ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ Yoshiaki Ishizawa ជាងពាក់កណ្តាលជីវិតដើម្បីការងារអភិរក្សអង្គរ

បានផ្សាយនៅ ថ្ងៃទី 04 ខែ សីហា ឆ្នាំ2017 10:31 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

លោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា (Yoshiaki Ishizawa) កើតនៅឆ្នាំ១៩៣៧ នៅទីក្រុង Obihiro កោះ Hokkaido។ គាត់គឺជា អតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ សូហ្វីយ៉ា (Sophia) ប្រទេសជប៉ុន និងជាប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សា និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាល័យសូហ្វីយ៉ា ដែលមានទីតាំងនៅខេត្តសៀមរាប។

ក្រោមកិច្ចខិតខំប្រឹងប្រែងលះបង់ទាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតីអស់រយៈពេល៥០ឆ្នាំនៃជីវិតរបស់លោកលើទឹកដីអង្គរ ដើម្បីចូលរួមស្តារនិងអភិរក្សប្រាសាទអង្គរវត្តដែលជាកេរ្ដិ៍ដំណែលវប្បធម៌របស់កម្ពុជា លោកសាស្ត្រាចារ្យបានក្លាយជាម្ចាស់ជ័យលាភីពានរង្វាន់ Ramon Magsaysay Award ឬហៅថាណូបែលអាស៊ី ប្រចាំឆ្នាំ២០១៧ ដែលនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី៣១ ខែសីហាខាងមុខក្នុងទីក្រុងម៉ានីល ព្រមទាំងទទួលបានវិញ្ញាបនបត្រ មេដាយមាសរូបលោក Magsaysay និងរង្វាន់ជាទឹកប្រាក់ផងដែរ។

តើលោកសាស្ត្រាចារ្យ អ៊ីស៊ីសាវ៉ា មានស្នាដៃអ្វីខ្លះនៅលើទឹកដីអង្គរ រហូតបានទទួលពានរង្វាន់ណូបែលអាស៊ី?

