ព័ត៌មានថ្មីៗ

គណៈកម្មការចម្រុះរុះរើសំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរ៖ នៅថ្ងៃទីពីរនៃការចុះរុះរើសំណង់ខុសច្បាប់ ប្រជាជនមួយចំនួនធំ ព្រមទទួលខុសនិងស្ម័គ្រចិត្តរុះរើដោយខ្លួនឯង

បានផ្សាយនៅ ថ្ងៃទី 11 ខែ សីហា ឆ្នាំ2017 12:47 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅក្នុងយុទ្ធនាការរុះរើសំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរ នៅថ្ងៃទីពីរត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ក្រុមគណៈកម្មការចម្រុះបានរាយការណ៍ថា ប្រជាជននៅក្នុងតំបន់គោលដៅទាំង៤ មានក្រុងសៀមរាប ស្រុកអង្គរធំ ស្រុកបន្ទាយស្រី និងស្រុកប្រាសាទបាគង ភាគច្រើនព្រមទទួលខុសចំពោះការលួចសាងសង់ និងស្ម័គ្រចិត្តរុះរើដោយខ្លួនឯង។

ចំពោះទិន្នន័យដែលប្រជាជនព្រមរុះរើដោយខ្លួនឯងសរុបត្រឹមព្រឹកម៉ោង១១.៣០នាទីថ្ងៃនេះ គឺបានចំនួនសរុប៣១ករណី ដោយនៅក្នុងនោះ ក្រុងសៀមរាបមាន៧ករណី ស្រុកប្រាសាទបាគងមាន២ករណី នៅស្រុកបន្ទាយស្រីមាន២០ករណី និងនៅស្រុកអង្គរធំមាន២ករណី។ សូមបញ្ជាក់ដែរថា សំណង់ទាំងនោះមានទាំងប្រភេទធ្ងន់និងសំណង់ស្រាល។

ក្រុមគណៈកម្មការចម្រុះ ក៏នៅតែអំពាវនាវដល់ប្រជាជនឱ្យស្ម័គ្រចិត្តក្នុងការរុះរើសំណង់ខុសច្បាប់ និងចូលរួមសហការជាមួយក្រុមការងារជាបន្តទៀត ចៀសវាងការខូចខាតទ្រព្យសម្បត្តិនិងផលប្រយោជន៍របស់បងប្អូនធ្ងន់ធ្ងរ។ ការអនុវត្តតាមច្បាប់នេះគឺដើម្បីរួមគ្នាការពាររមណីយដ្ឋានអង្គរឱ្យមានភាពស្រស់ស្អាត រក្សាបាននូវទីតាំងប្រវត្តិសាស្ត្រដែលជាមរតកជាតិដ៏សំខាន់សម្រាប់កូនខ្មែរគ្រប់រូប គ្រប់ជំនាន់ឱ្យស្ថិតស្ថេរចីរកាល៕




























ស្ពៃ ប៉េងប៉ោះ ត្រកូន ននោង ត្រឡាច សណ្តែកកួរ ត្រសក់ ត្រប់ និងកូនរុក្ខជាតិពូជជាច្រើន ត្រូវបានតាំងលក់យ៉ាងស្អេកស្កះនៅក្នុងស្តង់របស់អាជ្ញាធរជាតិអប្សរាក្នុងពិព័រណ៍ផលិតផលបន្លែ ផ្លែឈើកម្ពុជាលើកទី១០ កាលពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧កន្លងមកនេះ។
មន្ត្រីជំនាញខ្មែរផ្នែកអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលលើចម្លាក់តោចំនួនពីរដែលមានទីតាំងនៅផ្លូវឡើងទៅកាន់ជាន់ទី៥ផ្នែកខាងជើងនិងខាងត្បូងនិងបដិមាព្រះពុទ្ធរូបធ្វើនៅសម័យកណ្តាលចំនួនពីរអង្គ ស្ថិតក្នុងប្រាង្គកណ្តាល នៃប្រាសាទប្រែរូប ដែលស្ថិតនៅជ្រុងឦសាននៃស្រះស្រង់លើបណ្តោយផ្លូវវង់ធំ។
នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឲ្យលោក Du Lingxin ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋបាលតំបន់ Xicheng ទីក្រុងប៉េកាំង បានជួបសំណេះសំណាលការងារ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
2501
ម្សិលមិញ
:
5895
សប្តាហ៍នេះ
:
14052
ខែនេះ
:
0116924
សរុប
:
004221660