ព័ត៌មានថ្មីៗ

កំណាយស្រាវជ្រាវនៅអតីតមន្ទីរពេទ្យបុរាណនាប្រាសាទទន្លេស្ងួតរកឃើញព្រះបដិមា «ភៃសជ្យគុរុ» ដែលជាព្រះពុទ្ធសេ្តចថ្នាំ

បានផ្សាយនៅ ថ្ងៃទី 08 ខែ សីហា ឆ្នាំ2017 03:40 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្នុងគម្រោងស្រាវជ្រាវស្តីពីមន្ទីរពេទ្យក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា និងមហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី បន្តប្រទះឃើញព្រះពុទ្ធបដិមាច្រើនបំណែកទៀត ក្នុងនោះ មានព្រះពុទ្ធបដិមាមួយអង្គ ដែលគេស្គាល់ថា ជាព្រះពោធិ៍សត្វ ដែលមានព្រះនាមហៅថា «ភៃសជ្យគុរុ» ដែលមានន័យថា ព្រះពុទ្ធគ្រូសេ្តចថ្នាំនៅសម័យបុរាណ។

ក្រុមអ្នកស្រាវជ្រាវ បានរៀបចំពិធីសាសនាមួយនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ មុនបន្តជីក និងលើកព្រះពុទ្ធរូបចេញពីកន្លែងកំណាយ។ បដិមាដែលខ្លះជាព្រះពុទ្ធប្រក់នាគ ត្រូវបានរកឃើញនៅរណ្តៅកំណាយទី៤នៅផ្នែកខាងកើតនៃប្រាសាទទន្លេស្ងួត ដែលជាមន្ទីរពេទ្យក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ផងដែរ។

លោក អ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិ ស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកប្រឹក្សាផ្នែកវិទ្យាសាស្រ្តនៃគម្រោងស្រាវជ្រាវនេះ បានឲ្យដឹងថា បំណែកព្រះពុទ្ធរូបទាំងនោះត្រូវបានជីកឃើញនៅល្ងាចថ្ងៃ៦ ខែសីហា ហើយតាមការពិនិត្យទម្រង់នៃបំណែករូបទាំងនោះ ថាជាបំណែករូបផ្សេងៗពីគ្នា។

តាមលោក អ៊ឹម សុខរិទ្ធី ក្នុងចំណោមព្រះពុទ្ធរូបទាំងនោះ គឺមានបដិមាមួយដែលគេដឹងថា ជាព្រះពុទ្ធស្តេចថ្នាំ ដោយពិនិត្យលើទម្រង់រូប ដែលនៅលើព្រះហស្ថ ឬដៃមានដុំមូលមួយ រាងដូច សាជី។ លោកបន្ថែមថា រូបទាំងនោះតែងតម្កល់នៅគ្រប់មន្ទីរពេទ្យនៅក្នុងរាជ្យ ព្រះបាទជ័យវរ្ម័នទី៧។

គួរឲ្យដឹងថា នេះជាបដិមាទី២ហើយ ដែលអ្នកបុរាណវិទ្យាបានប្រទះឃើញនៅក្នុងគម្រោងស្រាវជ្រាវនៅប្រាសាទទន្លេស្ងួត។ បដិមាដ៏ធំមួយអង្គមានកម្ពស់រហូតដល់ទៅ ១,៩០ម៉ែត្រ និងស្មាទទឹងរហូតដល់ទៅ ០,៥៨ម៉ែត្រ បានរកឃើញនៅរណ្តៅកំណាយនៅផ្នែកខាងកើតប្រាសាទ។ ក្នុងរណ្តៅនេះដដែល ក៏បានប្រទះឃើញបំណែក២ផ្សេងទៀតដែរ។ តាមការបញ្ជាក់របស់អ្នកជំនាញ បំណែកទាំង២នោះមានបំណែកជាកំភួនជើង នៃរូបបដិមាដ៏ធំនោះ។

សូមបញ្ជាក់ដែរថា គម្រោងសិក្សាស្រាវជ្រាវនៃមន្ទីរពេទ្យក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧នេះ ចាប់ផ្តើមពីថ្ងៃទី២៨ កក្កដា ដល់ថ្ងៃទី១១ សីហា ឆ្នាំ២០១៧៕












“ប្រទេសជប៉ុនបានរីកចម្រើនដល់ដំណាក់កាលមួយ ដែលគេលែងចង់ប្រើបច្ចេកទេសបុរាណក្នុងការជួសជុលសំណង់បុរាណ តែកម្ពុជានៅរក្សាបាន ដោយអាជ្ញាធរជាតិអប្សរានៅតែបន្តអនុវត្តការជួសជុលសំណង់ប្រាសាទ និងរចនាសម្ព័ន្ធផ្សេងៗតាមរយៈបច្ចេទេសបុរាណ”។ នេះជាប្រសាសន៍លើកឡើងរបស់លោក OKAZAKI SEIJI អ្នកជំនាញដាប់ថ្មរបស់ជប៉ុននាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅមុខប្រាសាទអង្គរវត្ត ជាទីដែលលោកកំពុងតែងបណ្តុះបណ្តាលកម្មករខ្មែរអំពីវិធីដាប់ថ្មជួសជុលប្រាសាទ។
នៅឆ្នាំ១៩៨៩ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងព្រះឋានៈជាព្រះប្រធាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា ទ្រង់បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ ឲ្យជួយការពារនិងស្រោចស្រង់រមណីយដ្ឋានអង្គរជាបន្ទាន់។ តបតាមការអំពាវនាវនេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
គម្រោងបិទចរាចរណ៍ផ្លូវមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦តទៅ ។ ការអនុវត្តគម្រោងនេះ យើងសង្កេតឃើញថាសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន ការដើរកំសាន្តរបស់ភ្ញៀវទេសចរណ៍នៅបរិវេណមុខប្រាសាទអង្គរវត្ត បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
4808
ម្សិលមិញ
:
9473
សប្តាហ៍នេះ
:
14281
ខែនេះ
:
0146756
សរុប
:
003538535