចការពារ និងគ្រប់គ្រងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២-៦ ខែកក្កដា ឆ្នាំ២០១៨ រៀបចំឡើងក្នុងគោលបំណងបង្កើនចំណេះដឹងបន្ថែមនិងឱ្យមន្ត្រីបុគ្គលិកពាក់ព័ន្ធយល់ដឹងកាន់តែស៊ីជម្រៅអំពីការងារអភិរក្ស និងអភិវឌ្ឍន៍ ក្នុងតំបន់ការពារបេតិកភណ្ឌ«អង្គរ» ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។​
សេចក្ដីប្រកាសព័ត៌មានស្ដីពីការទប់ស្កាត់សំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ
តំបន់រលួសត្រូវបានគេស្គាល់ថា ជាអតីតរាជធានីដើមសម័យអង្គរ។ តំបន់នេះមានប្រាសាទចម្បងៗមួយចំនួន ដូចជាប្រាសាទលលៃ ប្រាសាទព្រះគោ និងប្រាសាទបាគង។ មិនខុសពីប្រាសាទដ៏ទៃប្រាសាទក្នុងតំបន់នេះរងការខូចខាតជាច្រើន ដែលទាមទារឱ្យមានការជួសជុលឱ្យបានទាន់ពេលវេលា។
ក្រុមការងារសហគមន៍របស់អាជ្ញាជរជាតិអប្សរាបានប្រជុំបូកសរុបរបាយការណ៍ក្នុងឆមាសទី១ នៃឆ្នាំ២០១៨ ដោយមានការអនុញ្ញាតសំណង់ស្រាលចំនួន៦២៤ករណី ជូនប្រជាសហគមន៍ក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅសាលបេងមាលា នៃអាជ្ញាធរជាតុអប្សរា នៅព្រឹកថ្ងៃអង្គារ៍ ទី២៥ ខែមិថុនាឆ្នាំ២០១៨កន្លងទៅនេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
7215
ម្សិលមិញ
:
10149
សប្តាហ៍នេះ
:
71932
ខែនេះ
:
0252902
សរុប
:
006189793