ព័ត៌មានថ្មីៗ

ក្រុមគណៈកម្មការចម្រុះចាប់ផ្តើមអនុវត្តការរុះរើសំណង់ខុសច្បាប់នៅក្នុងឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 10 ខែ សីហា ឆ្នាំ2017 03:45 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ក្រុមគណៈកម្មាការចម្រុះ រួមមានអាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្តសៀមរាប និងអង្គភាពពាក់ព័ន្ធផ្សេងៗ បានចាប់ផ្តើមអនុវត្តការចុះរុះរើសំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរហើយ។

ការចុះរុះរើសំណង់ខុសច្បាប់ទាំងនេះ ធ្វើឡើងបន្ទាប់ពីក្រុមគណៈកម្មាការចម្រុះបានពន្យារពេលអស់មួយរយៈនិងជូនដំណឹងជាសាធារណៈច្រើនដងរួចមកហើយ ដើម្បីទុកលទ្ធភាពឱ្យប្រជាជនធ្វើការរុះរើដោយខ្លួនឯង ចៀសវាងការខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរដោយសារក្រុមការងារ។ ចំពោះគោលដៅដែលរុះរើនៅថ្ងៃទីមួយនេះ គឺធ្វើនៅស្រុកប្រាសាទបាគង ស្រុកអង្គរធំ និងក្រុងសៀមរាប ដោយរុះរើសំណង់ខុសច្បាប់បានចំនួន១១ករណី។

តាមការសង្កេតជាក់ស្តែង កំឡុងពេលរុះរើក៏មានប្រជាជនមួយចំនួនបានស្ម័គ្រចិត្តរុះរើដោយខ្លួនឯងផងដែរ ហើយក្រុមគណៈកម្មាការចម្រុះ ក៏នៅតែអំពាវនាវដល់ប្រជាជនឱ្យ ស្មគ្រចិត្តក្នុងការរុះរើសំណង់ខុសច្បាប់ និងចូលរួមសហការជាមួយក្រុមការងារដើម្បីរមណីយដ្ឋានអង្គរមានភាពស្រស់ស្អាត រក្សាបាននូវទីតាំងប្រវត្តិសាស្ត្រដែលជាមរតកជាតិដ៏សំខាន់សម្រាប់កូនខ្មែរគ្រប់រូប គ្រប់ជំនាន់៕

























អាកាសធាតុក្តៅហួតហែងនាឆ្នាំនេះ ធ្វើឱ្យត្រពាំង បឹងបួរ អណ្តូង ស្រះ ប្រឡាយដែលធ្លាប់មានទឹក បែររីងខះដីបែកក្រហែង មនុស្សខ្វះទឹកប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង រុក្ខជាតិក្រៀមស្វិតស្រពោន សត្វស្លាប់ហូរហែខុសពីរាល់ឆ្នាំ។ ដោយឃើញពីផលលំបាកបែបនេះ ហើយស្របនឹងរដូវកាលដែលត្រូវធ្វើពិធីសុំទឹកភ្លៀងជាទំនៀមរបស់អ្នកស្រុកអង្គរផងនោះ អ្នកភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ក៏បានប្រារព្ធពិធីនេះឡើងនៅលើភ្នំបាខែងកាលពីពេលថ្មីៗកន្លងមកនេះ ដោយមានកិច្ចសម្របសម្រួលនិងគាំទ្រពីអាជ្ញាធរជាតិអប្សរាផងដែរ។
នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប បានដឹកនាំក្រុមការងារ បន្តចុះចែកទឹកដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅសង្កាត់ទឹកវិល ក្រុងសៀមរាប។
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ Miss Global 2015 ចំនួន៣រូប មកពីប្រទេសអូស្ត្រាលី ប្រទេសអៀរឡង់ និងសហរដ្ឋអាមេរិក (មានសញ្ជាតិខ្មែរ) រួមនឹងគណៈប្រតិភូអមដំណើរ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ សង្វារ អគ្គនាយករង និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើននាក់ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីស្តាប់បទបង្ហាញមួយចំនួនអំពីអង្គរនិងការគ្រប់គ្រងតំបន់អង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
3904
ម្សិលមិញ
:
8231
សប្តាហ៍នេះ
:
29764
ខែនេះ
:
0162239
សរុប
:
003554018