ព័ត៌មានថ្មីៗ

ក្រុមគណៈកម្មការចម្រុះចាប់ផ្តើមអនុវត្តការរុះរើសំណង់ខុសច្បាប់នៅក្នុងឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 10 ខែ សីហា ឆ្នាំ2017 03:45 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ក្រុមគណៈកម្មាការចម្រុះ រួមមានអាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្តសៀមរាប និងអង្គភាពពាក់ព័ន្ធផ្សេងៗ បានចាប់ផ្តើមអនុវត្តការចុះរុះរើសំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរហើយ។

ការចុះរុះរើសំណង់ខុសច្បាប់ទាំងនេះ ធ្វើឡើងបន្ទាប់ពីក្រុមគណៈកម្មាការចម្រុះបានពន្យារពេលអស់មួយរយៈនិងជូនដំណឹងជាសាធារណៈច្រើនដងរួចមកហើយ ដើម្បីទុកលទ្ធភាពឱ្យប្រជាជនធ្វើការរុះរើដោយខ្លួនឯង ចៀសវាងការខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរដោយសារក្រុមការងារ។ ចំពោះគោលដៅដែលរុះរើនៅថ្ងៃទីមួយនេះ គឺធ្វើនៅស្រុកប្រាសាទបាគង ស្រុកអង្គរធំ និងក្រុងសៀមរាប ដោយរុះរើសំណង់ខុសច្បាប់បានចំនួន១១ករណី។

តាមការសង្កេតជាក់ស្តែង កំឡុងពេលរុះរើក៏មានប្រជាជនមួយចំនួនបានស្ម័គ្រចិត្តរុះរើដោយខ្លួនឯងផងដែរ ហើយក្រុមគណៈកម្មាការចម្រុះ ក៏នៅតែអំពាវនាវដល់ប្រជាជនឱ្យ ស្មគ្រចិត្តក្នុងការរុះរើសំណង់ខុសច្បាប់ និងចូលរួមសហការជាមួយក្រុមការងារដើម្បីរមណីយដ្ឋានអង្គរមានភាពស្រស់ស្អាត រក្សាបាននូវទីតាំងប្រវត្តិសាស្ត្រដែលជាមរតកជាតិដ៏សំខាន់សម្រាប់កូនខ្មែរគ្រប់រូប គ្រប់ជំនាន់៕

























ភ្លៀងខ្យល់បក់បោកយ៉ាងខ្លាំង កាលពីរាត្រីថ្ងៃទី១-២ ខែតុលា ឆ្នាំ២០១៧ បានធ្វើឲ្យដើមឈើជាច្រើនដើម នៅក្នុងបរិវេណនៃរមណីយដ្ឋានដួលរលំ។ ពេលនេះ មន្ត្រីជំនាញ កំពុងរៀបចំកាត់សម្អាតចេញដើម្បីកុំឲ្យមានបញ្ហាស្ទះចរាចរ និងប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទថែមទៀត។
ភ្លៀងមួយមេធំរួមនឹងខ្យល់បក់បោកយ៉ាងខ្លាំង កាលពីរាត្រីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ បានធ្វើឲ្យដើមឈើជាច្រើនដើម នៅក្នុងបរិវេណនៃរមណីយដ្ឋានដួលរលំ។ ពេលនេះ មន្ត្រីជំនាញ កំពុងរៀបចំកាត់សម្អាតចេញដើម្បីកុំឲ្យមានបញ្ហាស្ទះចរាចរ និងប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទថែមទៀត។
លោកតា វណ្ណ ម៉ូលីវណ្ណ បិតាស្ថាបត្យកម្មខ្មែរ និងជាស្ថាបនិកអាជ្ញាធរជាតិអប្សរា បានទទួលមរណភាពក្នុងជន្មាយុ៩១ឆ្នាំ កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅគេដ្ឋានរបស់លោក ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទជាច្រើនរូបបានចូលគោរពវិញ្ញាណក្ខន្ធ បំពាក់ផ្កាកម្រង និងជូនសាររំលែកទុក្ខចំពោះក្រុមគ្រួសារនៃសពលោកតា វណ្ណ មូលីវណ្ណ បិតាស្ថាបត្យករខ្មែរ និងជាប្រធានទី១នៃអាជ្ញាធរជាតិអប្សរា។
វត្ថុបុរាណធ្វើពីថ្មភក់មានឧបករណ៍ដុសថ្នាំសម័យបុរាណដែលគេហៅថា ថ្មបស់ ចំនួនពីរ ដែល ថ្មមួយមានរាងមូលនិងមួយទៀតរាងទ្រវែង ព្រមទាំងវត្ថុធ្វើពីដីដុតមាន ចានគោមសេឡាដុនចិន១ ចានចិនសខៀវ១ ថូទឹកធំពណ៌ត្នោត១ ថូទឹកតូចពណ៌ត្នោត១ បំណែកភាជន៍រឹងពណ៌ត្នោត១០ដុំ និងបំណែកភាជន៍ផុយ៧ដុំ ត្រូវបានរកឃើញកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងបរិវេណសួនបណ្តុះកូនឈើខាងកើតប្រាសាទធម្មនន្ទ ដោយលោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ខណៈជីកដីនៅកន្លែងបណ្តុះកូនឈើ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
3920
ម្សិលមិញ
:
8231
សប្តាហ៍នេះ
:
29780
ខែនេះ
:
0162255
សរុប
:
003554034