លោកសាស្ត្រាចារ្យ អ៊ីស៊ីសាវ៉ា បានមកទស្សនកិច្ចនៅប្រាសាទអង្គរវត្តជាលើកដំបូងក្នុងនាមជានិស្សិតនាឆ្នាំ១៩៦១។ ក្រោយមកក៏បានបន្តបេសកកម្មការងារផ្នែកបុរាណវិទ្យាតាមរយៈសាកលវិទ្យាល័យសូហ្វីយ៉ាជាច្រើននៅអង្គរដូចជា៖
• សីហា ១៩៨០៖ របាយការណ៍ស្តីពីប្រាសាទអង្គរវត្ត មានចំណងជើងថា បេតិកភណ្ឌអង្គរ ផ្សព្វផ្សាយតាមទូរទស្សន៍ Nippon ក្នុងឆ្នាំ១៩៨១ សរសេរដោយបណ្ឌិត អ៊ីស៊ីសាវ៉ា។
• មីនា ១៩៨៩៖ បេសកកម្មអន្តរជាតិលើកទី១នៅអង្គរ នៃSophia (ក្រោយមកដូរទៅជា Sophia Angkor) ផ្តើមសិក្សាស្រាវជ្រាវនៅប្រាសាទបន្ទាយក្តី ធ្វើរបាយការណ៍ស្រាវជ្រាវមានចំណងជើងថា បណ្តាញវប្បធម៌កម្ពុជាលេខរៀងទី១ (Rennaisance Culturelle du Cambodge N.1) (ពីលេខ២-២៤ បោះពុម្ពផ្សាយចាប់ពីឆ្នាំ១៩៩០-២០០៩)។
• មេសា ១៩៩១៖ ការបង្កើតលេខាធិការដ្ឋានស្តីពី “ក្រុមប្រឹក្សាជប៉ុនសម្រាប់ការងារអភិរក្សអង្គរ” នៅសាកលវិទ្យាល័យ សូហ្វីយ៉ា។ សមាជិកបេសកកម្មបានបង្រៀនដំបូងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ភ្នំពេញ (RUFA) (ក្រោយមកដូរទៅជាមហាវិទ្យាល័យសិល្បៈ) ហើយបន្តការងាររហូតដល់១៩៩៧។ ការបណ្តុះបណ្តាលនេះចុះអនុវត្តផ្ទាល់នៅប្រាសាទបន្ទាយក្តី និងបន្តរហូតសព្វថ្ងៃ។
• ធ្នូ ១៩៩៣៖ រដ្ឋាភិបាលកម្ពុជាស្នើឲ្យបេសកកម្មនេះដើម្បីជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរនៅផ្នែកខាងជើង ដែលមានប្រវែង២០០ម៉ែត្រ (ក្រោយមក “គម្រោងជួសជុលប្រាសាទអង្គរវត្ត”)
• សីហា ១៩៩៦៖ សាងសង់មជ្ឈមណ្ឌលអាស៊ីសិក្សា និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាល័យសូហ្វីយ៉ា (ក្រោយមកជា “មជ្ឈមណ្ឌលអាស៊ីសូហ្វីយ៉ា”) ក្នុងក្រុងសៀមរាបប្រទេសកម្ពុជា។
• កញ្ញា ១៩៩៨៖ ចាប់ផ្តើមកំណាយនៅឡតានៃ(បេសកកម្មលើកទី២៧)
• សីហា ២០០១៖ សមាជិកបេសកកម្មធ្វើកំណាយឃើញព្រះពុទ្ធបដិមានៅបន្ទាយក្តីចំនួន២៧៤អង្គ។
• មីនា ២០០៣៖ សូហ្វីយ៉ាស្នើឲ្យមានការស្រាវជ្រាវរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរា។ ការទទួលបានស្តង់ដារអន្តរជាតិ ISO 14001។
• ឧសភា ២០០៦៖ អាជ្ញាធរជាតិអប្សរាទទួលបានសញ្ញាបត្រ ISO 14001។
• វិច្ឆិកា ២០០៧៖ បញ្ចប់ការងារសាងសង់សារមន្ទីរព្រះនរោត្តមសីហនុអង្គរ និងប្រគល់ព្រះពុទ្ធបដិមា២៧៤អង្គទៅប្រទេសកម្ពុជា។
• វិច្ឆិកា ២០០៧៖ បញ្ចប់គម្រោងជួសជុលស្ពានហាលអង្គរវត្តជំហានទី១ ប្រវែង១០០ម៉ែត្រ និងប្រគល់ជូនអាជ្ញាធរជាតិអប្សរា។
• ឧសភា ២០១៦៖ ជួសជុលស្ពានហានខាងលិចប្រាសាទអង្គរវត្តដំណាក់កាលទី២។

