ព័ត៌មានថ្មីៗ

គណៈកម្មការចម្រុះរុះរើសំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរ៖ នៅថ្ងៃទីពីរនៃការចុះរុះរើសំណង់ខុសច្បាប់ ប្រជាជនមួយចំនួនធំ ព្រមទទួលខុសនិងស្ម័គ្រចិត្តរុះរើដោយខ្លួនឯង

បានផ្សាយនៅ ថ្ងៃទី 11 ខែ សីហា ឆ្នាំ2017 12:47 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅក្នុងយុទ្ធនាការរុះរើសំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរ នៅថ្ងៃទីពីរត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ក្រុមគណៈកម្មការចម្រុះបានរាយការណ៍ថា ប្រជាជននៅក្នុងតំបន់គោលដៅទាំង៤ មានក្រុងសៀមរាប ស្រុកអង្គរធំ ស្រុកបន្ទាយស្រី និងស្រុកប្រាសាទបាគង ភាគច្រើនព្រមទទួលខុសចំពោះការលួចសាងសង់ និងស្ម័គ្រចិត្តរុះរើដោយខ្លួនឯង។

ចំពោះទិន្នន័យដែលប្រជាជនព្រមរុះរើដោយខ្លួនឯងសរុបត្រឹមព្រឹកម៉ោង១១.៣០នាទីថ្ងៃនេះ គឺបានចំនួនសរុប៣១ករណី ដោយនៅក្នុងនោះ ក្រុងសៀមរាបមាន៧ករណី ស្រុកប្រាសាទបាគងមាន២ករណី នៅស្រុកបន្ទាយស្រីមាន២០ករណី និងនៅស្រុកអង្គរធំមាន២ករណី។ សូមបញ្ជាក់ដែរថា សំណង់ទាំងនោះមានទាំងប្រភេទធ្ងន់និងសំណង់ស្រាល។

ក្រុមគណៈកម្មការចម្រុះ ក៏នៅតែអំពាវនាវដល់ប្រជាជនឱ្យស្ម័គ្រចិត្តក្នុងការរុះរើសំណង់ខុសច្បាប់ និងចូលរួមសហការជាមួយក្រុមការងារជាបន្តទៀត ចៀសវាងការខូចខាតទ្រព្យសម្បត្តិនិងផលប្រយោជន៍របស់បងប្អូនធ្ងន់ធ្ងរ។ ការអនុវត្តតាមច្បាប់នេះគឺដើម្បីរួមគ្នាការពាររមណីយដ្ឋានអង្គរឱ្យមានភាពស្រស់ស្អាត រក្សាបាននូវទីតាំងប្រវត្តិសាស្ត្រដែលជាមរតកជាតិដ៏សំខាន់សម្រាប់កូនខ្មែរគ្រប់រូប គ្រប់ជំនាន់ឱ្យស្ថិតស្ថេរចីរកាល៕




























សេចក្ដីជូនដំណឹងស្ដីពី ការបង្វែរទិសចរាចរណ៍ នៅមុខអង្គរវត្ត ក្នុងពីធីលែងកូនត្រី នៃទិវាមច្ឆាជាតិនៅថ្ងៃទី ០១ ខែកក្ដដា ឆ្នាំ២០១៨
អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជំរាបជូនដំណឹងដល់គ្រប់ក្រសួង មន្ទីរ ស្ថាប័នជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់អោយបានជ្រាបថា៖ ក្នុងគោលដៅពង្រឹង ក៏ដូចជាអភិវឌ្ឍសេវាកម្មទេសចរណ៍នៃរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានសិក្សាបង្កើត និងដាក់ឲ្យដំណើរការសាកល្បងគេហទំព័រទេចរណ៍ www.angkor.com.kh នាអំឡុងខែកុម្ភៈ ឆ្នាំ២០១៧។ តាមរយៈគេហទំព័រនេះ ភ្ញៀវជាតិ និងអន្តរជាតិបានស្វែងយល់ពីរមណីយដ្ឋានអង្គរបានស៊ីជម្រៅ ទាំងព័ត៌មាន ប្រវត្តិសាស្ត្រ សង្គម និតិវិធីនានា ដែលត្រូវអនុវត្តមុន និងអំឡុងពេលទស្សនា រួមទាំងព័ត៌មានសំខាន់ សំរាប់ទេសចរ ក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចមកកាន់អង្គរ។
ថ្មីៗនេះ គេហទំព័រមួយឈ្មោះសារព័ត៌មានក្រមា បានចុះផ្សាយថា «អ្នកលេងហ្វេសបុករិះគន់អាជ្ញាធរអប្សរា ដែលមិនមើលជនជាតិចិនសរសេរអក្សរចិននៅក្នុងបរិវេណប្រាសាទអង្គរវត្ត» កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨។

អត្ថបទនេះបានលើកយកមតិរបស់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានប្រើនូវពាក្យអសុរោះ ប្រមាថមើលងាយ និងផ្តល់ភាពអយុត្តិធម៌ហាក់គ្មានការយល់ដឹងច្បាស់លាស់ពីអ្វីដែលកើតឡើងពីមុនមក ជាពិសេសលើកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចគ្រប់ជំនាញក្នុងការថែរក្សាបេតិកភណ្ឌក្នុងតំបន់អង្គរ។
ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និង លោក លី អាន ប្រធានការិយាល័យប្រឹក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាស្តីពីកិច្ចព្រមព្រៀងសម្រាប់ការអនុវត្តគម្រោងជួសជុលព្រះបរមរាជវាំងនៅអង្គរ-ខេត្តសៀមរាប។
នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលថវិកាចំនួន២៤៧,០៨០,០០០រៀល ពីក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិក ដែលបានប្រើប្រាស់រូបភាពនៃប្រាសាទអង្គរវត្ត នៅលើប្រអប់ (box) និងនៅលើផ្ទាំងមុខ (theme) នៃទូរស័ព្ទដៃម៉ាក Samsung Galaxy «J» ស៊េរី២០១៦ តាមរយៈយុទ្ធនាការ «មោទនភាពជាតិក្នុងដៃអ្នក» ក្នុងចេតនាបំផុសទឹកចិត្តស្រលាញ់ និងមោទនភាពចំពោះប្រាសាទអង្គរវត្ត។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
6300
ម្សិលមិញ
:
8867
សប្តាហ៍នេះ
:
06300
ខែនេះ
:
0260854
សរុប
:
006197745