ព័ត៌មានថ្មីៗ

០៤ថ្ងៃនៃយុទ្ធនាការរុះរើសំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរមានសំណង់ចំនួន១០៩ករណីត្រូវបានក្រុមការងាររុះរើនិងម្ចាស់សំណង់ស្ម័គ្រចិត្តរុះរើខ្លួនឯង

បានផ្សាយនៅ ថ្ងៃទី 14 ខែ សីហា ឆ្នាំ2017 04:00 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

បើគិតមកត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ គឺរយៈពេល៤ថ្ងៃហើយនៃយុទ្ធនាការរុះរើសំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរ ដែលអនុវត្តដោយក្រុមគណៈកម្មការចម្រុះ រួមមានអាជ្ញាធរជាតិអប្សរានិងរដ្ឋបាលខេត្តសៀមរាប រួមទាំងស្ថាប័នពាក់ព័ន្ធ។

លទ្ធផលការងារដែលទទួលបានពីគោលដៅមាន៖ ក្រុងសៀមរាប ស្រុកបន្ទាយស្រី ស្រុកប្រាសាទបាគង និងស្រុកអង្គរធំ គឺមានសំណង់ខុសច្បាប់ចំនួន១០៩ករណីដែលក្នុងនោះ៦៥ករណីត្រូវបានរុះរើរួចរាល់ជាស្ថាពរដោយក្រុមគណៈកម្មការចម្រុះនិង៤៤ករណីម្ចាស់សំណង់បានស្ម័គ្រចិត្តធ្វើកិច្ចសន្យារុះរើដោយខ្លួនឯង តែនៅមិនទាន់រុះរើរួចរាល់នៅឡើយ។

ក្រុមគណៈកម្មការចម្រុះនឹងបន្តកិច្ចការនេះរហូតបញ្ចប់ទៅតាមគម្រោង ហើយអំពាវនាវដល់ប្រជាជនឱ្យស្ម័គ្រចិត្តក្នុងការរុះរើសំណង់ខុសច្បាប់ និងចូលរួមសហការជាមួយក្រុមការងារជាបន្តទៀត ចៀសវាងការខូចខាតទ្រព្យសម្បត្តិនិងផលប្រយោជន៍របស់បងប្អូនធ្ងន់ធ្ងរ។ ការអនុវត្តតាមច្បាប់នេះគឺដើម្បីរួមគ្នាការពាររមណីយដ្ឋានអង្គរឱ្យមានភាពស្រស់ស្អាត រក្សាបាននូវទីតាំងប្រវត្តិសាស្ត្រដែលជាមរតកជាតិដ៏សំខាន់សម្រាប់កូនខ្មែរគ្រប់រូប គ្រប់ជំនាន់ឱ្យស្ថិតស្ថេរចីរកាល៕






























សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានពិព័រណ៍អចិន្រ្តៃយ៍ចំនួន៣ សុទ្ធសឹងជាលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងតំបន់អង្គរ។ ពិព័រណ៍វត្ថុបុរាណដែលបានមកពីកំណាយស្រាវជ្រាវទាំងនោះ នឹងផ្តល់ចំណេះដឹងដល់អ្នកទស្សនាឱ្យយល់បានកាន់តែច្បាស់អំពីបុរាណវិទ្យាលើដីនិងក្រោមដី រួមទាំងប្រវត្តិសិល្បៈជាច្រើនទៀត។
អង្គរ ជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ បានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២។ តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន ក្រៅតែពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់អង្គរ ការបណ្តុះបណ្តាលអ្នកបន្តវេនថែរក្សាអង្គរត្រូវបានចាត់ទុកជាកិច្ចការអាទិភាពយ៉ាងសំខាន់។
ជាស្មារតីរួមចំណែកអបអរសាទរខួបលើកទី២៣នៃទិវាវប្បធម៌ជាតិ ដែលធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា កន្លងមកក៏បានចេញផ្សាយទស្សនាវដ្តី «ព្រះនគរ» ដែលបរិយាយលម្អិតពីទិដ្ឋភាពទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាលទ្ធផលស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។
ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ គឺជាទិវាវប្បធម៌ជាតិលើកទី២៣ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ ជាតិ »
ដើមដំបូងមុន12345...395396បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
16
ថ្ងៃនេះ
:
23027
ម្សិលមិញ
:
33216
សប្តាហ៍នេះ
:
240511
ខែនេះ
:
0240511
សរុប
:
015310314