លោកសាស្ត្រាចារ្យ អ៊ីស៊ីសាវ៉ា ក៏បានរំឭកដែរថា «មរតវប្បធម៌ជាកេរ្តិ៍ដំណែលខ្មែរ គួរត្រូវបានជួសជុល ថែរក្សា ការពារដោយជនជាតិខ្មែរ ដើម្បីខ្មែរ»។ ដូច្នេះហើយ ក្រៅពីរួមចំណែកក្នុងការកសាងសមិទ្ធិផលជាច្រើនក្នុងតំបន់អង្គរ លោកសាសាស្ត្រាចារ្យក៏បានបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យអភិរក្ស ជួសជុលបេតិកភណ្ឌខ្មែរផងដែរលើផ្នែកស្ថាបត្យកម្មនិងបុរាណវិទ្យា។ ក្នុងនោះ បណ្តុះបណ្តាលជំនាញកាត់ថ្មដល់កម្មករខ្មែរជាង៥០នាក់ និងបណ្តុះបណ្តាលនិស្សិតខ្មែរថ្នាក់អនុបណ្ឌិតនិងបណ្ឌិតទៅសិក្សានៅសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុនបានចំនួន១៨នាក់ ដែលបច្ចុប្បន្នខ្លះជាថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រៅពីនោះ ក៏មានបណ្តុះបណ្តាលវគ្គសិក្សាខ្លីៗដល់អ្នកជំនាញខ្មែរជាច្រើនវគ្គ ច្រើននាក់ទៀតផង។
រង្វាន់និងគ្រឿងឥស្សរិយសសំខាន់ៗដែលលោកសាស្ត្រាចារ្យទទួលបាន៖
- ១៩៩១ រង្វាន់ក្រសួងការបរទេសនៃប្រទេសជប៉ុន
- ១៩៩៨ គ្រឿងឥស្សរិយយស សហមេត្រីពីព្រះបាទនរោត្តមសីហនុព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
- ២០០៧ គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ធិបឌិន ពីព្រះបាទនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
- ២០១២ គ្រឿងឥស្សរិយយស សម្បត្តិពិសិដ្ឋផ្កាយមាសនិងប្រាក់ ពីព្រះចៅអធិរាជនៃប្រទេសជប៉ុន
- ២០១៧ ពានរង្វាន់រ៉ាម៉ុន ម៉ាកសាយសាយ (រង្វាន់ណូបែលអាស៊ី)៕






ប្រទេសអាឡឺម៉ង់តាមរយៈស្ថាប័នGIZ បានបន្តជួយបណ្តុះបណ្តាលមន្ត្រីជំនាញរបស់អាជ្ញាធរជាតិអប្សរាលើការងារអភិរក្សថ្មថែមទៀតក្នុងឆ្នាំនេះ។ វគ្គបណ្តុះបណ្តាលថ្មី ដែលទើបបើកកម្មវិធីនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គឺវគ្គបណ្តុះបណ្តាល ស្តីអំពី Laboratory and Science in Applied Conservation។
គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានផ្តោតសំខាន់លើការអភិវឌ្ឍកសិកម្មដោយធម្មជាតិ មិនប្រើប្រាស់សារធាតុគីមី។ ដើម្បីជំរុញគម្រោងនេះឲ្យដំណើរការទៅដោយរលូន អាជ្ញាធរជាតិអប្សរាបានសហការជាមួយស្ថាប័នបរទេសមួយចំនួន ដែលមានជំនាញលើការងារកសិកម្មធម្មជាតិ។
ភ្នាក់ងារទេសចរដែលបំពេញការងារនៅតាមប្រាសាទក្នុងរមណីយដ្ឋានអង្គរចំនួន៤០នាក់ បានទទួលការបណ្តុះបណ្តាលវគ្គសង្គ្រោះបឋមពីអង្គការ NPO Srolanh Project បង្រៀនដោយអ្នកជំនាញជប៉ុន៩រូប។
សិក្ខាកាម២២រូប នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាមន្ត្រីជំនាញមកពីអាជ្ញាធរជាតិអប្សរា នាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុក បានបញ្ចប់វគ្គសិក្សាអំពី ការរៀបចំផែនការមេនៃសំណង់ប្រាសាទបុរាណក្នុងតំបន់អង្គរ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៨ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលសន្និសីទចតុមុខ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋនិងវិស័យឯកជន «កុំឱ្យវិស័យទេសចរណ៍ បំពានលើវប្បធម៌ ផ្ទុយទៅវិញត្រូវយកវប្បធម៌ ដើម្បីពង្រីកវិស័យទេសចរណ៍» ទើបធ្វើឱ្យវិស័យទេសចរណ៍មាននិរន្តរភាព​
ដើមដំបូងមុន12345...149150បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
3101
ម្សិលមិញ
:
8625
សប្តាហ៍នេះ
:
03101
ខែនេះ
:
0172547
សរុប
:
004713145